ចៅហ្វាយក្រុង​បាវិត ប្រើ​ពាក្យ​ក្លែងបន្លំ​សេចក្តីសម្រេច​អភិបាលខេត្ត​ទៅ​គំរាម​រាស្ត្រ​

ចៅហ្វាយក្រុង​បាវិត ប្រើ​ពាក្យ​ក្លែងបន្លំ​សេចក្តីសម្រេច​អភិបាលខេត្ត​ទៅ​គំរាម​រាស្ត្រ​

ដោយ​ ៖ នង ណេ​ត​
​បន្ទាប់ពី​ក្រុមហ៊ុន សៀង​ហៃ រី​សត មិន​ព្រម​គោរព​តាម  កិច្ចសន្យា ដែល​បាន​ធ្វើឡើង កាលពី​ថ្ងៃ​ទី ០៤ ខែ​មករា ឆ្នាំ ២០១៥ ដោយ​បញ្ជាក់​យ៉ាង  ច្បាស់​ថា ក្រោយពី​ចាក់​ដី  បំពេញ​ការដ្ឋាន​របស់​ក្រុមហ៊ុន  រូប​ខ្ញុំបាទ​ចាក់​បំពេញ​ដី​ភ្លឺ​ភ្លោះ ដែល មាន​ទំហំ​បណ្តោយ​ចំនួន  ១០​ម៉ែត្រ ទទឹង​ដូចដើម​វិញ ។  ប៉ុន្តែ​រហូត​មកដល់ពេលនេះ​គឺ មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​ទៅ ហើយ គឺ​ក្រុមហ៊ុន សៀង ហៃ  រី​សត មិន​ត្រឹមតែ​មិន​បាន​គោរព  តាម​កិច្ចសន្យា​ដែល​បាន​ធ្វើ ឡើង​នៅ​ផ្ទះ​ជនរងគ្រោះ​ដោយ មាន​មន្ត្រី​ប៉ុស្តិ៍ និង​ចៅសង្កាត់  ចូលរួម​ផ្តិតមេដៃ និង​ចុះហត្ថលេខា​និង​ប្រថាប់ត្រា​ដោយ ចៅសង្កាត់​ច្រកម្ទេស​ថែម​ទៀត ផង ។​

​អាចនិយាយបាន​ថា ក្រុម  ហ៊ុន សៀង ហៃ រី​សត ដែល មិន​គោរព​កិច្ចសន្យា​តាមផ្លូវ ច្បាប់ គឺជា​បទល្មើស​រួចស្រេច ទៅហើយ ។ ប៉ុន្តែ​មិនដឹងថា  មាន​ការឃុបឃិត​ពី​អាជ្ញាធរ ក្រុង​បាវិត​ឬ​យ៉ាងណា​នោះ ឡើយ ស្រាប់តែ​នៅ​ថ្ងៃទី ០២  ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង ១ និង​៣៩​នាទី​រសៀល  លោក ជូ ខេ​មរិ​ទ្ធិ ជា​មន្ត្រី​សា លា​ក្រុង​បាវិត​កាន់​លិខិតបញ្ជាក់ លេខ​១៥ ច​.​ប ឆ្នាំ​២០១៥​ដែល  ចុះហត្ថលេខា​ដោយ​អភិបាល ខេត្ត ជៀង អំ តាម​កម្មវត្ថុុ សំណើសុំ​ជីក​ស្រះ​ស្តុក​ទឹក​របស់ ឈ្មោះ ទួន ធី​ធៀង តាមរយៈ មេ​ភូមិ​សាលា​ទាន លោក​ចៅ  សង្កាត់​ច្រកម្ទេស និង​អភិបាល ក្រុង​បាវិត លោក សេង សិលា​។​

​នៅក្នុង​លិខិត​បញ្ជាក់​របស់  អតីត​អភិបាលខេត្ត ជៀង អំ  ទី​១ គឺ​ស្នើ​អនុវត្ត​ត្រឹមត្រូវ​តាម ច្បាប់​, ទី​២-​សម្របសម្រួល​ជា  មួយ​ប្រជាពលរដ្ឋ​កុំឱ្យ​មាន​ទំនាស់​ទី​៣-​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន  ជំនាញ ។ ផ្ទុយ​ទៅ​វិញ​លោក  ជូ ខេ​មរិ​ទ្ធិ បែរ​ជា​បង្ហាញ​ត្រា  ដែល​ចុះហត្ថលេខា​ដោយ​អតីត  អភិបាលខេត្ត ជៀង អំ មក គំរាម​លោក សំ សារិទ្ធិ ដែល កំពុង​ដាក់​ពាក្យ​ប្តឹង​ទាមទារ​ឱ្យ  ក្រុម ហ៊ុន សៀង ហៃ រី​សត  គោរព​កិច្ចសន្យា​លុប​ផ្លូវ​ភ្លឺ​ភ្លោះ ដើម្បី​អាច​ធ្វើ​ដំណើរ​ទៅ​បង្ក បង្កើន​ផល​លើ​ដីស្រែ​របស់​ខ្លួន ទៅវិញ ។​

​បើ​ធ្វើ​ជា​ចៅហ្វាយក្រុង  បាវិត​អត់​ទាំង​ចេះ​មើល​ចំណារ អភិបាលខេត្ត​ផង​នោះ គឺ​ពិតជា គួរ​ឱ្យ​ខ្មាស​អៀន​ខ្លាំង​ពេក​ណាស់  សម្រាប់​ការតែងតាំង​មនុស្ស អសមត្ថភាព​ដូច​លោក សេង សីលា ឱ្យ​កាន់​ការងារ​ជា​អភិបាលក្រុង​ដែល​ពោរពេញ​ទៅ  ដោយ​តំបន់​សេដ្ឋកិច្ច​បែប​ហ្នឹង​!   ព្រោះ​ចំណារ​អតីត​អភិបាល ខេត្ត ជៀង អំ នៅក្នុង​ចំណុច ទី​១ ស្នើ​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់  ដូច្នេះ​ភ្លឺ​ភ្លោះ​ដែល​កើតមាន តាំងពី​របប​ប៉ុល ពត បានក្លាយ ជា​ផ្លូវ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ជិត ៤០​ឆ្នាំ​ទៅ​ហើយ  តើ​អាច​ជីក​ស្រះ​ផ្តាច់​ផ្លូវ​បាន ដោយ​របៀប​ណា​?​។ ចំណុច​ទី  ២ គឺ​អតីត​អភិបាលខេត្ត ជៀង  អំ ចារ​អោយ​មាន​ការ​សម្រប  សម្រួល​ជាមួយ​ប្រជាជន​កុំឱ្យ  មាន​ទំនាស់​មិន​មែន​ឱ្យ​យក​ហត្ថ លេខា និង​ប្រថាប់ត្រា​របស់  អភិបាល​ខេត្ត​មក​គំរាម​ប្រជាជន ថា អភិបាលខេត្ត​បាន​សម្រេច  ឱ្យ​ជីក​ស្រះ​ផ្តាច់​ផ្លូវ​ធ្វើ​ដំណើរ របស់​ប្រជាពលរដ្ឋ​ឯណា ? ។​

​សកម្មភាព​អាជ្ញាធរ​ដែល  ម្តង​មក​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ថា ជា​ដី​ក្រុមហ៊ុន​រួច​ធ្វើ កិច្ចសន្យា​ដើម្បី​ជីក​ផ្តាច់​ផ្លូវភ្លោះ  ទំហំ ១០​ម៉ែត្រ ក្រោម​ហេតុ ផល​អាច​ឱ្យ​ឡាន​ដឹក​ដី​អាច បើកបរ​ដឹក​ចាក់​ការដ្ឋាន​របស់ ក្រុមហ៊ុន ។ ក្រោយ​មក​ប្រើ ឈ្មោះ​ឯកជន​តាមរយៈ​អាជ្ញាធរ​ភូមិ​-​សង្កាត់​-​ក្រុង ដាក់ជូន ទៅ​ចៅហ្វាយខេត្ត​សម្រេច ប៉ុន្តែ​ដោយ​ឯកឧត្តម ជៀង អំ  ធ្លាប់​ធ្វើ​ចៅហ្វាយខេត្ត តាំងពី កំពង់ធំ​, កំពង់ចាម រហូតដល់  ខេត្ត​ស្វាយរៀង​ធ្លាប់​មាន​បទ ពិសោធន៍​ទៅលើ​ល្បិចកល​និង ការឃុបឃិត​របស់​ថ្នាក់ក្រោម ទើប​សម្រេច​មិនឱ្យ​មាន​ការ រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​ប្រកប​របរ​របស់​ប្រជាពលរដ្ឋ ។​

​រហូតមកដល់​ពេលនេះ លោក សំ សារិទ្ធិ បានដាក់ ពាក្យបណ្តឹង​ចូល​ក្រសួង​ទំនាក់ ទំនង​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង អធិការកិច្ច​ដើម្បី​ឱ្យ​អាជ្ញាធរ ក្រុង​បាវិត​អនុវត្ត​កិច្ចសន្យា​លុប ផ្លូវ​វិញ​ជាបន្ទាន់ ព្រោះ​ជា​រដូវ  ធ្វើ​ស្រែ​ដែល​គ្រួសារ​លោក សំ សារិទ្ធិ ត្រូវ​បង្កបង្កើនផល​ឱ្យ  ទាន់ពេលវេលា ។

​មាន​ការអះអាង​ថា បើ  អាជ្ញាធរ​ក្រុង​បាវិត​មិន​ប្រើ​អំណាច​ដើម្បី​ផលប្រយោជន៍​ទេ នោះ គឺ​ពិតជា​គ្មាន​ការរំលោភ  បំពាន​មក​លើ​ប្រជាពលរដ្ឋ​បែប ហ្នឹង​ដែរ ។ ហើយ​ការ​កោះ ប្រជុំ​ពី​អភិបាល​ក្រុង​តាម​ការ បង្គាប់​របស់​ក្រសួង​ទំនាក់ទំនង រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​នា​ពេល​ថ្មីៗ​នេះ គឺ​ធ្វើ បង្គ្រប់កិច្ច​ដោយ​គ្មាន​ចៅហ្វាយក្រុង​និង​អភិបាល​ក្រុង​ចូលរួម ឡើយ ៕

 

 

20160624na1

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.