ដោយ ៖ តែ ណាត
ទោះបីមានបទបញ្ជាអោយ បង្កើតគណៈកម្មការចម្រុះចុះ បង្ក្រាបបទល្មើសព្រៃឈើពី ប្រមុខរាជរដ្ឋាភិបាលដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធ ពលខេមរភូមិន្ទនិងជាមេបញ្ជា ការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសជាប្រធានរហូតរឹបអូស បានឈើគ្រប់ប្រភេទជាង ៧ ម៉ឺនម៉ែត្រគូប គឺជាលទ្ធផលវិជ្ជ មានដែលអាចធ្វើឱ្យមានការ ស្ងប់ស្ងាត់ក្នុងការកាប់បំផ្លាញ ព្រៃឈើមួយរយៈផងដែរ ។
ទោះបីថាបច្ចុប្បន្ននេះ មេ ឈ្មួញកាប់បំផ្លាញព្រៃឈើ ដែលប្រើប្រភេទឡានយីឌុបដឹក ចេញទៅវៀតណាម ហាក់ពុំ បានធ្វើសកម្មភាពក្តី ប៉ុន្តែថ្មីៗ នេះនៅខេត្តរតនៈគីរីគេសង្កេត ឃើញរថយន្តទំនើបប្រភេទធុន ត្រា-បានឡែនជាច្រើនគ្រឿង បានដឹកឈើប្រណីតចេញពី ខេត្តរតនៈគីរីឆ្ពោះទៅកាន់ច្រក របៀងដែលស្ថិតនៅភូមិភី ឃុំ ប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ យក ទៅលក់នៅប្រទេសវៀតណាម យ៉ាងគគ្រឹកគគ្រេង ។
សកម្មភាពដឹកឈើប្រណីត ចេញតាមច្រករបៀង ដោយ ប្រភេទឡានទំនើបត្រូវបានគេ អះអាងថាមានការពាក់ព័ន្ធជា មួយមន្ត្រីកងរាជអាវុធហត្ថ ស្រុកអូរយ៉ាដាវនិងមន្ត្រីនគរបាលប្រចាំច្រករបៀងដោយធ្វើ សកម្មភាពដឹកជញ្ជូនទាំងថ្ងៃពុំ ឃើញមានការទប់ស្កាត់ពី សមត្ថកិច្ចមេព្រៃ ឬកម្លាំងកង រាជអាវុអហត្ថឡើយ ។ ប្រសិន បើចំណាត់ការបង្កើតគណៈកម្មការចុះបង្ក្រាបពុំបានអនុវត្ត ឱ្យដូចជា ភ្លៀងរលឹមទេនោះ វិនាសសកម្មព្រៃឈើ គឺពិតជា មិនអាចទប់ស្កាត់បានឡើយ ។
ម្យ៉ាងវិញទៀត នៅគ្រប់ ច្រករបៀងនិងច្រកទ្វារអន្តរជាតិសុទ្ធសឹងតែមានកម្លាំង សមត្ថកិច្ចដាក់ប្រចាំការដើម្បី ត្រួតពិនិត្យ បើការដឹកជញ្ជូន ឈើប្រណីតអាចចេញតាម ច្រករប្រៀង ឬច្រកអន្តរជាតិ បានលុះត្រាណាតែមានការ ដាក់ទោសទណ្ឌ ចំពោះប្រធាន ច្រកទើបអាចទប់ស្កាត់បទល្មើស ព្រៃឈើឆ្លងដែនប្រកបដោយ ប្រសិទ្ធភាពបានពិតប្រាកដ ។ ព្រោះមេឈ្មួញឈើដ៏ធំពេល នេះ ត្រូវបានគេស្គាល់ថា មាន ឈ្មោះ ម៉េង រស់នៅខេត្តរតនៈ គីរីតែម្តង ៕