មាន អាថ៌កំបាំង អ្វីនៅពី ក្រោយភាព ស្ងប់ស្ងាត់ បទល្មើស សេដ្ឋកិច្ច

មាន អាថ៌កំបាំង អ្វីនៅពី ក្រោយភាព ស្ងប់ស្ងាត់ បទល្មើស សេដ្ឋកិច្ច

ចាប់តាំងពី មានការ ផ្លាស់ប្តូរ តួនាទី ប្រធាន នាយកដ្ឋាន ប្រឆាំង បទល្មើស សេដ្ឋកិច្ច ក្រោមការ ដឹកនាំ របស់ លោកឧត្ដម សេនីយ៍ឯក ចាន់ វ៉ាន់ធឿន មជ្ឈដ្ឋាន ទូ​ទៅ ហាក់បាន ចាប់អារម្មណ៍ ទៅលើ ភាពស្ងប់ស្ងាត់ ចំពោះ បទល្មើស សេដ្ឋកិច្ច ទាំង​នៅ រាជធានី ភ្នំពេញ ក៏ដូចជា នៅតាម បណ្ដាខេត្ត ទូទាំង ប្រទេស ។ មិនដឹង ថាក្រោម ចំណាត់ការ លោកឧត្ដម សេនីយ៍ឯក ចាន់ វ៉ាន់ធឿន ដែលសម្រេច ផ្លាស់ប្តូរ មុខងារ លោកឡុង ស្រេង ដែលល្បី ខាងបង្ក្រាប បទល្មើស សេដ្ឋកិច្ច ដូចករណី បទល្មើស ផលិត ភេសជ្ជៈ ខារ៉ាបាវ ក្លែងក្លាយ នៅសង្កាត់ បឹងទំពុន រាជធានី ភ្នំពេញ ដោយសូម្បី ដំឡូងមី ស្ងួតលាយ ដីខ្សាច់ នៅខេត្ត បាត់ដំបង ក៏មិនអាច គេចផុត ពីកណ្ដាប់ ដៃដែក របស់លោក ឡុង ស្រេង បានឡើយ ។

មានការ ងឿងឆ្ងល់ថា បន្ទាប់ពី លោកចាន់ វ៉ាន់ធឿន ឡើងកាន់ តំណែងជា ប្រធាន នាយកដ្ឋាន ប្រឆាំង បទល្មើស សេដ្ឋកិច្ច ក៏ស្រាប់តែ មានការ ផ្លាស់ប្តូរ តួនាទី លោកឡុង ស្រេង ឲ្យដេក អានកាសែត រួចតែងតាំង លោកអ៊ុំ មុន្នី ឲ្យចុះ បង្ក្រាប បទ​ល្មើស សេដ្ឋកិច្ច ដែលមាន រយៈពេល ជាងមួយឆ្នាំ ទៅហើយ ហាក់ពុំបាន បង្ហាញ ស្នាដៃ ក្នុងការ បង្ក្រាប បទល្មើស សេដ្ឋកិច្ច អ្វីទាំងអស់ ។ ស្ថានភាព ស្ងប់ស្ងាត់ របស់ លោក​ឧត្ដម សេនីយ៍ទោ អ៊ុំ មុន្នី ត្រូវបាន គេដាក់ការ សង្ស័យថា អាចមាន ការពាក់ព័ន្ធ ទៅនឹង អំពើ ពុករលួយ ដែលមាន តែអង្គភាព ប្រឆាំង អំពើ ពុករលួយទេ ទើបអាច បើក​កកាយ នូវចម្ងល់ សាធារណជន បាន ។

ស្ថិតក្រោម អនុសាសន៍ របស់សម្ដេច ក្រឡាហោម សរ ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ គឺករណី បទល្មើស សេដ្ឋកិច្ច មិនត្រឹមតែ ធ្វើឲ្យ ប៉ះពាល់ដល់ ចំណូល ពន្ធរដ្ឋ ប៉ុណ្ណោះទេ ប៉ុន្តែបញ្ហា សុខភាព របស់ ប្រជាពលរដ្ឋ ដែល ទទួលទាន ភេសជ្ជៈ និងផលិតផល ក្លែងក្លាយ គឺជា វិធានការ ចម្បង ដែល តម្រូវឲ្យ នាយកដ្ឋាន បង្ក្រាប​ បទល្មើស សេដ្ឋកិច្ច ត្រូវតែ បង្ក្រាបឲ្យ បានដាច់ខាត ។ ចុះបើ ចំណាត់ការ លោក​អ៊ុំ មុន្នី ស្ងាត់ដូច ចោរលួច សេះបែបហ្នឹង ទើបតម្រូវ ឲ្យមាន ការស៊ើប អង្កេតយ៉ាង យក​ចិត្ត ទុកដាក់ ពីសំណាក់ អង្គភាព ប្រឆាំង អំពើ ពុករលួយ ទើបអាច រកឃើញ ពីភាព មិនប្រក្រតី ដែលគេ សង្ស័យថា អាចមាន ការពាក់ព័ន្ធ ទៅនឹង អំពើ ពុករលួយ ជាក់ជា មិនខាន ៕

 

 

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.