លោក គឹម ពៅ អតីត​ប្រធាន​កងពលតូច​លេខ ៧១ ធ្វើ​សមាហរណកម្ម​សុំ​អន្តរាគមន៍​ពី​សម្តេច​នាយករដ្ឋមន្ត្រី​

លោក គឹម ពៅ អតីត​ប្រធាន​កងពលតូច​លេខ ៧១ ធ្វើ​សមាហរណកម្ម​សុំ​អន្តរាគមន៍​ពី​សម្តេច​នាយករដ្ឋមន្ត្រី​

ដោយ​ ៖ រ៉ា​យ ភុ​ន​
​ដោយ​ទទួលបាន​ព័ត៌មាន  ស្តីពី​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​នាយករដ្ឋមន្ត្រី  ហ៊ុន សែន កងពលតូច​លេខ ៧១ ដែល​ឈរជើង​នៅ​ស្រុក វាលវែង ខេត្ត​ពោធិ៍សាត់ បាន សម្រេច​ធ្វើ​សមាហរណកម្ម​ចុះ ចូល​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង ឆ្នាំ ១៩៩៦ ។ នៅក្នុង​អំឡុង​ឆ្នាំ ១៩៩៧ សម្តេចនាយក​រដ្ឋមន្ត្រី  បាន​ចុះ​ទៅ​ប្រកាស​នយោបាយ ឈ្នះ​-​ឈ្នះ នៅ​ស្រុក​សំឡូត  ខេត្ត​បាត់ដំបង ដើម្បី​ផ្តល់​នូវ  ទំនុកចិត្ត​ដល់​កងទ័ព​ធ្វើ​សមាហរណកម្ម​ថា ទី​១-​គឺ​ធានា អាយុជីវិត​, ទី​២-​គឺ​ធានា​មុខ តំណែង និង​ការងារ​, ទី​៣-​គឺ ធានា​ទ្រព្យសម្បត្តិ និង​កម្មសិទ្ធិ  ដីធ្លី ជូន​ដល់​ក្រុមគ្រួសារ​កងទ័ព  ធ្វើ​សមាហរណកម្ម ។​

​ផ្អែក​តាម​គោលការណ៍  ឈ្នះ​-​ឈ្នះ​របស់​ប្រមុខ​រាជ​រដ្ឋា ភិបាល​នេះ​ហើយ​នៅ​ឆ្នាំ​២០០០  ខ្ញុំបាទ​ឈ្មោះ គឹម ពៅ មេ​-​បញ្ជាការ​កងពលតូច​លេខ  ៧១ បាន​ឯកភាពគ្នា​ដាក់ពាក្យ  ស្នើសុំ​គ្រប់គ្រង​ដី​ធ្វើ​អ​ភី​វឌ្ឍន៍ របស់​កងពល​តូ​ចលេ​ខ ៧១ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ  ៥៦​ចាប់ពី​ចំណុច​អូរ​លាក់​មាស  ដល់​ច្រក​ព្រាល​ស្ថិតក្នុង​ឃុំ​ប្រ​ម៉ោយ ស្រុក​វាលវែង ដើម្បី បែងចែក​ដល់​គ្រួសារ​កងទ័ព  ១០៥២​គ្រួសារ ។

​សំណើ​នេះ​ត្រូវបាន​ឯកឧត្តម  អ៊ុង សា​ម៉ី អតីត​អភិបាលខេត្ត  ពោធិ៍សាត់ ឯកភាព​យល់ព្រម ឱ្យ​ដី​តំបន់​នេះ​ជូន​កងទ័ព​កសាង  គ្រួសារ​កងទ័ព​វិញ​យោង​លើ រដ្ឋាភិបាល​រំសាយកងទ័ព​ផង ។​

​ផ្អែក​តាម​ចំណារ​អតីត​អភិ  បាល​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី  ៣០ ខែ​សីហា ឆ្នាំ​២០០៨  លោក​មេឃុំ​ប្រ​ម៉ោយ​ឈ្មោះ  ចាន់ ដាន បាន​ចុះហត្ថលេខា  និង​ប្រថាប់ត្រា​ឯកភាព​នៅ​ថ្ងៃ ទី ១៤ ខែ​មីនា ឆ្នាំ​២០០១ ។

​ពាក្យស្នើសុំ​គ្រប់គ្រង​ដី​នេះ  ត្រូវបាន លោក អួន យ៉ង់ អភិបាល​ស្រុក​វាល​វែង​ចុះហត្ថលេខា  និង​ប្រថាប់ត្រា​ឯកភាព​តាម សំណើ ដែល​បាន​ចុះបញ្ជី​លេខ  ០៣១ សវ​វ ចុះ​ថ្ងៃ​ទី ១៤ ខែ មីនា ឆ្នាំ​២០០១ ផងដែរ ។​
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់ !

​តំណាង​កងពល​តូ​ចលេ​ខ ៧១​ដែល​តែងតែ​មាន​ស្វាមីភក្តិ ចំពោះ​សម្តេច​និង​ផ្តល់​ក្តីសង្ឃឹម លើ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ  ទាំង​បី​ចំណុច​ត្រូវ​ទទួលរង​នូវ ការរំលោភបំពាន​ពី​សំណាក់  ស្ថាប័ន​រដ្ឋបាល​ព្រៃឈើ​ខេត្ត ឃុបឃិត​ជាមួយ​អាជ្ញាធរ​ដែនដី  ក្នុង​ដែន​អំណាច​ឯកឧត្តម ឆាយ  សារ៉េត អភិបាលខេត្ត​ពោធិ៍  សាត់​បាន​រៀបចំ​ផែនទី​លើ  ទីតាំង​កងពល​តូ​ចលេ​ខ ៧១  ឱ្យ​ស្ថិត​នៅក្នុង​តំបន់​ព្រៃ​បម្រុង ទុក​អចិន្ត្រៃយ៍​ផ្នែក​រដ្ឋបាល​ព្រៃ ឈើ​ស្រុក​វាលវែង ។ ប៉ុន្តែ​ស្ថិត  នៅក្នុង​ស្ថានភាព​ពិត​ជាក់ស្តែង  គឺ​ស្ថាប័ន​រដ្ឋបាល​ព្រៃឈើ​និង  អាជ្ញាធរ​ដែនដី​ឃុបឃិត​គ្នា បែងចែក​ដី​នេះ​ទៅឱ្យ​បក្ខពួក ខ្លួន​តែ​ប៉ុណ្ណោះ ។​

​ស្ថិត​ក្នុង​អំណាច ឯកឧត្តម  ខូ​យ សុខា ជា​អភិបាលខេត្ត​ពោធិ៍សាត់​នា​ឆ្នាំ​២០១១ បាន  រៀបចំ​ផែនទី​បង្ហាញ​ទីតាំង គម្រោង​សម្បទាន​ដី​សង្គមកិច្ច  ឃុំ​ប្រ​ម៉ោយ ស្រុក​វាលវែង  លើដី​គ្រួសារ​កងពលតូច​លេខ  ៧១ ក្នុង​ចេតនា​ផ្តាច់ចេញ​ពី ការគ្រប់គ្រង​របស់​គ្រួសា​រកង ទ័ព  ប៉ុន្តែ​ដោយ​រាជរដ្ឋាភិបាល  ស្វែងយល់​ពី​ការពិត​បានចេញ អនុក្រឹត្យ​ស្ថិត​ក្នុង​ឧបសម្ព័ន្ធ​លេខ ២៥៣ ដែល​មាន​ទំហំ ២៥៨៨ ហិកតា​ស្ថិតនៅ​ក្នុង​ឃុំ​ប្រ​ម៉ោយ  ស្រុក​វាល​វែង​សម្រាប់ធ្វើ​ស​ម្ប ទាន​ដី​សង្គមកិច្ច​ជូន​អតីត​កង កម្លាំងប្រដាប់អាវុធ​និង​គ្រួសារ​។​

​ក្រោយ​អនុក្រឹត្យ​ដោយ  សម្តេច​អគ្គមហាសេនាបតី​តេ ជោ ហ៊ុន សែន ចុះ​ថ្ងៃ​ទី ៣ ខែ វិច្ឆិកា ឆ្នាំ​២០១១ គ្រួសា​រកង ទ័ព នៃ​កងពល​តូច​លេខ ៧១  ត្រូវ​បាន​ទទួលរង​នូវ​ការបណ្តេញ ចេញពី​ដី​សម្បទាន​សង្គមកិច្ច រហូត​ចាប់ខ្លួន​កងទ័ព​ដែល​រស់ នៅលើ​ដី​សម្បទាន​សង្គម​កិច្ច  ដាក់គុក​បង្ខំ​ឱ្យ​ផ្តិតមេដៃ​ដើម្បី បញ្ឈប់​ទៅ​រស់នៅ​លើ​ដី​នោះ តទៅទៀត ។​

​ដើម្បី​ធានា​ដល់​គោ​ន​យោ បាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច នាយករដ្ឋមន្ត្រី​រហូត​ទទួលបាន សន្តិភាព​នៅ​ទូទាំង​ប្រទេស  តំណាង​ឱ្យ​កងពលតូច​លេខ​៧១  ដែល​បាន​ផ្តាច់ខ្លួន​ធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រាជ​រដ្ឋា ភិបាល​តាំងពី​ឆ្នាំ​១៩៩៦ ស្នើសុំ  កិច្ច​អន្តរាគមន៍​ពី​សម្តេច​លើ​ការ បែងចែក​ដី​សម្បទាន​សង្គមកិច្ច ដែល​អនុវត្ត​ដោយ​អាជ្ញាធរខេត្ត  ជូន​អតីត​កងកម្លាំងប្រដាប់អាវុធ  និង​គ្រួសារ​ដែល​បច្ចុប្បន្ន​បង្ហា​ញ ពី​សញ្ញា​រំលោភ​លើ​អនុក្រឹត្យ ដោយ​បាន​ឃុបឃិត​គ្នា​យក​ដី សម្បទាន​សង្គមកិច្ច​សម្រាប់ អតីត​កងកម្លាំងប្រដាប់អាវុធ ទៅ​ពុះ​ចែក​គ្នា​លក់​ថែម​ទៀត ផង ៕

 

20160624na6

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.