មេឈ្មួញ ឃុបឃិត ទិញកូន ក្រែងឈាម ផ្ដាច់មុខ ពីកោះខ្យង គ្មានអ្នក បង្ក្រាប

ការបើកដៃ ឲ្យឈ្មួញ ទុច្ចរិត ដែលទិញ ប្រភេទកូន ក្រែងឈាម ទំហំ​ប៉ុន​ ធូបយក ​​​ទៅលក់ នៅប្រទេស វៀតណាម គឺជា បទល្មើស ជលផល ដែលច្បាប់​ ត្រូវ​តែ បង្ក្រាប ។ ប៉ុន្តែ សម្រាប់ មេឈ្មួញ កូនក្រែងឈាម ដែលមានឈ្មោះ ចែនី និង ចែសាង ថែមទាំង បានឃុបឃិត ជាមួយ មន្ត្រីជលផល ទិញកូន ក្រែងឈាម ពីកោះខ្យង ផ្ដាច់មុខ គឺជា បទល្មើស មួយទៀត ដោយតម្រូវ ឲ្យប្រជា នេសាទ កូនក្រែងឈាម ទាំងអស់ ត្រូវយមក លក់ឲ្យខ្លួន ពុំនោះទេ គេនឹងចាប់ យក​តែ​ម្តង ។

សកម្មភាព ខាងលើនេះ គឺជាអំពើ ឃុបឃិតគ្នា បំពារច្បាប់ រវាង មេឈ្មួញ និង​សមត្ថកិច្ច ជំនាញ ជលផល រួមទាំង សមត្ថកិច្ច ត្រួតពិនិត្យ នៅតាម ដងផ្លូវថែម ទៀត​ផង ។ ប្រភពពី ប្រជា នេសាទ បានឲ្យ ដឹងថា កូនក្រែងឈាម មួយគីឡូ គឺមេឈ្មួញ ​ទាំងពីរ ឲ្យតម្លៃ តែ២ម៉ឺន រៀលប៉ុណ្ណោះ ហើយអាច យកទៅ លក់នៅ វៀតណាម បាន​ដល់ ​ទៅ៦ ​ម៉ឺនរៀល ។

ដោយសារ អំពើ ឃុបឃិត នេះហើយ ក្នុងការ ដឹកជញ្ជូន ម្ដងៗគឺ ក្រុមឈ្មួញ អាចរក ប្រាក់ចំណេញ បាន៨០ លានរៀល ចំពោះ កូនក្រែងឈាម ត្រឹមតែ ២តោន ប៉ុណ្ណោះ ដោយគ្រាន់ តែចំណាយ រត់ការផ្លូវ និងមន្ត្រី ជលផល ២០លានរៀល គឺអាចរក ប្រាក់​ចំណេញ បានដល់ ទៅ៦លាន រៀលឯណោះ ។ បើទំហំ នៃអំពើ ពុករលួយ ត្រូវបាន គេមើល ឃើញនៅ លើគោក បែបនេះ ទៅហើយ បញ្ហាដែល ជាតិត្រូវ ខាតបង់គឺ បាត់បង់ ធនធាន ធម្មជាតិ ចំណែក ប្រជា នេសាទ ត្រូវលក់ក្នុង តម្លៃថោក ដែលមិន អាចកាត់ បន្ថយភាព ក្រីក្រតាម គោល នយោបាយ ជំហាន ទី៣ របស់ ប្រមុខ រាជរដ្ឋា ភិបាល អាណត្តិ ទី៥នេះ បានឡើយ ៕

14874944_1784490918456137_455046580_n

14877689_1784490921789470_1836567632_n

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 7095 La Presse Nationale. All rights reserved. XHTML / CSS Valid.