អធិការ ក្រុងបានលុង ស៊ីដាច់ ឈើដែល ចុះបង្ក្រាប

អធិការ ក្រុងបានលុង ស៊ីដាច់ ឈើដែល ចុះបង្ក្រាប

ប្រតិបត្តិការ ចុះបង្ក្រាប ឈើប្រណិត ពីកងកម្លាំង នគរបាល ក្រុងបាលុង កាលពីថ្ងៃ ទី០៦ ខែកញ្ញា ឆ្នាំ២០១៦ នៅវេលា ម៉ោង៧ និង៣០ នាទីយប់ ដឹកនាំ ដោយ អភិបាលក្រុង បានឃាត់ រថយន្ត សាំយ៉ុង ពាក់ស្លាក លេខ 2N2491 ដែល​ផ្ទុក ឈើប្រណិត ពេញរថយន្ត យកមក ស្តុបទុកនៅ អធិការដ្ឋាន នគរបាល ក្រុង ។ នៅក្នុង ហេតុការណ៍ ចុះបង្ក្រាប នោះលោក អធិការ សំណូមពរ​ កុំឲ្យ​​អ្នក សារព័ត៌មាន ថតរូប ដោយឲ្យ រង់ចាំ ពេលព្រឹក ចាំមក ថតចុះ ។

វាជា ករណី ដែលគួរ ឲ្យអស់ សំណើច នៅពេល ព្រឹកឡើង អ្នកសារ ព័ត៌មាន ​ចូលទៅ ថតយក រូបភាព ឃើញឈើ មានចំនួន តិចតួច ក្នុងបាត ឡាន​ទៅវិញ ។ ប៉ុន្តែដោយ អ្នកសារ ព័ត៌មានយើង បានថត យករូបភាព តាំងពី ពេលយប់ ទោះបីជា ថត​ពី ​ពេលយប់ មិនសូវ ច្បាស់ក៏ ពិតមែន តែក៏អាច មើលឃើញ ចំនួនឈើ ក្នុងឡាន បាន​ដែរ ។

នៅពេល អ្នកយក ព័ត៌មាន ចុះទៅថត នៅពេល ព្រឹកទើប ដឹងថា ចំនួន​ឈើ​​ ត្រូវបាន គេលួច រើយកទៅ លាក់ចង់អស់ ហាក់បង្ហាញ ឲ្យឃើញថា គឺ លោក អធិការ ​តែម្តង ដែលជា អ្នកទទួល ខុសត្រូវ លើការ បាត់បង់នេះ ។ ព្រោះ​បើ សមត្ថកិច្ច រដ្ឋ​ចេះលួច ទ្រព្យសម្បតិ្ត រដ្ឋតាម ការចុះ បង្ក្រាប ទៅហើយ​នោះ គឺ​រដ្ឋពិត ជាត្រូវ ខាតបង់​ទាំងផ្ដល់ ថវិការឲ្យ សមត្ថកិច្ច រួមទាំង ទ្រព្យសម្បតិ្ត ដែល​រឹបអូស បានថែម ទៀតផង ។ ជាក់ស្តែង រថយន្ត ដែលថត ពេលយប់ និងពេលថ្ងៃ អាចស្តែង ឲ្យឃើញ ពីបទល្មើស ​តៗគ្នា បានយ៉ាង ពិតប្រាកដ ៕

14256536_567045186835713_503315131_n

14287645_567045213502377_1958793963_n

រូបភាពឈើប្រណិតក្នុងរថយន្តដែលថតនៅពេលយប់

14249022_567045600169005_1449521486_n

រូបភាពឈើប្រណិតក្នុងរថយន្តដែលថតនៅពេលថ្ងៃ

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.