អនុវត្តសាលក្រម​រំលាភលើ​អចលន​ទ្រព្យ​គឺជា​ចេតនា​ឃុប​ឃិត​ជាមួយ​ម្ចាស់​បំណុល ផ្ទុយទៅ​នឹង​បទ​បញ្ជា​នាយក​រដ្ឋ​មន្ត្រី

អនុវត្តសាលក្រម​រំលាភលើ​អចលន​ទ្រព្យ​គឺជា​ចេតនា​ឃុប​ឃិត​ជាមួយ​ម្ចាស់​បំណុល ផ្ទុយទៅ​នឹង​បទ​បញ្ជា​នាយក​រដ្ឋ​មន្ត្រី

ដោយ ជាតិ
ភ្នំពេញ៖ វាជារឿង​ដ៏អយុត្តិធម៌​បំផុត​សម្រាប់​លោក អ៊ុង ដាំតារា បន្ទាប់ពី​អាជ្ញាធរ ខណ្ឌ​ដូនពេញ បាន​ដឹកនាំ​កម្លាំងចុះអនុវត្តន៍ សាល​ក្រមរឹប​អូស យកផ្ទះ​តម្លៃជាង ២ លាន​ដុល្លារ  ខណៈ​ដែល​កូន​បំណុល​បាន​ជំពាក់​លុយ ចង​ការ​ប្រាក់​ត្រឹមតែ ២០ ​ម៉ឺនដុល្លារ និង​មាន​ការ ខកខាន ត្រឹម​មិនបង់ការ​មួយខែ​​ចំនួន​៤​ពាន់​ដុល្លារ​ប៉ុណ្ណោះ​រយៈពេល​ជាងពីរ​ឆ្នាំ​ដែលគិត​ជា​សាច់​បា្រក់​មាន​ រហូត​​ដល់​ជាង ២៤ ម៉ឺន៥ពាន់ដុល្លារនោះ ។

ស្ថិតអំឡុងពេលកូនបំណុលមិនបាន បង់តាមការ​កំណត់ឲ្យ​បាន​ត្រឹមត្រូវនោះ​ម្ចាស់​បំណុល​ឈ្មោះ គីង កញ្ញា បាន​យក​លេស​ធ្វើការ​ប្តឹងផ្តល់​ទៅ​តុលាការ​​ឲ្យ​ជួយរក​​យុត្តិធម៌​និងទាម​​ទារបំណុល​មក​វិញតា​មអ្វី ដែលកូន​បំណុល​បាន​សន្យា។ ប៉ុន្តែ​ក្នុង​ខណៈ​ពេល​ប្តឹង ផ្តល់​នេះ ឯកឧត្តម អង្គ វង្សវឌ្ឍនា​ ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌ក៏​បាន​ចេញ​លិខិ​ត​​បង្គាប់​​ការ​​មួយ​ឲ្យកូន​បំណុល​យក​ប្រាក់ទៅ​​តម្កល់នៅ​សាលា​ឧទ្ធរណ៍ ចំនួន​​២៤​ម៉ឺន​៥​ពាន់​ដុល្លារ ហើយ​កូន​បំណុល​ក៏ធ្វើ​តាម​ទាំង​អស់ ផ្ទុយពី​ម្ចាស់​បំណុល ឈ្មោះ គីង កញ្ញា មិន​បាន​មក​យក លុយ​នោះ​ទេ ហើយ​ក៏មិន​បាន​ប្រគល់​ប្លង់ផ្ទះ​ឲ្យវិញ​ដែរ។ លុះនៅ​ថ្ងៃទី១​ ខែកក្កដា ឆ្នាំ​២០១៣ ស្រាប់តែ​មាន​​មន្រ្តី​​សមត្ថកិច្ច និង​អាជ្ញាធរ​ខណ្ឌដូនពេញ​នាំគ្នា​ចុះមក​​អនុវត្តន៍​សាល​​ក្រម​រឹបអូស​យកផ្ទះ​របស់​ឈ្មោះ អ៊ុង ដាំតារា​​ទាំង​​អយុត្តិធម៌ ដើម្បីលក់ឡៃឡុង​ទៅ​វិញ ដោយ​ករណី​នេះ​ត្រូវ​បាន​គេ​សង្ស័យថា​អាច​មាន​ការ​ឃុប​ឃិត​គ្នារវាង​ម្ចាស់​​បំណុល និង​មន្រ្តីតុលា​ការ ព្រម​ទាំង​មន្ត្រី​មាន​អំណាច​ណា​មួយ​នៅពី​ក្រោយ​មិន​ខាន ។

មេធាវីនិងសាច់ញាតិម្ចាស់ផ្ទះបានធ្វើសន្និសីទកាសែតភ្លាមៗថា ផ្ទះនេះត្រូវបាន​គេ​លួច​លក់​ដោយខុសច្បាប់ និង​បានអំពាវនាវរកយុត្តិធម៌។ សាច់ញាតិ និង លោក លូង សុខា ជាមេធាវីកាពារក្តីឲ្យលោក អ៊ុង ដាំតារាបានចោទ​ប្រកាន់ម្ចាស់ បំណុល ឈ្មោះ គីង កញ្ញា និងឈ្មោះ សុខ រ៉ាថន និងភរិយាពីបទថាបានឃុបឃិតលួចលក់ ផ្ទះនិង ដីទំហំ៦៦៣​ម៉ែត្រការ៉េ ក្នុងតម្លៃ២លានដុល្លាអាមេរិក កាលពីខែកុម្ភះ ឆ្នាំ២០១៣ ។ មុនករណី​ផ្ទុះ​វិវាទមិនបង់ការ​ប្រាក់ទៅទៀត ។ លោក យូ ស៊ីច័ន្ទតារដ្ឋជាប្អូន ប្រុសលោក អ៊ុង ដាំតារា បញ្ជាក់ថាយើងមានចំណារ ពីសម្តេច​នាយករដ្ឋមន្រី្តហ៊ុនសែន ឲ្យពិនិត្យរឿងនេះឡើងវិញ តែតុលាការហាក់មើលស្រាលមិនធ្វើតាមទេ បែរជាអនុវត្ត​ទាំង​អយុត្តិធម៌បំផុត ។

តាមការ អះអាងរបស់លោក យូ ស៊ីច័ន្ទតារដ្ឋ និងឯកសារថតចម្លងជា​ច្រើនដែលខ្លះ​ចេញ​ពី​ខុទ្ធ​កាល័យសម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ផងនោះបង្ហាញថាលោក អ៊ុង ដាំតារា បានយកប្លង់ផ្ទះវីឡារបស់​លោកទៅបញ្ចាំ​ឲ្យស្រ្តី​ឈ្មោះ គីង កញ្ញា យកប្រាក់២០ម៉ឺនដុល្លារ តាំងពីឆ្នាំ២០០៨ ដោយសន្យាសងការប្រាក់បួនពាន់ដុល្លាក្នុង​១​ខែ​។​ពេល​លោក អ៊ុង ដាំ​តារា មិនបានបង់ការប្រាក់តាមការកំណត់ ស្រ្តីឈ្មោះ  គីង កញ្ញា ក៏បានប្តឹងមកសាលា​ដំបូងរាជ​ធានី​ភ្នំពេញ ហើយតុលាការនេះ និងសាលាឧទ្ធរណ៍បានសម្រេចឲ្យលោក  អ៊ុង ដាំតារា ត្រូវយកប្រាក់ចំនួនម្ភៃបួនម៉ឺន​ប្រាំពាន់​ដុល្លាទៅតម្កល់នៅសាលាឧទ្ធរណ៍ ដើម្បី​ទទួល​បានប្លង់ផ្ទះវីឡាវិញ។

កាលពីខែឧសភា ឆ្នាំ២០១៣នេះឯឧត្តមអង្គវង្សវឌ្ឍានា រដ្ឋមន្រ្តី្រសួង យុត្តិធម៌បានផ្ញើ​លិខិត​ជូនសម្តេចនាយករដ្ឋ​មន្រ្តីហ៊ុន សែន ដោយបញ្ជាក់ថា គឺឈ្មោះគីង កញ្ញា មិនបាន​មកទទួលយកប្រាក់នោះទេ ហើយក៏មិនបានឲ្យប្លង់ផ្ទះ​ទៅលោកអ៊ុង ដាំតារា វិញដែរ។

ដែលបញ្ហានេះត្រូវបានប្រភពមន្ត្រីបានអះអាងថា គឺភាគីដើមបណ្តឹងនិងកញ្ញា សុខ រ៉ាថន និង ផាន់ ដាវី មាន​ចេតនា​យកប្លង់ដី ទៅជាបញ្ចាំលក់រួចជាស្រេចជាមុនទៅហើយ ទើប​យកលេសធ្វើជាដាក់ពាក្យបណ្តឹង​តាមក្រោយ​ក្នុង​ករណី​រំលោភ ប្លន់ពីជនរងគ្រោះ ក្នុង​លក្ខណៈជំពាក់បំណុលនោះ ។

ដូចជាអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ក្នុងអំឡុងពេលកំពុងប្តឹងជនរងគ្រោះនោះ បែរ​ជាធ្លាយរឿងឈ្មោះ ប៉ែន សោភ័ណ ប្តឹងដើមចោទ សុខ រ៉ាថន និងភរិយា និងបក្ខពួក និងកញ្ញាពីបទយកភូមិគ្រិះដីឡូត៍ ប្លង់ផ្ទះ មិនមែន​ជា​កម្មសិទ្ធិរបស់ខ្លួនទៅក្លែង​បន្លំលក់​ទៅវិញ ។

យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ​ម៉ែន សោភ័ណក្នុងតម្លៃ២លានដុល្លារ។នៅពេល​ដឹងថា​លោកសុខ រ៉ាថន មិន​មែនជាម្ចាស់ស្របច្បាប់នោះឈ្មោះម៉ែន សោភ័ណ បាន​ប្តឹង​លោក សុខ រ៉ាថន និងភរិយា ពីបទឆបោក។ លោកលូង សុខា បានឲ្យដឹងថា ក្រោយ​មកស្រាប់តែលោកសុខ រ៉ាថន ដាក់ពាក្យប្តឹងទៅសាលារាជធានីភ្នំពេញថា លោកអ៊ុង ដាំតារា បានជំពាក់ប្រាក់ គាត់ចំនួន២លានដុល្លារ ថ្លៃប្រេងដោយគ្មានភ័ស្តុតាងអ្វី ច្បាស់​លាស់ ។ មិនតែប៉ុណ្ណោះ តុលាការក៏បានសម្រេចឲ្យលោកសុខ រ៉ាថន ឈ្នះក្តី​ហើយបាន​ចេញដីកា​បង្គាប់ឲ្យស្រាវជ្រាវអំពី​ស្ថានភាពវីឡា​នោះ​ដើម្បីធ្វើការរឹបអូស។ លោកលូង សុខា និយាយថា រឿងនេះអយុត្តិធម៌ណាស់ ដោយសារគេមាន​បក្ខ​ពួកនិយម​។​ក្តីនេះចាញ់​ដោយសារ មេធាវីម្នាក់ ទៀតបានក្បត់កូនក្តី។ពេលខ្ញុំដឹងសំណុំរឿងនេះចូល​ជាស្ថាពរ​ទៅ​ហើយ ដែល​បញ្ហានេះ គួរតែស្ថាប័នតុលាការកំពូលរបស់ជាតិ និងរដ្ឋាភិបាល​កម្ពុជាគួរ​តែពិនិត្យពីភាពមិនប្រក្រតីចំពោះបុគ្គលមន្ត្រី តុលាការ ព្រមទាំងមេធាវី ដែលធ្វើអាជីវ​កម្មរបៀបសេះហោះ មិនប្រក្រតីផង ព្រោះថាមានមន្រ្តីតុលាការមួយចំនួន​កំពង់​បៀម​ឈាមប្រជាពលរដ្ឋស្លូតត្រង់ ៕

letter_house_2_web

Filed in: ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 7719 La Presse Nationale. All rights reserved. XHTML / CSS Valid.