បន្ទាប់ពីសារព័ត៌មានជាតិ ធ្វើការចុះផ្សាយជាបន្តបន្ទាប់ ពាក់ព័ន្ធជាមួយនឹងនាយផ្នែក រដ្ឋបាលព្រៃឈើស្រុកភ្នំក្រវាញ ប្រើអំណាចរំលោភយកដីស្រប ច្បាប់របស់ប្រជាពលរដ្ឋ ១៨ គ្រួសារ នៅភូមិព្រែក ១ ឃុំ សំរោង ស្រុកភ្នំក្រវាញ ខេត្ត ពោធិ៍សាត់ក្នុងហេតុផលបង្កើត សួនអាពាហ៍ពិពាហ៍ត្រូវបាន ឯកឧត្តម ស៊ុយ សែម ទទួល យកពាក្យបណ្តឹងដោយបង្គាប់ ឱ្យលោក ជាង ហាក់ សមា- ជិកក្រុមប្រឹក្សាស្រុកដឹកនាំកម្លាំង ចុះស្រាវជ្រាវពីការពិត បើផ្អែក លើការអះអាងពីប្រជាពលរដ្ឋ ដែលរងគ្រោះ ព្រោះសកម្មភាព លោកនាយផ្នែករដ្ឋបាលព្រៃ ឈើស្រុកភ្នំក្រវាញ ដែលប្រើ កម្លាំងមកហាមឃាត់មិនឱ្យ ប្រជាពលរដ្ឋសាងសង់លំនៅ ដ្ឋានលើដីកម្មសិទ្ធិដែលទទួល ស្គាល់ដោយអាជ្ញាធរដែនដីគឺពុំ បានសហការជាមួយអាជ្ញាធរ ដែនដីឡើយ ដែលក្រុមអ្នកច្បាប់ ចាត់ទុកថា ជាសកម្មភាពប្រើ អំណាចបំពានច្បាប់ ។
បើពិនិត្យទៅលើស្ថានភាព ជាក់ស្តែងដែលប្រជាពលរដ្ឋ ទាំង ១៨គ្រួសារ កំពុងកាន់ កាប់ដីចំការបង្កបង្កើនផល គឺ ប្រវត្តិនៃការបែងចែកដីត្រូវបាន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យមានការបែងចែកដី ដល់គ្រួសារកងទ័ព ដែលធ្វើ សមាហរណកម្មចុះចូលជាមួយ រាជរដ្ឋាភិបាលតាំងពីឆ្នាំ១៩៩៨ មកម៉្លេះ រហូតមានការបញ្ជាក់ ទទួលស្គាល់ពីអាជ្ញាធរដែនដី ថែមទៀតផង ។ ទោះបីតម្រូវ ការរបស់នាយផ្នែករដ្ឋបាលព្រៃ ឈើស្រុកភ្នំក្រវាញមានចេតនា លើកគម្រោងកំណត់លើព្រំដែន សួនអាពាហ៍ពិពាហ៍យ៉ាងណា ក៏ដោយ ប៉ុន្តែមិនត្រូវរំលោភ បំពានលើដីស្របច្បាប់របស់ ប្រជាពលរដ្ឋដែលមានការទទួល ស្គាល់ពីអាជ្ញាធរមូលដ្ឋានទៅ ហើយនោះឡើយ ។ ព្រោះ គោលការណ៍ច្បាប់បើវាស្ថិត នៅក្នុងលក្ខខណ្ឌចាំបាច់សម្រាប់ តម្រូវការដីយកទៅធ្វើអ្វីមួយក៏ រដ្ឋត្រូវមានសំណងសមរម្យជូន ប្រជាពលរដ្ឋវិញដែរ ព្រោះ កម្ពុជាជាប្រទេសដែលប្រកាន់ យកការដោះស្រាយតាមនីតិរដ្ឋ។
ភស្តុតាងជាក់ស្តែងដែល ប្រជាពលរដ្ឋមាន គឺហត្ថលេខា និងត្រាដែលប្រថាប់ត្រាទទួល ស្គាល់ដោយអាជ្ញាធរភូមិ ឃុំ ប្រសិនបើលោក ណេត សុ- វណ្ណារ៉ា ពិតជាអនុវត្តតាមនីតិ- រដ្ឋវិញនោះ គប្បីត្រូវឆ្លងកាត់ អាជ្ញាធរមូលដ្ឋានជាមុនសិន ព្រោះសកម្មភាពដែលលោក ណេត សុវណ្ណារ៉ា កំពុងអនុវត្ត គឺប្រើអំណាចក្រៅច្បាប់សុទ្ធ សាធ ទើបមានការប្តឹងសុំអន្ត រាគមន៍ពីឯកឧត្តម ស៊ុយ សែម ប្រធានក្រុមការងារគណបក្ស ប្រជាជនចុះជួយខេត្តពោធិ៍សាត់ ឱ្យស្វែង រកដំណោះស្រាយ ។ ស្ថិតក្នុងរដូវកាលភ្លៀងធ្លាក់ ប្រជាពលរដ្ឋត្រូវបង្កបង្កើនផល ដើម្បីដោះស្រាយជីវភាពផង នោះបានសំណូមពរយ៉ាងទទូច ឱ្យលោក ជាង ហាក់ សមា- ជិកក្រុមប្រឹក្សាស្រុកភ្នំក្រវាញ មេត្តាចុះអន្តរាគមន៍ត្រួតពិនិត្យ ដោះស្រាយ ឱ្យបានឆាប់បំផុត ព្រោះគោលនយោបាយកាត់ បន្ថយភាពក្រីក្ររបស់ប្រមុខ រាជរដ្ឋាភិបាលអាណត្តិទី ៤ គឺ បន្តបែងចែកដីសម្បទានសង្គម កិច្ចជូនប្រជាពលរដ្ឋមិនមែនរឹប អូសយកដីប្រជាពលរដ្ឋដែលដាំ ដុះ ព្រមទាំងមានការទទួល ស្គាល់ពីអាជ្ញាធរមូលដ្ឋាននោះ ឡើយ ។
ព័ត៌មានចុងក្រោយឱ្យបាន ដឹងថា ក្រុមប្រឹក្សាស្រុកភ្នំ ក្រវាញបានចុះទៅពិនិត្យសិក្សា តាមបទបញ្ជារបស់ឯកឧត្តម ស៊ុយ សែម នៅទីតាំងដីទំនាស់ ក្នុងភូមិព្រែក ១ ឃុំសំរោង ស្រុកភ្នំក្រវាញរួចរាល់ហើយ ។ ប៉ុន្តែលទ្ធផលដែលត្រូវដោះ ស្រាយយ៉ាងណានោះគឺពិតជា នៅមិនទាន់អាចឱ្យប្រជាពល រដ្ឋរងគ្រោះ ទាំង ១៨ គ្រួសារ មានការស្ងប់ចិត្តនៅឡើយទេ ព្រោះផ្នែកមេព្រៃនៅតែបន្ត បោះនៅលើដីពួកគាត់នៅ ឡើយ៕
ដោយ ៖ ម៉ា សុខហ៊ីម