បទល្មើស ព្រៃឈើ នៅខេត្ត ក្រចេះ កំពុងតែ ក៏ក្រើក យ៉ាងខ្លាំង ក្រោយគណៈ កម្មាធិការ បង្ក្រាប បទល្មើស ព្រៃឈើ ចុះបង្ក្រាប យ៉ាងសកម្ម កាលពី ដើមឆ្នាំ កន្លង មកនេះ ។ ជាក់ស្តែង នៅវេលា ម៉ោង៣ រសៀល ថ្ងៃទី១១ ខែកញ្ញា កន្លង ផុតទៅ ថ្មីៗនេះ ក្រុមអ្នក សាព័ត៌មាន យើងបាន ចុះទៅ ដល់ភូមិ ១០០ និងភូមិ ស្រះ ឃុំកន្តួត ស្រុកចិត្តបូរី ខេត្តក្រចេះ ឃើញមាន គោយន្ត កន្ត្រៃ ជាច្រើន គ្រឿង ដឹកឈើ ប្រណិត ប្រភេទធ្នង់ ឆ្លងកាត់ តាមឃុំ កន្តួត ស្រុកចិត្តបុរី ឆ្ពោះទៅ តាមផ្លូវ ជាតិលេខ ៧គឺ ដើម្បី យកទៅ លក់នៅ ប្រទេស វៀតណាម តាមច្រក មួយចំនួន នៅក្នុង ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ ។ នេះបើតាម ការអះអាង របស់ កម្មករ ជិះនៅលើ គោយន្ត ទាំងនោះ បានប្រាប់ មកអ្នក សាព័ត៌មាន ។ ហើយ ពួកគាត់ បានបន្ត ទៀតថា គោយន្ត ដឹកឈើ របស់ ពួកគាត់ ទាំងអស់ គ្នានេះ គឺមាន អ្នករត់ការ បង់ប្រាក់ឲ្យ សមត្ថកិច្ច តាមដងផ្លូវ រួចរាល់ អស់ហើយ ។ បើតាម ប្រភព ព័ត៌មាន ពីប្រជា ពលរដ្ឋ ដែលរស់ នៅតាម ដងផ្លូវ ភូមិឃុំ ខាងលើនេះ បានឲ្យ ដឹងថា ឈើប្រណិត ដែលដឹក តាម គោយន្ត កន្ត្រៃ ទាំងអស់នេះ គឺដឹកចេញ ពីច្រក ១០៥ ដែលកាល ពីមុន ផ្លូវនេះ គឺជាផ្លូវ ចរាចរណ៍ ដឹកឈើ ប្រណិត របស់ លោក សឹង សំអុល ។ តាមការ សង្កេតឃើញ ជាក់ស្តែង បទល្មើស ទាំងនេះ គឺកើតមាន ដោយមាន សមត្ថកិច្ច គ្រប់ លំដាប់ថ្នាក់ រួមមាន អាជ្ញាធរ ដែនដី និងមន្ត្រី ជំនាញ មេសង្កាត់ រដ្ឋបាល ព្រៃឈើ លោក កែវ ចំណាន នាយផ្នែក និង នាយខណ្ឌ និងសមត្ថកិច្ច ប៉េអឹម ជាច្រើន កន្លែង ដែលរួម ដៃគ្នា បើកភ្លើង ខៀវឲ្យ ឈ្មួញធ្វើ តាមតែ អំពើចិត្ត ។ ជាពិសេស គឺលោក មេច្រក ទាំងបួន នៅក្នុង ស្រុកម៉េម៉ត់ ខេត្តត្បូងឃ្មុំ នេះតែម្តង ដែលជា អ្នកទទួល ខុសត្រូវ ក្នុងការ បើកផ្លូវ ឲ្យបទ ល្មើសដឹក ឈើប្រណិត ខុសច្បាប់ ឆ្លងកាត់ ទៅលក់នៅ ប្រទេស វៀតណាម ដែលជា ថ្នូរនឹងផល ប្រយោជន៍ ផ្ទាល់ខ្លួន ដោយមិន បានគិត ដល់បទ បញ្ជា របស់ ប្រមុខ រាជរដ្ឋា ភិបាលឡើយ ៕