ដោយ ៖ នី ពេជ
ប្រភពឈើចេញពីខេត្ត ពោធិ៍សាត់ ឆ្លងកាត់ចូលខេត្ត កំពង់ស្ពឺរួមទាំងតំបន់អភិរក្ស ព្រៃឈើនៅស្រុកឱរ៉ាល់ត្រូវបាន មេឈ្មួញឈើឈ្មោះ ឆេង ឡុង ម៉ៅការដឹកជញ្ជូនទៅកាន់ខេត្ត តាកែវ និងខេត្តកំពតបានដោយ គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប ឡើយ ។
សកម្មភាពដឹកជញ្ជូនឈើ គ្រប់ប្រភេទចេញពីខេត្តកំពង់ស្ពឺ ត្រូវបានគេអះអាងថា គឺកូន ប្រសារលោក ឆេង ឡុង ឈ្មោះ ស ជាអ្នករ៉ាប់រងដឹក ជញ្ជូនចូលខេត្តតាកែវ ។
ចំណែកនៅខេត្តកំពតវិញ គឺឈ្មោះ ផាន់ កែវ ជាមន្ត្រី យោធាខេត្ត ជាអ្នកកាងផ្តាច់ពី មេឈ្មួញ ឆេង ឡុង ហើយដឹក ជញ្ជូនតាមច្រកតន់ហន់ ស្រុក កំពង់ត្រាច ឆ្ពោះទៅខេត្តកំពត តែម្តង ។ ប្រភពបានបន្តទៀត ថាលោក ផាន់ កែវ ដែលអាច ដឹកជញ្ជូនឈើតាមច្រកនានា ក្នុងទឹកដីខេត្តកំពតបាន ទី១-គឺ ប្រើអំណាចជាយោធាខេត្តនិង សហការជាមួយមន្ត្រីជំនាញ ក្នុងខេត្ត ទើបអាចប្រព្រឹត្តបទ ល្មើសដឹកឈើខុសច្បាប់បាន ដោយសេរីបែបហ្នឹង ។
មានការលើកឡើងថា បទ ល្មើសដឹកជញ្ជូនឈើចេញពី ខេត្តកំពង់ស្ពឺ ក្រោមអំណាច មេឈ្មួញ ឆេង ឡុង ចូលក្នុង ទឹកដីខេត្តតាកែវ និងខេត្តកំពត ដោយគ្មានស្ថាប័នណាហ៊ានចុះ បង្ក្រាប គឺអាចជាបទល្មើស ដែលមានការឃុបឃិតគ្នាជា ប្រព័ន្ធ ។ ប្រសិនបើទុកឱកាស ឱ្យបទល្មើសព្រៃឈើតាមរយៈ មេឈ្មួញ ឆេង ឡុង នូវតែបន្ត អូសបន្លាយ ទោះបីជាខេត្តកំពង់ ស្ពឺពុំមែនជាប្រភពឈើដែល អាចនាំចេញក៏ពិតមែន ! ប៉ុន្តែ សម្រាប់ខេត្តកោះកុងក៏ដូចជា នៅខេត្តពោធិ៍សាត់ដែលរាជរដ្ឋាភិបាលសម្រេចដាក់តំបន់ភ្នំ ក្រវាញខាងត្បូងឱ្យស្ថិតក្នុងដែន ព្រៃអភិរក្សក៏អាចបាត់បង់តាម ការដឹកជញ្ជូនបន្តគ្នាជាក់ជា មិនខាន ។
ដើម្បីធានាដល់ការរាល ដាលលើការបាត់បង់ព្រៃឈើ វិធានការជាក់លាក់ និងមាន ប្រសិទ្ធភាព គឺទប់ស្កាត់និងដាក់ ទោសទណ្ឌលើមេឈ្មួញឈើធំៗ ដូចករណីមេឈ្មួញ ឆេង ឡុង ទើបអាចធានាដល់ប្រសិទ្ធភាព នៃបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញ នូវកណ្តាប់ដៃដែកឱ្យមានប្រសិទ្ធ ភាពពិតប្រាកដ ។ ពុំនោះទេ បញ្ហាទប់ស្កាត់បទល្មើសព្រៃ ឈើ គឺពិតជាពុំបានធ្វើអោយ មេឈ្មួញធំៗមានការរាងចាល ឡើយ ដោយពួកគេតែងអនុវត្ត ទៅតាមទម្លាប់ដោយរង់ចាំ ឱកាសស្ងប់ស្ងាត់គឺបន្តបទល្មើស តទៅទៀតតែប៉ុណ្ណោះ ។
ជាក់ស្តែងករណីដឹកឈើ ខុសច្បាប់ផ្ទុកលើសទម្ងន់បណ្តាល ឱ្យបាក់ស្ពានមួយកន្លែងនៅ ស្រុកឈូកគឺជាតឹកតាងបញ្ជាក់ យ៉ាងច្បាស់ថា ពិតជាមានបទ ល្មើសព្រៃឈើឆ្លងកាត់ពិតប្រាកដមែន ៕