រយៈពេល ជាងកន្លះខែ មកនេះ គេសង្កេត ឃើញសកម្មភាព ដឹកឈើ ប្រណិត របស់មេឈ្មួញឈ្មោះ យាយព្រឿង នៅខេត្ត ស្ទឹងត្រែង ចូលទៅ កាន់ខេត្ត រតនៈគិរី ដើម្បីបន្ត ដឹកចេញ ទៅប្រទេស វៀតណាម ។ ការផ្លាស់ប្តូរ ការនាំចេញ ឆ្លងកាត់ខេត្ត ក្រចេះទៅខេត្ត រតនៈគិរី របស់មេឈ្មួញ ឈើឈ្មោះ យាយព្រឿង ពេលនេះ គឺស្រប ពេលដែល ស្ថានការណ៍ នយោបាយ កំពុងតែមាន ភាពតានតឹង ពិសេសគឺ គណៈកម្មការ ដែលបង្កើត ក៏ហាក់បី ដូចជាពុំសូវមាន ការចុះបង្ក្រាប អ្វីនោះឡើយ ដែលជាហេតុ ធ្វើឲ្យមន្ត្រី ជំនាញ និងកម្លាំង សមត្ថកិច្ច ងាយស្រួល នៅក្នុងការ ស្វែងរកផល ប្រយោជន៍ ពីឈ្មួញឈើ ខុសច្បាប់ ។
ជាក់ស្ដែង រថយន្ត ប្រភេទសាំយ៉ុង ជាច្រើនគ្រឿង ដែលផ្ទុក ទៅដោយ ឈើប្រណិត បានបើក ចេញពីខេត្ត ស្ទឹងត្រែង ឆ្ពោះទៅ កាន់ខេត្ត រតនៈគិរី ដែលគេស្គាល់ ច្បាស់ថាជា របស់ យាយព្រឿង គឺជាភស្តុតាង ដែលមិនអាច ប្រកែក បាននោះឡើយ ។ សកម្មភាព ដឹកជញ្ជូន ឈើប្រណិត ខុសច្បាប់ របស់ យាយព្រឿង បើសិនជា គ្មានការ ឃុបឃិត ពីមន្ត្រី ជំនាញ និងកម្លាំង សមត្ថកិច្ច ក៏មិនអាច ដឹកឈើចេញ បាននោះដែរ ស្រពពេលដែល គណៈកម្មការ ដែលបង្កើត ឡើងដោយ រាជរដ្ឋាភិបាល ហាក់បីដូច ជាស្ងាត់ទៅវិញ ដែលប្រៀបដូច ជាភ្លើងចំបើង ដែលឆេះខ្លាំង តែក៏រលត់ ទៅវិញ យ៉ាងឆាប់រហ័ស យ៉ាងដូច្នេះ ដែរ ៕
ខ្សែឡាន ដឹកឈើ ប្រណិត របស់ យាយព្រឿង