បទល្មើស ព្រៃឈើ នៅតែ ដំណើរការ យ៉ាងរលូន ដឹកចូល ក្នុងខេត្ត រតនៈគិរី ដើម្បី ស្ដុបទុក នៅតាម ឃ្លាំងជាច្រើន នៅក្នុង ទីរួមខេត្ត ជាក់ស្តែង ។ នៅយប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ មានរថយន្ត សាំយ៉ុង មួយគ្រឿង ដឹកឈើពេញរថយន្ត ពីស្រុក កូនមុំ សំដៅមក ទីរួមខេត្ត រតនៈគិរី គ្មានផ្លាកលេខ និងមាន រថយន្តម៉ាក ហាយវ៉ារីត ពណ៌ស មួយគ្រឿង ដែលពាក់ ស្លាកលេខ 2AF 0868 តាមពាំង ពីក្រោយ ដើម្បីកុំ ឲ្យអ្នក សារព័ត៌មាន យើងតាម ថតប្រមាញ់ រូបភាពបាន ។ នៅពេលដែល រថយន្ត ទាំងពីរនោះ បានបើក កាត់មុខ ខ័ណ្ឌរដ្ឋបាល ព្រៃឈើ រួចចូល ទៅក្នុង ផ្ទះមួយ នៅពីក្រោយ ខ័ណ្ឌរដ្ឋបាល ព្រៃឈើ រហូតដល់ ម៉ោង២ ជិតភ្លឺ ថ្ងៃទី០៣ ក៏ស្រាប់ តែឃើញ រថយន្ត សាំយ៉ុង ដឹកឈើនោះ ក៏បើក ចេញពី ផ្ទះក្រោយ ខ័ណ្ឌរដ្ឋបាល ព្រៃឈើ ដែលមាន ទីតាំងនៅ ភូមិកន្ដិល សង្កាត់ បឹងកន្សែង ក្រុង បានលុង ។លុះចេញទៅ ដល់ខាង ក្រោយខ័ណ្ឌ រដ្ឋបាល ព្រៃឈើ ស្រាប់តែ មានក្រុម ក្មេងស្ទាវ មួយក្រុម គប់មកលើ រថយន្ត អ្នកសារ ព័ត៌មានយើង មួយគ្រឿង ត្រូវបែក កញ្ចក់ ចំហៀង និងកញ្ចក់ មើលក្រោយ មួយទៀត ខ្ទេចខ្ទី ទាំងស្រុង ។
តាមប្រភព ព័ត៌មាន បានឲ្យ ដឹងថា រថយន្ត ដឹកឈើម៉ាក សាំយ៉ុង ពណ៌ស អត់ពាក់ ស្លាកលេខ និងរថយន្ត ម៉ាក ហាយវ៉ារីត ពណ៌ស ដែលពាក់ ស្លាកលេខ 2AF 0868 នេះគឺជា របស់ មនុស្ស ស្រីម្នាក់ ឈ្មោះ អាណែត ។ នៅព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ នេះដែរ ក្រុមអ្នក សារព័ត៌មាន យើងទៅ ប្តឹងនៅ ការិយាល័យ ព្រហ្មទណ្ឌ កម្រិត ស្រាល ដើម្បីឲ្យ សមត្ថកិច្ច ជួយរក យុត្តិធម៌ឲ្យ ។ បើតាម សម្តី របស់ អ្នកបើកបរ រថយន្ត សាំយ៉ុង ដឹកឈើនោះ បានឲ្យ ដឹងថា រថយន្ត សាំយ៉ុង ដឹកឈើ ប្រណិត និងអ្នក បើករថយន្ត ម៉ាក ហាយវ៉ារីត នោះឈ្មោះ ភ័ក្ត្រ ដែលមក បើករថយន្ត ដឹកឈើនេះគឺជា របស់លោក ឈាង សុភ័ក្ត្រ ដែលជា មន្ត្រី ប៉ូលីស សេដ្ឋកិច្ច ខេត្តរតនៈគិរី ហើយ បើតាម សម្តី របស់លោក ស្នងការ ងួន គឿន និងលោក នូវ តារា ហៅឈុន ជានាយ ការិយាល័យ សេដ្ឋកិច្ច ខេត្តនោះ គាត់បានមាន ប្រសាសន៍ ថាលោក ឈាង សុភ័ក្ត្រ ដែលជា មន្ត្រីប៉ូលីស សេដ្ឋកិច្ច ម្នាក់នេះ លោកស្នងការ ទើបតែ អញ្ជើញ គាត់មក ស្នងការ ដើម្បី ធ្វើកិច្ចសន្យា បញ្ឈប់ការ រកស៊ី បទល្មើស ព្រៃឈើ ថ្មីៗនេះ រួចរាល់ អស់ហើយ តែបើ តាមសម្តី របស់លោក ស្នងការ ងួន គឿន បានប្រាប់ អ្នកសារ ព័ត៌មាន យើងថា រថយន្តនេះ គឺជា របស់ អាណែត ។
ជាចុងក្រោយ អ្នកសារ ព័ត៌មានយើង សង្ឃឹម សម្មភាព ប៉ុនប៉ង ធ្វើឃាត លើអ្នកសារ ព័ត៌មាន ពីយប់ថ្ងៃ ទី០៣ ខែកញ្ញា យប់មិញនេះ គឺជាអំពើ សាហាវ និងថោកទាប បំផុត ដែលហ៊ាន ធ្វើអំពើ បែបនេះ មកលើ អ្នកសារ ព័ត៌មានយើង ដែលកំពុង តែបំពេញ បេសកកម្ម ៕
ភស្តុតាងនៃសកម្មភាពប៉ុនប៉ងធ្វើឃាតកម្មលើអ្នកកាសែត
រថយន្តពណ៌សដែលមកពាំងអ្នកកាសែតក្នុងការថតរូប