ល្បិច​រក​លុយ​របស់​លោក សៅ ប៊ុន​រិទ្ធ ប៉ូលិសអន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង

ល្បិច​រក​លុយ​របស់​លោក សៅ ប៊ុន​រិទ្ធ ប៉ូលិសអន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង

​ដោយ​ ៖ ជាតិ​
​លោក សៅ ប៊ុន​រិទ្ធ ប៉ូលីស អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង ។ បច្ចុប្បន្ន​កំពុង​ត្រូវ  ប៉ាន់​តាមរយៈ​បើក​ឱ្យ​ពលករ​ខ្មែរ  ចំណាកស្រុក​ចេញទៅ​រក​ការ ងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ  ដោយ​ខុសច្បាប់​ជា​ថ្នូរ​នឹង​ការ ទទួលបាន​លុយ​ចែក​គ្នា​ដាក់ ហោប៉ៅ​ផ្ទាល់ខ្លួន ។​

​សេចក្តីរាយការណ៍​អះអាង  ថា លោក​សៅ ប៊ុន​រិទ្ធ ប្រធាន នគរបាល​ផ្នែក​អន្តោប្រវេសន៍ ច្រកទ្វារ​ជាតិ​ដូង​មាន​កម្លាំង  ក្រោម​ការគ្រប់គ្រង​បើក​ច្រក របៀង​មួយទៀត​ដែល​គេ​និយម ដាក់ឈ្មោះថា​ច្រក​ដើម​ចាន់​គី​រី  ស្ថិតនៅ​ខាងលិច​ច្រក​ដូង ឃុំ បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ ដំបង ។

​ក្រុម​ប៉ូលិស​អន្តោប្រវេសន៎៍  របស់លោក សៅ ប៊ុន​រិទ្ធ  កំពុងតែ​ប្រមូល​ប្រាក់​ពី​ពលករ ចំណាកស្រុក​ដែល​មាន​បំណង  វិលត្រឡប់​មក​ពី​ធ្វើការ​នៅ ប្រទេស​ថៃ​វិញ ក្នុង​ម្នាក់ៗ  ៣០០​បាត និង​ចេញ​ទៅ​ធ្វើ  ការ​នៅ​ប្រទេស​ថៃ​ដោយ​ខុស ច្បាប់​តាម​រយៈ​មេខ្យល់​ក្នុង​ម្នាក់ៗ  ចាប់ពី ២០០០​បាត ទៅ  ២៥០០​បាត ។

​សេចក្តីរាយការណ៍​បាន​ឱ្យ  ដឹងថា ពលករ​ចំណាកស្រុក  ដែល​ត្រឡប់មកវិញ​ក្នុង​ម្នាក់ៗ  ត្រូវបាន​ទាហាន​ថៃ ទារប្រាក់  ២០០​បាត និង​ត្រូវបាន​ក្រុម  ប៉ូលិស​អន្តោប្រសេវន៍​របស់ លោក សៅ ប៊ុន​រិទ្ធ ទាមទារ ប្រាក់​ចំនួន ៣០០​បាត​បន្ថែម ទៀត ទើប​ឱ្យ​ចូល​មក​ទឹកដី កំណើត​របស់​ខ្លួន​វិញ ។

​ពលករ​ខ្មែរ​ប្រសិនបើ​មិន  បង់​លុយ​ទៅ​ឱ្យ​ក្រុមប៉ូលិស លោក សៅ ប៊ុន​រិទ្ធ គឺ​មិន​អាច ចូល​មក​ស្រុក​កំណើត​ទាន់ពេល  វេលា​នោះទេ​គឺ​ត្រូវបាន​អាជ្ញាធរ​ទាហាន​របស់​ថៃ គំរាម​ចាប់ វាយដំ​មិន​ខាន​ប្រសិនបើ​យឺត យ៉ាវ​នោះ ដោយ​ខ្លាច​អំណាច  សៅ ប៊ុន​រិទ្ធ ពលករ​បាន​សម្រេច  ចិត្ត​បង់លុយ​ឱ្យទៅ​ក្រុមប៉ូលិស អន្តោប្រវេសន៍​រូប​នោះ​តាម រយៈ​មេខ្យល់​របស់​ពួកគេ ។

​បើ​តាម​សេចក្តីរាយការណ៍  បាន​បញ្ជាក់បន្ថែម​ថា លោក  សៅ ប៊ុន​រិទ្ធ ដាក់​បណ្តាញ​មេ ខ្យល់​របស់​ខ្លួន​ជាច្រើន​នាក់ ដើម្បី​ប្រមូល​លុយ​យ៉ាង​ស្ងាត់ៗ ទើប​មិន​ល្បី​ដល់​ខាង​អង្គការ ប្រឆាំង​អំពើពុករលួយ​នេះ​គឺជា យុទ្ធវិធី​ថ្មី ដែល​ពួកគេ​នាំគ្នា  ច្របាច់​.​កព​លករ​ក្រីក្រ​ចំ​ណាក ស្រុក​តាម​ច្រករបៀង​តូចៗ​ដែល មួយថ្ងៃៗ​មាន​យ៉ាងតិច​ចំនួន  ២០០​នាក់ ។ ប្រភព​បន្តថា  ពលករ​ខ្មែរ​ត្រូវ​ក្រុម​ប៉ូលិស​អន្តោប្រវេសន៍​ដែល​ជា​កូនចៅ លោក សៅ ប៊ុន​រិទ្ធ ប្រើប្រាស់ ពាក្យ​គំរាម​ចាប់​បញ្ជូន​ទៅ​ស្នង ការ​ខេត្តបាត់ដំបង​ដាក់គុក បើ  មិន​ធ្វើ​តាម​ការបង្គាប់​របស់​មេ ខ្យល់​នោះ ៕

 

 

20160624na4

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.