រថយន្ត ជាច្រើនគ្រឿង ដឹកឈើ ប្រណិត សំរុក ចូលទៅ តាមច្រកទ្វារ អន្តរជាតិ អូយ៉ាដាវ និងច្រកភូមិ ភីក ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាវ ខេត្តរតនៈគីរី កាលពី ថ្ងៃទី២២ និង២៣ ខែតុលា ឆ្នាំ២០១៦ ។ នៅច្រកទ្វារ អន្តរជាតិ អូយ៉ាដាវ មានរថយន្ត ដឹកឈើ ប្រណិត ជាច្រើនគ្រឿង ដូចជា បាឡែន ពណ៌ប្រផេះ និងហាយលិនឌ័រ អត់ពាក់ ស្លាកលេខ ទាំងពីរ គ្រឿងរបស់ ឈ្មោះពៅ បានដឹកឈើ ប្រណិត ទៅមកៗ ក្នុងមួយថ្ងៃៗ ពីបួន ទៅប្រាំជើង ។ ហើយក៏មាន រថយន្ត បាឡែន ពណ៌ទឹកប្រាក់ អត់ស្លាកលេខ វីហ្គោ ពណ៌ខ្មៅ និងរថយន្ត ឆ្លាមពណ៌ ទឹកមាស ជាច្រើន គ្រឿងទៀត ដែលបាន បញ្ចេញ សកម្មភាព ដឹកឈើ ចេញតាម ច្រកទ្វា ខាងលើ ដោយមាន សមត្ថកិច្ច ចាំបើក បារាស ឲ្យស្រាប់ៗ មុនពេល ត្រួតពិនិត្យ រថយន្ត ទៅទៀត ។ នេះប្រហែល ជាសមត្ថកិច្ច ច្រកទ្វា ទាំងនោះ ត្រូវដង ត្រូវផ្លែ ជាមួយ ឈ្មួញរកស៊ី បទល្មើស ហើយមើលទៅ ។
បើតាម សម្តីរបស់ លោក អ៊ី ចំរើន មេប៉ុស្តិ៍ អន្តោប្រវេសន៍ ទើបតែ ផ្លាស់ប្តូរ មកកាន់ តំណែងថ្មីៗ នោះបាន ឲ្យដឹងថា តាំងពី លោកមក កាន់ជា មេប៉ុស្តិ៍នេះ លោកបាន ខិតខំ ប្រឹងប្រែង គោរពបទ បញ្ជារ របស់ សម្តេច នាយករដ្ឋ មន្ត្រី ហ៊ុន សែន ប្រមុខ រដ្ឋាភិបាល ដែលដាក់ បទបញ្ជា ឲ្យទប់ស្កាត់ បទល្មើសព្រៃ មិនឲ្យចេញ ទៅប្រទេស វៀតណាម ជាដាច់ខាត ។ តែផ្ទុយ ទៅវិញការ មើលឃើញ ជាក់ស្តែង បទល្មើស ព្រៃឈើ នៅតែមាន ចេញជា ហូរហែរ ទាំងច្រកទ្វា អន្តរជាតិ អូរយ៉ាដាវ ទាំងច្រក ភូមិភីក ហើយនិង ច្រក១៩ ក្រោយ កាសស៊ីណូ នៅក្នុងឃុំ ប៉ក់ញ៉ៃ ស្រុក អូរយ៉ាដាវដដែល ។ ទោះបី សម្តេច នាយករដ្ឋ មន្ត្រី ហ៊ុន សែន បានដាក់ បទបញ្ជា ឲ្យឯកឧត្តម សៅ សុខា ដែលជា ប្រធាន គណៈកម្មា ធិការ បង្ក្រាប បទល្មើស ព្រៃឈើ ចុះបង្ក្រាប យ៉ាងខ្លាំងក្លា យ៉ាងណា ក៏ដោយ តែផ្ទុយ ទៅវិញ នៅពេល ក្រុមប៉េអឹម ផ្ទៃប្រទេស បានចុះ ធ្វើការ នៅតំបន់ ផ្សេងនោះ ស្រាប់តែ មានរថយន្ត ទាំងនេះ សំរុកចូល ទៅច្រកខាងលើ ទាំងកំរោល ប្រៀបបី ដូចជា មានអ្នក ដេញពី ក្រោយអញ្ចឹង ។
បើតាម ប្រភពច្បាស់ មួយទៀត បានឲ្យ ដឹងថា រថដឹកឈើ ប្រណិត ទាំងនេះ ត្រូវបាន ចេញពី ភូមិចោមត្រក ឃុំសោមធំ ស្រុក អូយ៉ាដាវ ខេត្តរតនៈគីរី ដែលមាន ថៅកែឈើ ម្នាក់ឈ្មោះ ថា ស្នា ជាអ្នកជួល ឲ្យរថយន្ត ឈ្មោះពៅ ដែលមាន ហាយលិនឌ័រ និងបាឡែន ពណ៌ប្រផេះ អត់ស្លាក លេខនោះ ដឹកទៅមកៗ ដោយមាន សមត្ថកិច្ច តាមដងផ្លូវ ជាហូរហែរ ចាប់ពីឃុំ សោមធំ រហូតដល់ ច្រកទ្វា រាប់សិប កន្លែងចង អង្រឹងអង្គុយ ចាំរាប់ក្បាល ឡានផងដែរ ៕
មេច្រក អូរយ៉ាដាវ និងច្រកភូមិ ភីក កំពុងបើកដៃ ឲ្យឈ្មួញឈើ យកទៅលក់ នៅវៀតណាម

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម