បង្ក្រាប បទល្មើស ស្ដុកប្រភេទ ឈើសុក្រំ នៅមាត់ ទន្លេសេសាន តាមបទ បញ្ជា ឯកឧត្ដម សៅ សុខា

នៅថ្ងៃ ទី០៦ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ២រសៀល ភ្នាក់ងារ សារព័ត៌មាន ជាតិបាន ប្រទះឃើញ គំនរឈើ សុក្រំ រាប់សិប ម៉ែត្រគូប ដែលក្រុម ឈ្មួញយក មកស្ដុក ទុកនៅ ចំណុច មាត់ទន្លេ សេសាន ស្ថិតក្នុង ភូមិប៉ាដល់ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនៈគិរី ។ ស្របពេលដែលសារព័ត៌មានជាតិកំពុងថតយករូបភាពក៏ស្រាប់តែលេចមុខមនុស្សមួយក្រុមមានគ្នាប្រហែល៣០នាក់ដោយខ្លះមានកាន់ប៊ីដុងសាំងយកមកជះលើរថយន្តអ្នកសារព័ត៌មានក្នុងគោលបំណងដុតកម្ទេចចោលថែមទៀតផង ។

ដោយជួប នូវស្ថានភាព អាក្រក់ បែបនេះ អ្នកសារ ព័ត៌មានជាតិ បាន​ទូរស័ព្ទ ទៅកាន់ លោកនួន វណ្ណា មេបញ្ជា ការវរៈ ព្រំដែន លេខ៦២៣ ដែល​មក ទីតាំងនៅ ជិតនោះ ប៉ុន្តែទូរស័ព្ទ មិនអាច ទំនាក់ ទំនង បាននោះ ឡើយ ។ ប៉ុន្តែ នៅពេលអ្នក សារព័ត៌មាន ទូរស័ព្ទ ទៅកាន់ ​លោកនួន គឿន ស្នងការ នគរបាល ខេត្តត្រូវ បានលោក ឆ្លើយតប វិញថា បទល្មើស​ខាងលើ ពុំមាន ពាក់ព័ន្ធ ជាមួយ ក្រុមលោក ឡើយហើយ លោកបញ្ជាក់ យ៉ាងខ្លីថា ​អាចមាន ការពាក់ព័ន្ធ ជាមួយ មេឈ្មួញ បីនាក់ ។ សូម្បី សារព័ត៌មាន យើងបាន ទូរស័ព្ទ ទៅកាន់ លោកឡេង យុគ នាយផ្នែក រដ្ឋបាល ព្រៃឈើ ក្នុងតំបន់ នេះគឺ បានត្រឹម ការឆ្លើយ តបថា ពុំ​បាននៅ កន្លែង ដោយពុំ ផ្ដល់កិច្ច អន្តរាគមន៍ អ្វីនោះឡើយ ។

ដោយពុំ មានជំរើស ភ្នាក់ងារ សារព័ត៌មាន ជាតិក៏ សម្រេច ទូរស័ព្ទ មក​កាន់ ឯកឧត្ដម សៅ សុខា អគ្គមេ បញ្ជាការរង កងយោធពល ខេមរៈ ភូមិន្ទ មេ​បញ្ជា ការកងរាជ ​អាវុធហត្ថ លើផ្ទៃ ប្រទេស និងជា ប្រធាន គណៈ កម្មការ បង្ក្រាប បទល្មើស ព្រៃឈើ ទើបមាន ប្រតិកម្ម ឬចុះ អន្តរាគមន៍ ពីកម្លាំង កងរាជ អាវុធហត្ថ ខេត្តរតនៈគិរី ។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាប្រភេទឈើសុក្រំដែលគេយកមកស្ដុកទុកនៅមាត់ទន្លេសេសានគឺបានដឹកចេញពីស្រុកអណ្ដូងមាសតាមទូករួចយកមកទម្លាក់​ទុករង់ចាំរថយន្តដឹកបន្តទៅស្រុកយួនតែម្ដង ។

ការស្ដុក ឈើសុក្រំ រាប់សិប ម៉ែត្រគូប នៅមាត់ទន្ល សេសាន ស្ថិតក្នុង ភូមិ​ប៉ាដល់ ដែលនៅ មិនឆ្ងាយ ពីទីតាំង វរៈព្រំដែន លេខ៦២៣ ឡើយគឺអាច ពាក់ព័ន្ធ ជាមួយលោក នួន វណ្ណ មេបញ្ជា ការវរៈ ព្រំដែន លេខ៦២៣ ។ ទោះបី មេឈ្មួញ ឈើដែល មានបំណង ដឹកឈើ ចេញទៅ ស្រុកយួន ក៏ត្រូវ ទំនាក់ ទំនង ជាមួយ មេបញ្ជា ការវរៈ ព្រំដែន លេខ៦២៣ ជាមុនដែរ ទើបអាច ស្ដុកឈើ សិបម៉ែត្រ គូបនៅក្បែរ វរៈព្រំដែន ដោយពុំ មានការ បង្ក្រាប ថែមទាំង មានក្រុម មនុស្ស ដែលគេ សង្ស័យថា ជាអ្នក លើកឈើ មកស្ទាក់ព័ទ្ធ រថយន្តអ្នក សារព័ត៌មាន ដោយប្រើ សាំងស្រោច រកដុត ទៀតផង ។

មានការ លើកឡើងថា បើគ្មានការ ស៊ើបអង្កេត ឲ្យបាន ដិតដល់ វែកមុខ អ្នកនៅ ពីក្រោយ បទល្មើស ដឹកជញ្ជូន ឈើសុក្រំ ដែលមាន ទ្រង់ទ្រាយ ធំពី អភិបាល ខេត្តរតនៈគិរី ទេនោះ បញ្ហារួម ចំណែក ទប់ស្កាត់ បទល្មើស ព្រៃឈើ តាមគោល នយោបាយ របស់ប្រមុខ រាជរដ្ឋា ភិបាល ដែលតម្រូវ ឲ្យមាន ការចូលរួម ទាំងប្រជា ពលរដ្ឋ និងអ្នក សារព័ត៌មាន ពិតជា មិនអាច ទទួលបាន ជោគជ័យ នោះឡើយ ។ ព្រោះថា បទល្មើស ព្រៃឈើ ត្រូវបាន រាជរដ្ឋា ភិបាល សម្រេច ដាក់ឲ្យ ស្ថិតក្រោម អំណាច អាជ្ញាធរ ថ្នាក់ក្រោមជាតិ ដែលជា ការទទួល ខុសត្រូវ ទាំងស្រុង របស់គណៈ បញ្ជាការ ឯកភាព ខេត្តនីមួយៗ ៕

received_613437175529847 received_613437182196513 received_613437178863180

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2024 La Presse Nationale. All rights reserved. XHTML / CSS Valid.