​អភិបាលខេត្ត​ពោធិ៍សាត់ មិន​បាន​ដោះស្រាយ​ដីធ្លី​តាម​សំណើ​រដ្ឋសភា និង​ក្រសួង​មហាផ្ទៃ​ឡើយ

​អភិបាលខេត្ត​ពោធិ៍សាត់ មិន​បាន​ដោះស្រាយ​ដីធ្លី​តាម​សំណើ​រដ្ឋសភា និង​ក្រសួង​មហាផ្ទៃ​ឡើយ

ដោយ​ ៖ រ៉ា​យ ភុ​ន​
​លិខិត​រដ្ឋសភា​ជម្រាបជូន ឯកឧត្តម ម៉ៅ ធនិន អភិបាល ខេត្ត​ពោធិ៍សាត់ តាម​កម្មវត្ថុ​សុំ  អន្តរា​គម៍​ផ្អាក​ការ​ឈូសឆាយ  បណ្តោះអាសន្ន​របស់​ក្រុមហ៊ុន ឌ្សំ ជ្បៀ​ឡត​ដ ទៅលើ​ដី​ទំនាស់ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ សង្គម​ថ្មី ភូមិ​កណ្តាល និង​ភូមិ ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង  ខេត្ត​ពោធិ៍សាត់ តាំងពី​ថ្ងៃ​ទី  ០៣ ខែ​ធ្នូ ឆ្នាំ​២០១៤ ហាក់​ពុំ  មាន​ចំណាត់ការ​ជូន​ប្រជាពលរដ្ឋ ឡើយ ។

​ចំណែក​លិខិត​ក្រសួង​មហា  ផ្ទៃ សំណើ​សុំ​អន្តរាគមន៍​ផ្អាក  ការ​ឈូសឆាយ​បណ្តោះអាសន្ន របស់​ក្រុមហ៊ុន ឌ្សំ ជ្បៀ​ឡត​ដ  ទៅលើ​ដី​ទំនាស់​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សង្គម​ថ្មី ភូមិ កណ្តាល និង​ភូមិ​ឯកភាព ឃុំ ថ្ម​ដា ស្រុក​វាលវែង ខេត្ត​ពោធិ៍​-​សា​ត់ ជម្រាបជូន ឯកឧត្តម អភិបាលខេត្ត​ពោធិ៍សាត់ ក៏  ហាក់​ស្ថិតនៅក្នុង​អាថ៌កំបាំង នៅឡើយ​ដែរ ។​

​ករណី​ទំនាស់​ដីធ្លី​ខាងលើ  អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់ ដីធ្លី​ក៏​បាន​ចេញ​លិខិត​លេខ  ០៦៧ ជម្រាបជូន ឯកឧត្តម  រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដើម្បី​សុំ  ឆ្វៀល​ដី​ទំហំ ២៣៣​ហិកតា  ៥០​អា ស្ថិតនៅ​ភូមិ​សង្គម​ថ្មី ភូមិ​កណ្តាល និង​ភូមិ​ឯកភាព  ឃុំ​ថ្មដា​ផ្អែក​តាម​បណ្តឹង​ប្រជា ពលរដ្ឋ ២៨​គ្រួសារ​ផង​ដែរ ។  ព្រោះ​ដី​ដែល​ពួកគាត់​កាន់កាប់  គឺ​អាជ្ញាធរ​ដែនដី​បាន​បែងចែក ដី​លំនៅដ្ឋាន និង​ដី​កសិកម្ម​ជូន  ប្រជាពលរដ្ឋ​ព្រមទាំង​ឱ្យ​ប្រជា ពលរដ្ឋ​ធ្វើ​ពាក្យ​ស្នើ​សុំ​កាន់កាប់ ប្រើប្រាស់​ដីធ្លី​ថែម​ទៀត​ផង ។​

​ទោះបីជា​មាន​ការអន្តរាគមន៍​ពី​រដ្ឋសភា​និង​ក្រសួង​មហា ផ្ទៃ រួម​ទាំង​អាជ្ញាធរ​ជាតិ​ដោះ  ស្រាយ​ទំនាស់​ដីធ្លី​យ៉ាង​សកម្ម​ក៏  ពិតមែន ! ប៉ុន្តែ​ក្រុមហ៊ុនំ​ឌ្ស ជ្បៀ​ឡត​ដ​នៅតែ​អាច​ឈូសឆាយ ផ្ទះ​ប្រជាពលរដ្ឋ​និង​ផលដំណាំ  ដោយមាន​កិច្ចការពារ​ពី​សមត្ថ  កិច្ច​នគរបាល​និង​កងរាជអាវុធហត្ថ​ក្នុង​ខេត្ត​ទៅវិញ ។

​មានការ​ចោទសួរ​ថា បើ ស្ថាប័ន​រដ្ឋសភា​ជាតិ​រួមទាំង ក្រសួងមហាផ្ទៃ និង​អាជ្ញាធរ  ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ចេញ​លិខិត​អន្តរាគមន៍​ហើយ គ្មាន​ទទួលបាន​ប្រសិទ្ធភាព​អ្វី ទាំងអស់ បង្ខំ​ឱ្យ​ពលរដ្ឋ​ដែល  ធ្លាប់​រស់នៅ​មានផ្ទះ​សមរម្យ ត្រូវ​ជំលៀស​ខ្លួន​ទៅ​រស់នៅ​ក្នុង វត្ត​ថ្មដា​ទៅ​ហើយ​នោះ​តើ​អាច ចាត់ទុកបាន​ថា អាជ្ញាធរខេត្ត ពោធិ៍សាត់​ជា​អ្នក​ធានា​ដល់ សុខទុក្ខ​ពលរដ្ឋ​បាន​ដោយ​របៀប ណា​… ? ។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ  ក្នុង​ឃុំ​ថ្ម​ដា ហាក់​បាត់បង់​ជំនឿ  ទៅលើ​ស្ថាប័នរដ្ឋ​ធំៗ​រួមមាន ស្ថាប័ន​រដ្ឋសភា ក្រសួងមហាផ្ទៃ  និង​អាជ្ញាធរ​ជាតិ​ដោះស្រាយ ទំនាស់​ដីធ្លី​ស្ទើរតែ​ទាំងស្រុង ទៅហើយ ។ ព្រោះ​បើ​ផ្អែកលើ  ហត្ថលេខា​និង​ប្រថាប់ត្រា​ចេញ ពី​ស្ថាប័ន​កំពូល​របស់​ជាតិ​ទាំង ៣​ហាក់​ពុំ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ ដែនដី​ខេត្ត​ពោធិ៍សាត់​គោរព  និង​អនុវត្ត​តាម​នោះឡើយ ។ ដោយ​នាំគ្នា​ចោទសួរ​ទាំងអស់ សង្ឃឹមថា បញ្ហា​ដែល​មិនអាច  ដោះស្រាយបាន គឺ​លុយ​របស់ ក្រុមហ៊ុន ឌ្សំ ជ្បៀ​ឡត​ដ ដែល មាន​ឧកញ៉ា ទ្រី ភាព ជា​ប្រធាន  នេះ​តែម្តង ដែល​ធ្វើឱ្យ​បាត់បង់  ប្រសិទ្ធភាព​អំណាច​រដ្ឋសភា​,  អំណាច​ក្រសួង​មហាផ្ទៃ និង  អំណាច​អាជ្ញាធរ​ជាតិ​ដោះ ស្រាយ​ទំនាស់​ដីធ្លី​ត្រូវ​ប្រជា​ពល រដ្ឋ​អស់​ទំនុកចិត្ត ។ ប្រសិនបើ  គោល​នយោបាយ​កែទម្រង់​ស៊ី ជម្រៅ​មាន​នៅក្នុង​តែ​ក្រដាស  ដោយ​ពុំ​មាន​ការអនុវត្ត​ទេនោះ  ពិតជា​មិន​អាច​ធ្វើឱ្យ​មាន​ការ កែប្រែ​អ្វី​នោះឡើយ  ៕

 

 

20160624na7

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.