មេឈ្មួញឈើ ឈ្មោះម៉េង កំពុងប្រើ ឡានទំនើប ដឹកចេញពី ខេត្តរតនៈគិរី ទៅវៀតណាម

មេឈ្មួញឈើ ឈ្មោះម៉េង កំពុងប្រើ ឡានទំនើប ដឹកចេញពី ខេត្តរតនៈគិរី ទៅវៀតណាម

ឈ្មោះម៉េង រស់នៅភូមិ កន្តិល សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនៈគិរី មានរថយន្ត ដឹកឈើ ប្រណិត ពីរគ្រឿងម៉ាក ធុនត្រា និងបាឡែន សម្រាប់ដឹក ឈើប្រណិត ពីស្រុកវើនសៃ មកស្ដុកនៅ ទីរួមខេត្ត រតនៈគិរី ដើម្បីរៀបចំ ដឹកចេញទៅ ព្រំដែន វៀតណាម ឆ្លងកាត់ ពីរស្រុកគឺ ស្រុកបកែវ និងស្រុក វើនសៃ ។ សកម្មភាព ខាងលើត្រូវ បានមេឈ្មួញ ដឹកឆ្លងកាត់ មុខមេព្រៃ ផ្នែករដ្ឋបាល ព្រៃឈើ ដែលមាន ទីតាំងនៅ ស្រុកបកែវ និងសមត្ថកិច្ច ប៉េអឹម ជាច្រើនកន្លែង ។ ហើយរថយន្ត ធុនត្រា ពណ៌ទឹកមាស ដែលពាក់ ផ្លាកលេខ ភ.ព 7859 និងរថយន្ត​ បាឡែនមួយ គ្រឿងទៀត ពាក់ផ្លាកលេខ 5277 ដែលរថយន្ត ទាំងពីរគ្រឿង របស់ឈ្មោះ ម៉េង នេះត្រូវដឹក ឈើប្រណិត ចេញទៅ ប្រទេស វៀតណាម នៅពេលយប់ តាមច្រករបៀង ភូមិភីក ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ គឺជា ច្រករបៀង ដែលគ្របដណ្ដប់ ទៅដោយ ប៉ូលីសព្រំដែន វវៈ623 ។ ហើយលោក ម៉េង នេះល្បីថា មានខ្នងបង្អែក ធំនៅពីក្រោយ ទៀតផង ទើបអាចដឹក ឈើប្រណិត ចេញបាន ដោយសេរី បែបហ្នឹង ។ មិនដឹងថា គណៈបញ្ជាការ ឯកភាពខេត្ត និងឯកឧត្ដម សៅ សុខា អគ្គមេបញ្ជាការ រងកងយោធពល ខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជ អាវុធហត្ថ លើផ្ទៃប្រទេស ដែលទទួល បទបញ្ជា ពីរាជរដ្ឋាភិបាល មិនអាចទទួល បានព័ត៌មាន បទល្មើស ព្រៃឈើ ដោយសារតែ មានការ លាក់លៀម ពីថ្នាក់ខេត្ត ឬយ៉ាងណា នោះទេ ៕13510480_535595346647364_1378711376_n

ឡានដឹកឈើ មេឈ្មួញឈ្មោះ ម៉េង នៅខេត្ត រតនៈគិរី

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.