ដោយ ៖ ជាតិ
នៅថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០១៦នេះអ្នកយកពត៌មាន យើងបានចុះទៅដល់ទីតាំង លេងល្បែងភ្នាល់ទឹកភ្លៀងនៅ ម្តុំខាងក្រោយផ្សារភួពុយ ឬ ខាងក្រោយវត្តទួលដូនប៉ុក ស្ថិត នៅក្នុងភូមិអញ្ចាញ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្ត បាត់ដំបងសង្កេតឃើញថា នៅ តែបន្តសកម្មភាពមិនមានការ បង្ក្រាប បើទោះសារព័ត៌មាន យើងក៏ដូចជា សារព័ត៌មានក្នុង ស្រុកបានចេញផ្សាយជាបន្ត បន្ទាប់ ។
ក្រុមអ្នកលេងល្បែងជិះរថយន្តសេរីទំនើបៗចតរួចឡើង ទៅលើឡៅវីឡាសំឡឹងមើល មេឃភ្នាល់ចាក់ទឹកភ្លៀងដោយ មានការប្រកូសប្រកាសគ្នាតាម វិទ្យុទាក់ទងដែលគេស្គាល់មេធំ ឈ្មោះ តាល់ ដែលមានកូន កញ្ច្រែងជាច្រើននាក់គ្រប់គ្រង ដោយឈ្មោះ ជ្រុង ឬ តាត្នោត ជុំ ។
សេចក្តីរាយការណ៍អះអាង ថាក្រុមអ្នកញៀនល្បែងស៊ីសង ភ្នាល់ចាក់ទឹកភ្លៀងកំពុងប្រមូល ផ្តុំគ្នាមានអង្រឹងយកទៅចងដេក រណេងរណោងចាំអ៊ុតទឹកភ្លៀង នៅតាមកញ្ចុះនៃវាលស្រែភូមិ សាស្ត្រខាងលើភ្លូកទឹកភ្លូកដី ។
ប្រជាពលរដ្ឋនៅទីនោះអះ អាងថា ឃើញមានក្រុមអ្នក លេងល្បែងមកពីគ្រប់ទិសទី ក្នុងខេត្តបាត់ដំបងយ៉ាងច្រើនកុះ ករជារៀងរាល់ថ្ងៃតែពុំឃើញ មានការទប់ស្កាត់ពីសំណាក់ អាជ្ញាធរនិងសមត្ថកិច្ចឡើយ។
ប្រជាពលរដ្ឋបានសម្តែងនូវ ការព្រួយបារម្ភ បន្ទាប់ពីមាន ល្បែងស៊ីសងទាំងនេះខ្លាចកើត មាននូវបាតុភូតជាច្រើនដូចជា ចោរកម្ម និងអំពើហិង្សាដែល ផ្តើមចេញពីប្រជាពលរដ្ឋមួយ ចំនួនងប់ងុលល្បែងនេះរហូតខ្ចី បុលគេលក់ទ្រព្យសម្បត្តិ បញ្ចាំ ហើយអាចឈានដល់កើតអំពើ ហិង្សាក្នុងគ្រួសារថែមទៀត ផង ។
ពលរដ្ឋម្នាក់រស់នៅសង្កាត់ អូរចារបាននិយាយថា បើរដ្ឋា ភិបាលនិងស្ថាប័នពាក់ព័ន្ធនៅ ព្រងើយកន្តើយមិនចាត់វិធាន ការ ករណីនេះទេនឹងប៉ះពាល់ ជីវភាពរស់នៅរបស់ប្រជាពល រដ្ឋធ្ងន់ធ្ងរមិនខានឡើយ ។
ប្រជាពលរដ្ឋតាំងពីមាន ល្បែងនេះពួកគាត់បានរិះគន់ថា បើទោះជាមានការផ្លាស់ប្តូរ លោក យឹម វិចិត្រ អធិការ នគរបាលក្រុងបាត់ដំបងជំនួស ដោយលោក ប៉ាង ហៀង ក៏ សកម្មភាពល្បែងភ្នាល់ទឹកភ្លៀង នោះកើតឡើងយ៉ាងកក្រើក ដែលនាំអោយគេសង្ស័យថា សកម្មភាពទាំងនេះជាឆ្នាំង បាយរបស់លោក ច័ន្ទ សុផល ចៅហ្វាយខេត្តបាត់ដំបង ហេតុ នេះហើយទើបល្បែងស៊ីសង រាលដាលកាន់តែខ្លាំងឡើងៗ នៅក្នុងក្រុងបាត់ដំបងធ្វើឱ្យប៉ះ ពាល់យ៉ាងខ្លាំងដល់សង្គម ។
ការបណ្តោយអោយមាន ល្បែងស៊ីសងគ្រប់ប្រភេទនៅ តាមមូលដ្ឋានគឺជាសញ្ញាបង្ហាញ ពីការបរាជ័យនៃការអនុវត្ត គោលនយោបាយភូមិ-ឃុំមាន សុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ និងបរាជ័យក្នុងការអនុវត្តខ្លឹម សារច្បាប់ស្តីពីល្បែងស៊ីសង ។
ឥទ្ធិពលល្បែងស៊ីសងគឺជា ប្រភពចម្បងនៃអសន្តិសុខសង្គម ដូចជា អំពើហិង្សា ចោរកម្ម។ ការបណ្តោយឱ្យកើតមានល្បែង ស៊ីសងហាក់ដូចជាដើរបញ្ច្រាស ពីយុទ្ធសាស្ត្រកាត់បន្ថយភាព ក្រីក្ររបស់រដ្ឋាភិបាល និងដើរ បញ្ច្រាសពីគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់ ក្រសួងមហាផ្ទៃតែម្តង ។
ច្បាប់ស្តីពីការបង្ក្រាបល្បែង ស៊ីសងឆ្នាំ១៩៩៦ មាត្រា ០៥ ចែងថា ចំពោះអ្នកបើកល្បែង ស៊ីសងអ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ី សងត្រូវផ្តន្ទាទោសពិន័យជា ប្រាក់ពី ៥លានរៀលដល់ ២០ លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ ឆ្នាំ ហេតុអ្វីគណៈអភិ-បាលខេត្តមិនអនុវត្តន៍ ៕