ខេត្តរតនៈគីរី កាលពីថ្ងៃ ទី០២ វេលាម៉ោង ៤ និង៣០នាទី ល្ងាចមាន រថយន្ត របស់មន្ត្រី យោធា មួយរូប ឈ្មោះ សារីលុច បានដឹក ឈើប្រណិត តាមរថយន្ត មួយបាំង កន្លះ ពណ៌ក្រហម ពីទីរួមខេត្ត រតនៈគីរី សំដៅទៅ លក់នៅ ប្រទេស វៀតណាម លុះមក ដល់ស្ពាន អូយ៉ាដាវពីរ ដោយឃើញ សាព័ត៌មាន យើងតាម ថតក៏ចុះ ពីលើរថយន្ត ដើរទៅ ឡើងរថយន្ត របស់គេ មួយទៀត ដែលបញ្ឈរ ចោលនៅ ចុងស្ពាន អូរយ៉ាដាវពីរ ។ ហើយសូម បញ្ជាក់ផង ដែរថា លោក សារីលុច ម្នាក់នេះ គឺត្រូវបាន លោក ថោង សាវុន អភិបាលខេត្ត រតនៈគីរី ចេញលិខិត បង្គាប់ការ ឲ្យចុះ បង្ក្រាប បទល្មើស ព្រៃឈើ តាមព្រំដែន ក្នុងស្រុក អូរយ៉ាដាវ ។ តែផ្ទុយទៅវិញ លោក សារីលុច មិនបាន បង្ក្រាប នោះឡើយ បែរជា លួចដឹក ឈើប្រណិត ទៅលក់ នៅប្រទេស វៀតណាម ទៅវិញ ។ ស្របពេល ដែលសម្តេច នាយក រដ្ឋមន្ត្រី ហ៊ុន សែន ចេញបទ បញ្ជា យ៉ាងម៉ឺងម៉ាត់ ឲ្យឯកឧត្តម សៅ សុខា ដែលជា គណៈ បញ្ជាការ បង្ក្រាប បទល្មើស ព្រៃឈើ ដែលដឹក ទៅលក់ នៅប្រទេស វៀតណាម ឲ្យទាល់ តែបាន ។ ហើយ ម្យ៉ាងទៀត លោក សារីលុច ម្នាក់នេះ គ្រាន់តែ ជាកូន ទាហ៊ាន ម្នាក់តែ ប៉ុណ្ណោះ ត្រូវបាន លោកអភិបាល ខេត្តរតនៈគីរី តែងតាំង បង្គាប់ការ ឲ្យចុះបង្ក្រាប បទល្មើស ព្រៃឈើដែរ ហើយយើង ក៏សង្ស័យ ដែរថា លោក សារីលុច មានខ្នង បង្អែក ជាអ្នកធំ នៅពី ក្រោយខ្នង ហើយមើល ទៅបានជា ហ៊ានផ្គើន នឹងបទ បញ្ជារ របស់ សម្តេច នាយក រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងដូច្នេះ ។ លើសពីនេះ រថយន្ត ដែលលោក លុច ជិះមួយទៀត គឺម៉ាក ហាយវ៉ារីត ដែលពាក់ ស្លាកលេខ 2AF0868 នេះក៏ សង្ស័យថា មានការ ពាក់ព័ន្ធ នឹងរថយន្ត ដែលបើក បិទគូថ រថយន្ត ដឹកឈើ ប្រណិត ម៉ាកសាំយ៉ុង រហូតដល់ រៀបគម្រោង ការធ្វើឃាត សារព័ត៌មាន ៧រូប ដោយមាន ក្មេងស្ទាវ ជាងដប់នាក់ មានកាន់ ដំបង ញញួរ សាំម៉ារ៉ៃ និងដុំថ្ម ជាច្រើន គប់មកលើ រថយន្ត រហូតដល់ បែកកញ្ចក់ រថយន្ត មួយគ្រឿង ពីរខែមុន នៅក្រោយ មន្ទីរកសិកម្ម ខេត្តរតនៈគីរី ។ ពេលនោះក្រុម សារព័ត៌មាន យើងបានដាក់ ពាក្យបណ្តឹងនៅ ការិយាល័យ ព្រហ្មទ័ណ្ឌ ជាយូរ មកហើយ ទើបតែ ព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ទើបមានការ ហៅសាកសួរ ។ លោកស្នង ការរង ផែន លីណា មាន ប្រសាសន៍ ថាលោក នឹងហៅ លោក សារីលុច មកបំភ្លឺ យើងកំពុង តែចាំមើល ថាតើ លោកស្នងការ នឹងមាន ចំណាត់ការ យ៉ាងណា តទៅ មុខទៀត ៕