នាយក អនុវិទ្យាល័យ អមលាំង ប្តឹងអធិការ ស្រុកថ្ពង ៧ចំណុច

នាយក អនុវិទ្យាល័យ អមលាំង ប្តឹងអធិការ ស្រុកថ្ពង ៧ចំណុច

ស្តាប់ការ រៀបរាប់ របស់លោក ស៊ុន យឿន នាយក អនុវិទ្យាល័យ អមលាំង និងប្រពន្ធ ឈ្មោះ ឃឹម ចន្ធា ហៅម៉ៅ រៀបរាប់ លើពាក្យ បណ្ដឹង មកកាន់​ សម្ដេច ​ក្រឡាហោម ​សរ ខេង ឧបនាយក រដ្ឋមន្ត្រី-រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ដាក់បទចោទ ប្រកាន់ ៧ចំណុច ​ទៅលើលោក ស៊ុន សុខហេង អធិការ នគរបាល ស្រុកថ្ពង ក្នុងគោល បំណងឲ្យ សារ​ព័ត៌មានជាតិ និងទូរទស្សន៍ នាគព័ន្ធ (NTV) ជួយផ្សព្វផ្សាយ ។ នៅក្នុង ពាក្យបណ្ដឹង លោក​ ស៊ុន យឿន និងអ្នកស្រី ឃឹម ចន្ធា ហៅម៉ៅ បានដាក់ កម្មវត្ថុ ចោទប្រកាន់ លើលោក ​អធិការ ​​​ស្រុកថ្ពង ពីបទៈ ១. ប៉ុនប៉ង ធ្វើឃាត ដោយចេតនា ២. អំពើឆបោក ៣. ចោទប្រកាន់ ធ្មប់-អាប ៤. គំរាមកំហែង ប៉ុនប៉ង សម្លាប់ អួតអាងថា ខ្លួនមានលុយ មានឡាន ​សម្លាប់ដោយ មានឧកញ៉ាលី យ៉ុងផាត់ នៅពីក្រោយ ៥. ពុករលួយ ធ្វើឲ្យធ្លាក់ សន្លឹកឆ្នោត គណបក្ស ប្រជាជន ៦. បំផ្លាញជាតិ សុំដកចេញ ពីក្របខណ្ឌ នគរបាល ៧. ទាមទារ សំណង ចំនួន ៣៥០០០ដុល្លា (បីម៉ឺន ប្រាំពាន់ដុល្លា) ទើបឈប់ប្តឹង នឹង​បទរំលោភ​យកដី ប្រជាពលរដ្ឋ ។

មិនដឹងថា អ្នកស្រី ឃឹម ចន្ធា ហៅម៉ៅ មានចេតនា បែបណា នោះឡើយ នៅពេល ណាត់ឲ្យ ទូរទស្សន៍ នាគព័ន្ធ (NTV) និងសារព័ត៌មាន ជាតិ ទៅជួបដោយ មានសំណូមពរ ពីអ្នក សារព័ត៌មាន ស្នើសុំ ជួបប្រជាពលរដ្ឋ ជាច្រើន សិបនាក់ ដែលអ្នកស្រី ឃឹម ចន្ធា បាន​បញ្ជាក់ថា បានផ្តិតមេដៃ គាំទ្រលើ ពាក្យបណ្ដឹង នេះផង នៅឃុំ អមលាំង ស្រាប់តែ មានការ ឆ្លើយតប មកវិញតាម ទូរស័ព្ទថា អ្នកស្រី ឃឹម ចន្ធា និងស្វាមី បានទៅចំការ អស់ហើយ មិនអាច​ មកជួប អ្នកសារព័ត៌មាន បាននោះទេ ។ ដោយពាក្យ បណ្ដឹង លោកនាយក សាលា ស៊ុន​យឿន មានការ ផ្សព្វផ្សាយ តាមទូរទស្សន៍ CNC ផងនោះ អ្នកយក ព័ត៌មាន យើងក៏ សម្រេច​ចូលទៅ ជួបអធិការ នគរបាល ស្រុកថ្ពង ដើម្បី ស្វែងរក ព័ត៌មាន បន្ថែមដោយ មានការ​អនុញ្ញាតិ ពីលោក អធិការ ផ្ទាល់តែម្តង ។

ពាក់ព័ន្ធ ទៅនឹងពាក្យ បណ្ដឹងលោក ស៊ុន យឿន និងប្រពន្ធ ដែលចោទ លោកអធិការ​ ទាំង៧ចំណុច ត្រូវបាន លោកអធិការ ផ្តល់ស្នាមញញឹម រួមទាំង ឯកសារ មួយចំនួន រួមមាន​ពាក្យ បណ្ដឹងលោក ស៊ុន យឿន និងប្រពន្ធ ឈ្មោះ ឃឹម ចន្ធា ហៅម៉ៅ និងស្នាមមេដៃ របស់ ​ប្រជាពលរដ្ឋ រាប់សិបនាក់ រួមទាំង ឯកសារ ប្រជាពលរដ្ឋ ៥ភូមិមាន ចំនួន៣៥នាក់ បដិសេធ យក​ស្នាមមេដៃ របស់ពួកគាត់ ទៅប្តឹង ខុសពី គោលបំណង ពិតប្រាកដ ថែមទៀតផង ។

តាមការ បកស្រាយ របស់លោក អធិការ ស្រុកថ្ពង គឺក្រុម គ្រួសារលោក ស៊ុន យឿន ​គឺជាអ្នក រាប់អានគ្នា ជិតស្និទ្ធ ខ្លាំងណាស់ រហូត រូបលោក បានឲ្យប្រាក់ ខ្ចីដល់ទៅ ១០០០​០ដុល្លា ថែមទៀតផង ។ ប៉ុន្តែក្រោយមក ប្រពន្ធលោក មានជម្ងឺ ដោយនាំ យកទៅ ព្យាបាល​នៅ វៀតណាម ត្រូវបានគ្រូពេទ្យ រកមិនឃើញ ពីអាការៈរោគ ហើយនាំទៅ ព្យាបាលនៅ ថៃ​ក៏​ពុំឃើញ មានការ បញ្ជាក់ លើរោគអ្វី នោះដែរ ទើបលោក សម្រេចឲ្យ អ្នកជិតខាង នាំទៅរក គ្រូខ្មែរ ព្យាបាល ព្រោះរូបលោក ត្រូវទៅរៀន នៅវៀតណាម ។ ទោះបីថា រូបលោកពុំ បានជឿទៅ លើជំនឿ អរូបិយ សូម្បី​​​បន្តិច ប៉ុន្តែតាម​ការអះអាង របស់អ្នក ដែលនាំប្រពន្ធ លោកទៅ ព្យាបាល គឺគេបាន អះអាង តាមពាក្យគ្រូ ​ថាប្រពន្ធគាត់ ត្រូវធ្មប់-អាប ​ហើយអ្នក ដែលប៉ុនប៉ង គឺជាអ្នក ដែលជិតស្និទ្ធ នឹងក្រុមគ្រួសារ​ លោក​​​​ថែម ទៀតផង ។

មានថ្ងៃមួយ ដោយក្តី អាណិត ស្រឡាញ់ ចំពោះរូប លោកអធិការ បន្ទាប់ពី ស្រស់​​ស្រូបនៅ ហាងគុយទាវរួច ក៏មានអ្នក ចូលរួមសួរនាំ ថាប្រពន្ធ លោកអធិការ កន្លង​មក ពិតជាត្រូវ ធ្មប់គេហើយ ទើបធ្វើឲ្យ លោកបង្ខំចិត្ត ឆ្លើយតប ទាំងបង្ខំថា អា​រឿង​ ធ្មប់-អាប វាមិនដែល ​ឈ្នះអាកា និងគ្រាប់បេ នោះទេ ។ ដោយសារ ពាក្យ​លោក ឆ្លើយតប នៅកន្លែង សាធារណៈ​នេះហើយ ទើបលោក ស៊ុន យឿន និងប្រពន្ធ ផ្តើមគំនិត សុំការគាំទ្រ ដោយផ្តិត មេដៃពី ប្រជាពលរដ្ឋ ថាក្រុម គ្រួសារគាត់ មិនបានចេះ ធ្មប់-អាប អ្វីនោះទេ ហើយដោយ មាន​ការ យោគ​យល់​ថា​លោកស៊ុន យឿន ជានាយក សាលា ប្រជាពលរដ្ឋ ​ក៏បានផ្តិត មេដៃឲ្យទៅ ។

នៅពេល ចោទសួរថា តើលោក អធិការ មានគោល បំណងប្តឹង តបចំពោះ លោក ស៊ុន យឿន ដែរទេ? ។ ចម្លើយ យ៉ាងខ្លី ពីលោក អធិការ គឺថា ប្រជាពលរដ្ឋ ដែលផ្តិតមេដៃ រាប់សិប​នាក់ ក៏ជាជន រងគ្រោះដែរ សំខាន់ តើការប្តឹង ចោទប្រកាន់ មកលើ រូបលោក អាចមាន​ ភស្តុតាង ​សម្រាប់ដាក់ បន្ទុកដែរ ឬទេ? ។ ដើម្បីកុំឲ្យ មានការអះអាង តែ​ចំពោះ រូបលោក ​តែ​ម្ខាង គឺសូមឲ្យ អ្នកសារព័ត៌មាន ចុះទៅសួរ​នាំ ​ផ្ទាល់ជាមួយ លោកអភិបាល ស្រុក ​រួមទាំង ​មេភូមិ​ និងអនុភូមិ ព្រមទាំង ប្រជាពលរដ្ឋ​ទើបអាច ដឹងច្បាស់ ជាក់ស្តែង នៅព្រឹក ថ្ងៃ​ទី១០នេះ​វេលាម៉ោង ប្រាំមួយព្រឹក ខ្ញុំឮ ប្រជាពលរដ្ឋ​ ប្រាប់ខ្ញុំថា មានការ ផ្សព្វផ្សាយ ​តាមទូរទស្សន៍ ​CNC​ចោទប្រកាន់ មកលើរូបលោក រួចទៅហើយ ទើបរូបលោក មិនចង់ឃើញ ព័ត៌មាន ដែលបកស្រាយ ចេញពីភាគី ម្ខាងនោះឡើយ ។

ចំណែក លោកអភិបាល ស្រុកថ្ពង បានធ្វើការ បកស្រាយថា ចំពោះ លោក​នាយក ស៊ុន យឿន គឺជាមនុស្ស ដែលរាប់អាន ជាមួយគាត់ យូរណាស់ មកហើយ មិនតែប៉ុណ្ណោះ ប្រពន្ធគាត់ ក៏ជាប់សាច់ញាតិ ជាមួយរូបគាត់ ថែមទៀតផង ។ នៅពេល ដែលលោក ជួបជាមួយ លោកស៊ុន យឿន បានសួរ នាំថា ធ្លាប់បាន ខ្ចីលុយ លោកអធិការ ១០០០០ ដុល្លាទេ គឺគាត់បាន ឆ្លើយតបថា បានខ្ចីមែន ប៉ុន្តែបាន សង១០០០ ដុល្លាហើយ ។ តាមពិតទៅ លោកមិន លំអៀង ទៅខាង ណានោះទេ គឺទំនាស់ រហូតដល់ការ ប្តឹងនេះ វាផ្តើមចេញ ពីលោក អធិការ ទារប្រាក់ នៅសល់ ៩០០ដុល្លាវិញ តែប៉ុណ្ណោះ មិនមែនរឿង ប៉ងធ្វើឃាត អ្វីនោះឡើយ ។ ព្រោះបើ អ្នក​មាន​បំណង ធ្វើឃាត ចាំបាច់អី ទៅនិយាយ នៅហាងគុយទាវ​មុខហ្វូង មហាជន បែបហ្នឹង​ ។

ចំពោះការ អះអាង របស់ ប្រជាពលរដ្ឋ ពីរនាក់ ក៏បានឆ្លើយ បញ្ជាក់ថា រយៈកាល ​កន្លងមក សម្រាប់ រូបគាត់ គឺលោក អធិការ ពុំមែនជា មនុស្ស កោងកាច អ្វីនោះទេ គ្រាន់តែ​គាត់ ​​ចូលចិត្ត និយាយលេង ច្រើនប៉ុណ្ណោះ ។ បើតាមការ អះអាងឲ្យ ដឹងពី លោកអនុភូមិ បានបញ្ជាក់ យ៉ាងច្បាស់ថា កន្លងមក ប្រពន្ធ លោក​នាយក សាលា ធ្លាប់បាន មកសួរនាំ គាត់ថា ត្រូវធ្វើ យ៉ាងដូចម្តេច បន្ទាប់ពី លោកអធិការ គាត់​ពោល ពាក្យថា អារឿងធ្មប់-អាប វាមិនដល ឈ្នះអាកា និងគ្រាប់បេ នោះទេ ។ ដោយប្រពន្ធ លោក​នាយក សាលា ចង់បាន ស្នាមមេដៃ ពីប្រជាពលរដ្ឋ គាត់គាំទ្រ ទៅវិញ ។ ប៉ុន្តែអារឿង ស្នាមមេដៃនេះ ត្រូវបានលោក អនុភូមិ បញ្ជាក់ថា បើគេយក ស្នាមមេដៃ ទៅប្រើខុសរឿង នោះបញ្ហា វានឹងអាច កើតជារឿង ផ្សេងយកល្អ គ្រាន់តែ ដាក់ពាក្យប្តឹង ទុកទៅ បានហើយ ព្រោះលោក អធិការ ក៏ពុំបានចោទ ប្រកាន់លើ ឈ្មោះណា នោះដែរ ។

រយៈពេល ពេញមួយថ្ងៃ បើផ្អែកលើ ពាក្យបណ្ដឹង លោកនាយក សាលាស៊ុន យឿន​ និងភរិយា ទាំង៧ចំណុច វាហាក់បី ដូចជាបាន ស្តែងពី ដើមហេតុ ឃោរឃៅ ខ្លាំងណាស់​ ចំពោះ សកម្មភាព លោក អធិការ ស្រុកថ្ពង ។ នៅពេល សួរនាំដល់ មូលដ្ឋាន ទើបដឹងថា លោកអធិការ ស្រុកថ្ពង ឬលោកនាយក អនុវិទ្យាល័យ អមលាំង ភាគីណា ដែលជាជន រងគ្រោះ ពិតប្រាកដ ។ ដោយមើល ឃើញពី ចេតនា​ពិសពុល ដូចពាក្យ ស្លោកពោលថា ធ្វើបុណ្យ បានទោស នេះហើយ ទើបប្រជាពលរដ្ឋ ដែលបាន ផ្តិតមេដៃ បដិសេធ លើពាក្យបណ្ដឹង របស់លោក នាយកសាលា រហូតមាន ការចោទ​ប្រកាន់ ពីលោកនាយក សាលា ថាមេប៉ុស្ត៍ នគរបាល រដ្ឋបាល ឃុំអមលាំង ជាអ្នកទៅ គំរាមឲ្យ​ប្រជាពលរដ្ឋ ធ្វើលិខិត បដិសេធន៍ ពាក្យបណ្ដឹង របស់លោក នាយកសាលា ឆ្កុយរបស់ គាត់​ទៅវិញ ។ សមដូច ប្រសាសន៍ លោកអធិការ បញ្ជាក់ថា បើចង់ដឹង ការពិត គឺទាល់តែ ចុះទៅ​ដល់ ប្រជាពលរដ្ឋ ផ្ទាល់ទើប អាចបញ្ជាក់ បានថា ជាព័ត៌មាន ពិតប្រាកដ ដែលមជ្ឈដ្ឋាន ទូទៅអាច ទទួលយកបាន ៕

Untitled-2

ប្រជាពលបដិសេធស្នាមមេដៃដែលនាយកសាលាយកទៅប្តឹង

Untitled-1

ស្នាមមេដៃប្រជាពលរដ្ឋបញ្ជាក់ថានាយកសាលាមិនជាប់ពាក់ព័ន្ធចេះធ្មប់-អាប

Untitled-3

លោកអធិការបំភ្លឺជុំវិញពាក្យបណ្ដឹងលោកនាយកសាលា

Untitled-4

ប្រជាពលរដ្ឋបញ្ជាក់ពីភាពស្អាតស្អំរបស់លោកអធិការស្រុកថ្ពង

Untitled-5

អនុភូមិ និងមេភូមិបញ្ជាក់ពីភាពស្អាតស្អំរបស់លោកអធិការស្រុកថ្ពង

 

 

 

 

 

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.