យាយកប និងឈ្មោះ ចិត្រ ដឹកឈើ ប្រណិត កាត់មុខ ស្នាក់ការ ផ្នែករដ្ឋបាល ព្រៃឈើ បរកែវ គ្មានការ បង្ក្រាប

ជារៀង រាល់ថ្ងៃ ការដឹក ឈើប្រណិត តាមរថយន្ត សាំយ៉ុង និងរថយន្ត តូពិច ចេញទៅ លក់នៅ ស្រុកយួន ដោយត្រូវ ឆ្លងកាត់មុខ ស្នាក់ការ នាយផ្នែក រដ្ឋបាល ព្រៃឈើ ស្រុកបរកែវ រាល់ថ្ងៃ ប៉ុន្តែហាក់ ពុំឃើញ សមត្ថកិច្ច ជំនាញផ្នែក រដ្ឋបាល ព្រៃឈើ ស្រុកបរកែវ ដែលមាន លោកឡេង យុគ ជាប្រធាន ហ៊ានចេញ មុខមក បង្ក្រាប ម្តងណា ​នោះឡើយ ។      ឈើប្រណិត ដែលដឹក តាមឡាន សាំយ៉ុង និងឡានតូពិច ជាច្រើនគ្រឿង ត្រូវបាន គេស្គាល់ យ៉ាងច្បាស់ ថាជា របស់ យាយកប និងឈ្មោះ ចិត្រ ហើយនៅ ពេលក្បួន ឡានដឹក ឈើយាយ កប និងឈ្មោះ ចិត្រ ដឹកកាត់ មុខស្នាក់ការ នាយផ្នែក រដ្ឋបាល ព្រៃឈើ បរកែវម្ដងៗ គឺហាក់ពុំ ឃើញមាន ​មន្ត្រី រដ្ឋបាល ព្រៃឈើ ចេញមក ត្រួតពិនិត្យ អ្វីឡើយ ។

មានការ អះអាងថា ករណី ដែលគ្មាន មន្ត្រី រដ្ឋបាល ព្រៃឈើ បរកែវ ចេញ​មក ត្រួតពិនិត្យ ព្រោះអាច ជាការ ផ្ដល់ព័ត៌មាន ដល់លោក នាយផ្នែក ជា​មុន ទើប​​លោក ឡេង យុគ អាចប្រើ អំណាចឲ្យ មន្ត្រី ក្រោមឱវាទ របស់ខ្លួន ធ្វើជា មិន​ឃើញ ស្របពេល ដែលឡាន ដឹកឈើ ឆ្លងកាត់មុខ ស្នាក់ការ របស់ខ្លួនក្តី ។ ដូច​ឃើញ ក្នុងរូបភាព នេះជា ភស្ដុតាង ស្រាប់បើគ្មាន ការឃុបឃិត គ្នារវាង យាយ​​កប និងឈ្មោះ ចិត្រ ជាថៅកែ ឈើ និងផ្នែក រដ្ឋបាល ព្រៃឈើ ស្រុកបរកែវ ទេ​នោះ តើអាច ដឹកឈើ កាត់មុខ ស្នាក់ការ រដ្ឋបាល ព្រៃឈើ បានដោយ របៀប​ណា? … ។

ដើម្បី ធានា ដល់គោល នយោបាយ ប្រមុខ រាជរដ្ឋា ភិបាល ក្នុងការ ដាក់​ការ គ្រប់គ្រង និងទប់ស្កាត់ បទល្មើស ព្រៃឈើ ទៅឲ្យ អាជ្ញាធរ ថ្នាក់ក្រោម ជាតិ​ជា អ្នកអនុវត្ត និងសហការ ឲ្យមាន ប្រសិទ្ធភាព ជាមួយ គណ កម្មការ បង្ក្រាប បទ​ល្មើស ព្រៃឈើ ដែលមាន ឯកឧត្ដម សៅ សុខា ជាប្រធាន គឺអភិបាល ខេត្ត​រតនៈគិរី ជាអ្នក ប្រឈមមុខ ទទួល ខុសត្រូវ ចំពោះ បទល្មើស ព្រៃឈើ ។ ពី​ព្រោះ អំណាច អាជ្ញាធរ ថ្នាក់ក្រោម ជាតិគឺ​គណៈ បញ្ជាការ ឯកភាព ខេត្តមាន សិទ្ធិអំណាច បញ្ជា និងដាក់ ទោសទណ្ឌ ចំពោះមន្ត្រី ជំនាញ ឬសមត្ថកិច្ច ណា​ដែល ប្រើតួនាទី ទៅឃុបឃិត ជាមួយឈ្មួញ រកស៊ីឈើ ខុសច្បាប់ ដូចករណី យាយ​កប និងឈ្មោះ ចិត្រ ដឹកឈើ ប្រណិត ឆ្លងកាត់ ទីស្នាក់ការ នាយផ្នែក រដ្ឋ​បាល ព្រៃឈើ គឺជា តឹកតាង បង្ហាញឲ្យ ឃើញពី ចេតនា ឃុបឃិត ដែលមិន គួរ​អត់ឱន ឲ្យបាន នោះឡើយ ៕

received_622853727921525

received_622853387921559

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.