មន្ត្រីប៉ូលីស និងយោធា ប្រើអំណាច ដឹកឈើនៅ ខេត្តរតនៈគិរី ទៅប្រទេស វៀតណាម

មន្ត្រីប៉ូលីស និងយោធា ប្រើអំណាច ដឹកឈើនៅ ខេត្តរតនៈគិរី ទៅប្រទេស វៀតណាម

ប៉ូលីសឈ្មោះ ណាក់ ដែលបាន រកស៊ីដឹក ឈើប្រណិត ចេញពី ទីរួមខេត្ត រតនៈគិរី ឆ្លងទៅ ​ប្រទេស ​វៀតណាម តាមច្រក ភូមិភិ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ដែលឈ្មោះ ណាក់ នេះមាន រថយន្ត ម៉ាក​បាឡែន ជាច្រើនគ្រឿង បិទស្កុត ពណ៌ស និងខ្មៅ សម្រាប់ចំណាំ ដែលដឹកចេញ ពេលយប់ ដូចឃើញ ​ក្នុងរូបភាព នេះស្រាប់ ។ រីឯ យោធា ម្នាក់ទៀត ឈ្មោះ ណេង ដែលជា មន្ត្រីយោធា ស្រុកតាវែង ក៏មាន រថយន្ត ម៉ាកបាឡែន ជាច្រើន គ្រឿងដែរ សម្រាប់ ដឹកឈើ ពីភូមិ អូល្វាក ឃុំជ័យឧត្ដម ស្រុក​លំផាត់ ខេត្តរតនៈគិរី ទៅកាន់ ប្រទេស វៀតណាម តាមច្រក ខាងលើនេះ ដូចគ្នាដែរ ។ បើសិនជា សមត្ថកិច្ច យោធា និងប៉ូលីស នៅខេត្ត រតនៈគិរី ក្លាយជា ឈ្មួញឈើ ទៅហើយនោះ តើអាច ផ្តល់ព័ត៌មាន ដល់គណៈ កម្មការ បង្ក្រាប បទល្មើស ព្រៃឈើ ដែលមាន ឯកឧត្ដម សៅ សុខា ជាប្រធាន អាចដឹង បានដោយ របៀបណា?! ។ ដូច្នេះ បទបញ្ជា របស់ រដ្ឋាភិបាល ដែលប្ដេជ្ញា​បង្ក្រាប បទល្មើស ព្រៃឈើ ដូចភ្លៀងរលឹម នឹងត្រូវ បរាជ័យ ជាក់ជា មិនខាន ៕

13819855_547603125446586_1875311381_n

Filed in: ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.