អាជ្ញាធរ ក្រុងបានលុង ដឹកនាំកម្លាំង ចុះបង្ក្រាប ឡានដឹកឈើ បានមួយគ្រឿង

អាជ្ញាធរ ក្រុងបានលុង ដឹកនាំកម្លាំង ចុះបង្ក្រាប ឡានដឹកឈើ បានមួយគ្រឿង

សូមសរសើរ ដល់អាជ្ញាធរ ក្រុង បានលុង ដែលខិតខំ ប្រឹងអស់ពី សមត្ថភាព ទាំងយប់ ទាំងភ្លៀង រលឹមស្រិចៗ ផងនោះ នៅតែតាម ប្រម៉ាញ់ ចាប់ បាន រថយន្ត ដឹកឈើ ប្រណិត មួយគ្រឿង ម៉ាកតូយូតា បាំងកន្លះ ពណ៌ស ពាក់​ស្លាក លេខ2A0849 នៅត្រង់ ចំណុច ភូមិ២ សង្កាត់ កាចាញ ក្រុង បានលុង ខេត្ត​រតនៈគីរី ។ រថយន្ត ដឹកឈើនេះ បើកពី ស្រុកកូនមុំ ចូលមក កាន់ទីរួម ខេត្ត រតនៈគីរី ហើយបើ តាមព័ត៌មាន បានឲ្យ ដឹងថា ស្រុក កូនមុំ ជារៀង រាល់យប់ គឺ មាន​​រថយន្ត ជាច្រើន គ្រឿងដឹក ឈើប្រណិត ចូលនិង ឆ្លងមក កាន់ទីរួម ខេត្ត រតនៈគីរី ជានិច្ចកាល ។ យ៉ាងណាមិញ ដូចជា យប់មិញនេះ ចាប់បាន រថយន្ត ដឹកឈើ ម៉ាកខាងលើ នៅវេលា ម៉ោង១០ និង២០នាទី យប់ថ្ងៃទី០៨ខែ កញ្ញា ឆ្នាំ២០១៦ ហើយនោះ ក៏នៅមាន រថយន្ត ដឹកឈើ ជាច្រើន ទៀតដូចជា បាឡែន លុចស៊ីស ៣០០ ជាច្រើន គ្រឿងទៀត ដោយខ្លះ ដឹកចេញ ពីក្របីជ្រុំ ឆ្លងកាត់ តាមមុខ ស្នាក់ការ សន្តិសុខ ប៉េអឹម ៧៨១ និងស្នាក់ការ ប៉េអឹម ស្រុកកូនម៉ុំ និង សាលា ស្រុក ដែលមាន សមត្ថកិច្ច មេព្រៃ ឈ្មោះ លឹម និងប៉ូលីស សេដ្ធកិច្ច ជាច្រើន កន្លែង ជាហូរហែរ រហូតដល់ ទីរួមខេត្ត រតនៈគីរី ហើយបើ ប្រភព មួយ​ ទៀត បានឲ្យ ដឹងថា រថយន្ត ជាច្រើន គ្រឿងដែល ដឹកឈើ​ មកស្តុបទុក នៅទីរួម ខេត្តរតនៈគីរី ស​ម្រាប់ ដឹកបន្ត ទៅប្រទេស វៀតណាម ។ ជាពិសេស សត្ថកិច្ច ស្រុកលំផាត់ ក៏មាន គំនរឈើ ជាច្រើន និងរថយន្ត ដឹកឈើ ឆ្លងកាត់ យ៉ាងច្រើន ណាស់ដែរ តែពុំមាន សមត្តកិច្ច ស្រុកលំផាត់ ណាមួយ យកភ្នែក មើលនោះទេ ៕

14199736_567891920084373_6924997165651010515_n

14317571_567891993417699_5280060433279005800_n

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.