អំណាច ឈ្មួញឈើ នៅស្រុក សំបូរ មានការ គ្រាំទ្រពី សមត្ថកិច្ច

មិនមែន ជារឿង ចម្លែកទេ សម្រាប់ អំណាច មេឈ្មួញ ឈើនៅ ស្រុក​សំបូរ ដែល មហាជន ល្បីឈ្មោះ លោកជុំ វុទ្ធី ហៅធីកាប៉ូ តែងតែ ដឹកឈើ ប្រណិត មកពីខេត្ត ស្ទឹងត្រែង មកស្ដុកទុក នៅផ្ទះតាម បណ្ដោយ ផ្លូវជាតិ លេខ៧ ក្នុងភូមិ អូរកណ្ដៀថ្មី ឃុំអូរគ្រាង ស្រុកសំបូរ ខេត្តក្រចេះ ។ ដោយទទួល ព័ត៌មាន គួរឲ្យ ទុកចិត្តបាន នៅថ្ងៃ ទី១៤ ខែធ្នូ ឆ្នាំ២០១៦ នេះអ្នក សារព័ត៌មាន ៤នាក់ បាន​ចុះ ទៅឃ្លាំ មើលនៅ មុខផ្ទះ ធីកាប៉ូ ដោយឈប់ តាមផ្លូវជាតិ លេខ៧ ។

ការឈប់ ឃ្លាំមើលពី​អ្នកកាសែត មិនបាន ៥នាទីផង ស្រាប់តែ លេចមុខ អ្នកជិះ ម៉ូតូម្នាក់ មកប្រាប់ ឲ្យចេញ ពីទីនេះ ដោយប្រើ ពាក្យសម្ដី គំរាម កំហែង ថែមទៀត ផង ។ ដើម្បី ធានាដល់ សុវត្ថិភាព អ្នកសារ ព័ត៌មាន ក៏បាន ចាកចេញ ហើយបន្ត មកឃ្លាំ មើលនៅ ថ្ងៃទី១៥ ម្ដងទៀត ។

មិនមែន ចៃដន្យទេ នៅពេល ដែលអ្នក សារព័ត៌មាន មកឈប់ រថយន្ត ក៏​ស្រាប់តែ លេចមុខ ក្រុមក្មេង ស្ទាវឬអាច ថាជា ប្រភេទ ក្មេងញៀន ថ្នាំជាង ១០​នាក់ ខ្លះកាន់ ដុំថ្ម ខ្លះកាន់ ដំបង សំដៅមក ​រកឡាន អ្នកកាសែត ។ ដោយឃើញ ហេតុការណ៍ បន្ទាន់​ កើតឡើង ដូច្នេះអ្នក ​សារ​ព័ត៌មាន ក៏បាន បើកឡាន ចេញរួច ទូរស័ព្ទសុំ អន្ដរាគមន៍ ពីស្នងការ នគរបាល ខេត្ត ។ ក្រោយមក ទើបលេច មុខ​នគរ​បាល ស្រុកចុះ ​មកសួរនាំ រួចសុំ មើលប័ណ្ណ ព័ត៌មាន ប៉ុន្តែពុំ បានចុះ ​ទៅត្រួត ពិនិត្យ ​ផ្ទះ​មេឈ្មួញ ឈើតាម ការបញ្ជាក់​ របស់អ្នក កាសែត​ នោះឡើយ ។

រយៈកាល កន្លងមក នៅស្រុក សំបូរ ក៏ដូចជា អាណាចក្រ ខេត្តក្រចេះ តែង​កើត មានករណី វាយតប់ លើអ្នក សារព័ត៌មាន រហូតបាញ់ សម្លាប់អ្នក សារ​ព័ត៌មាន មានទាំង ចាប់អ្នក សារព័ត៌មាន ដាក់គុក ជាហូរហែ ស្ថិតក្រោម រូបភាព ចុះ​យក ព័ត៌មាន លើករណី បទល្មើស ព្រៃឈើ ។ សកម្មភាព រំលោភ បំពាន មក​លើ អ្នកកាសែត គឺធ្វើ​ចេញ ពី​​កូន ​​​​​អ្នកមាន អំណាច និងក្រុម សមត្ថកិច្ច ទោះ​បី​ថា នៅខេត្ត ក្រចេះ កើតមាន ករណី បទល្មើស ព្រៃឈើ ព្រោងព្រាត ក៏ពុំ ដែល​ឃើញ សកម្មភាព សមត្ថកិច្ច ចុះបង្ក្រាប បានម្តង ណាឡើយ ដែលជា ហេតុធ្វើឲ្យ មានការ សង្ស័យថា បទល្មើស ដឹកឈើ ប្រណិត របស់លោក ជុំ វុទ្ធី ហៅ ធីកាប៉ូ អាចមាន ការពាក់ព័ន្ធ ទៅនឹង សមត្ថកិច្ច ជាអ្នកកាង ដើម្បីស្វែង រកផល ប្រយោជន៍ ។ ទោះបី ប្រមុខ រាជរដ្ឋា ភិបាល ប្រកាសបើក យុទ្ធនាការ ទ្រង់ទ្រាយ តូច.ធំ យ៉ាងណា ក៏ទំនង ជាព្រៃឈើ ត្រូវអស់ទើប បទល្មើស លែងអាច កើតមាន តទៅទៀត បានព្រោះ បើតាមការ សង្កេត ជាក់ស្ដែង គឺគណៈ បញ្ជាការ ឯកភាព ខេត្តក្រចេះ ហាក់សម្ងំ ស្ងាត់ឲ្យឈឹង ដូចជា មេមាន់ កំពុង ក្រាបពង បើព្រៃឈើ មិនរលាយ ទើបជា រឿងចម្លែក ៕

received_619240311616200

received_619240361616195

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 5306 La Presse Nationale. All rights reserved. XHTML / CSS Valid.