គ្រោះថ្នាក់ ផ្តើមចេញ ពីការ គ្រប់គ្រង ចំណី អាហារ

គ្រោះថ្នាក់ ផ្តើមចេញ ពីការ គ្រប់គ្រង ចំណី អាហារ

នាយកដ្ឋាន កាំកុងត្រូល គឺជា ស្ថាប័ន ជំនាញ លើការ ត្រួតពិនិត្យ ចំណី អាហារ ដើម្បី ធានាដល់ សុខភាព ប្រជាពលរដ្ឋ កម្ពុជា ។ ស្ថិតក្រោម អំណាច លោកម៉ក់ ពេជរិទ្ធ ជាច្រើនឆ្នាំ កន្លងមក បានបង្កឲ្យ ប្រជាពលរដ្ឋ ចាប់ពី អាយុជាង ១០ឆ្នាំ នៅ​កម្ពុជា ភាគច្រើន ទទួលរង នូវជំងឺ ក្រពះ ពោះវៀន ដែលផ្ដើម ចេញពី បញ្ហាចំណី អាហារ ដែលនាំ ចូលខ្វះ ការត្រួត ពិនិត្យពី បរទេស ។

បាតុភាព ជាច្រើន ផ្ដើមចេញ ពីបទល្មើស ចំណី អាហារ ដូចជា ករណីនាំ ប្រភេទ ទឹកស៊ុប ដាក់ក្នុង ប៊ីដុង នាំចូលពី វៀតណាម រួមទាំង ប្រភេទយីហ៊ឺ ផលិតពី ជ័របង្កឲ្យ មានការ ភ្ញាក់ផ្អើល គឺជាតឹកតាង បង្ហាញថា បើគ្មានការ ឃុបឃិតពី កាំកុងត្រូល ដើម្បី ស្វែងរកផល ប្រយោជន៍ ទេនោះ ផលិតផល ទាំងនេះ ក៏មិនអាច នាំចូល បានដែរ ។ ម្យ៉ាងវិញទៀត មេឈ្មួញ នាំចូល បទល្មើស ចំណី អាហារ ដែលគ្រោះថ្នាក់ ដល់សុខភាព ប្រជាពលរដ្ឋ គឺពុំដែល ឃើញមាន សមត្ថកិច្ច កាំកុងត្រូល ចុះបង្ក្រាប បានម្តង ណាឡើយ ។

ផ្ទុយទៅវិញ ករណី បទល្មើស ចំណី អាហារ នៅកម្ពុជា គេសង្កេត ឃើញតែ សកម្មភាព ធ្វើបុណ្យ ដាក់ទាន របស់លោក ម៉ក់ ពេជរិទ្ធ ប្រធាន នាយកដ្ឋាន កាំកុងត្រូល ដែលមជ្ឈដ្ឋាន ទូទៅតែង ពោលតៗគ្នា តាមរបៀប បុណ្យក៏ធ្វើ ឈើក៏កាប់ ត្រីក៏សម្លាប់ ទើបបច្ច័យ របស់លោក ប្រធាន ហាក់ពុំ ចេះរីងស្ងួត បែបហ្នឹង ។ ចំណែក អ្នករងគ្រោះ ពិតប្រាកដ នោះគឺ ពលរដ្ឋខ្មែរ ដែលផ្តល់ ក្តីសង្ឃឹម ទៅលើ ការគ្រប់គ្រង ការត្រួត ពិនិត្យ ប្រកបដោយ មហាគតិ បណ្ឌិត របស់លោក ម៉ក់ ពេជរិទ្ធ ដោយមិន អាចប្រកែក បាន​ឡើយ ។ ព្រោះបើ ផ្អែកលើ សុខភាព ប្រជាពលរដ្ឋ ខ្មែរបច្ចុប្បន្ន គឺ​ពិតជា នៅមាន ប្រភេទ ចំណី អាហារ ច្រើនណាស់ ដែលប៉ះពាល់ ដល់សុខភាព ហើយគ្មាន ការត្រួត ពិនិត្យ ឲ្យបាន ត្រឹមត្រូវ​ ដែលតម្រូវ ឲ្យមាន ថ្នាក់ដឹកនាំ ដែលមាន សមត្ថភាព ពិតបា្រកដ ទើបអាច ដោះស្រាយ បញ្ហា សុខភាព ជូនប្រជា ពលរដ្ឋ ដែលរងគ្រោះ ព្រោះចំណី អាហារ ប្រកបដោយ គ្រោះថ្នាក់ នេះបាន ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.