ដោយ ៖ រ៉ាយ ភុន
វត្តមានលោក ហេង សុភាណា អភិបាលស្រុកវាលវែង អមដំណើរដោយលោក ជុំ សារ៉ាល់ ប្រធានការិយាល័យ រៀបចំដែនដីនគរូបនីយ៍កម្ម សំណង់ និងភូមិបាលស្រុកវាល វែង បានចុះទៅកាន់សាលាឃុំ ថ្មដាស្ងាត់ៗ កោះហៅឈ្មោះ ចាន់ នួន ឱ្យមកប្រជុំដោះស្រាយ នៅសាលាឃុំថ្មដា ដោយមាន លោកមេឃុំចាស់ឈ្មោះ ប៉ុល ស៊ុន និងលោកមេឃុំថ្មីឈ្មោះ ព្រំ ង៉ុន ជាសាក្សីក្នុងករណីវិវាទ ដីធ្លីជាមួយលោក សំ សារ៉ុម ហៅ ស្វាយ សាម៉េត ។
នៅក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលស្រុក ហេង សុភាណា បានសាកសួរទៅកាន់ លោកមេឃុំចាស់ ប៉ុល ស៊ុន ទៅលើពាក្យស្នើសុំកាន់កាប់ដី ដែលលោក ចាន់ នួន មាន ។ ប៉ុន្តែត្រូវបានលោកមេឃុំចាស់ បញ្ជាក់ទាំងខ្វះការទទួលខុស ត្រូវថា បានធ្វើពាក្យកាន់កាប់ ឱ្យលោក ចាន់ នួន មែនតែពុំ បានចុះក្នុងបញ្ជីឱ្យបានត្រឹមត្រូវ នោះទេ ។
ចំណែកលោកមេឃុំថ្មី ព្រំ ង៉ុន ក៏បានលើកឡើងដែរថា ដី ដែលឈ្មោះ ចាន់ នួន កាន់កាប់ គឺឃើញតែរូបគាត់កាប់ឆ្កា រហូតមកពុំដែលឃើញអ្នក ផ្សេងកាប់ឆ្កានោះឡើយ ។ ប៉ុន្តែជារឿងដែលចម្លែក នោះ គឺលោកអភិបាលស្រុក វាលវែង ហេង សុភាណា បាន បង្ខំឱ្យលោក ចាន់ នួន ធ្វើការ ចែករំលែកដីទៅឱ្យឈ្មោះ ចាន់ សារ៉ុម ហៅស្វាយ សាម៉េត ពាក់កណ្តាលជៀសវាងប្តឹង ផ្តល់ទៅតុលាការទៅវិញ ។
អនុសាសន៍របស់លោក អភិបាលស្រុកវាលវែង ត្រូវបាន លោក ចាន់ នួន និងភរិយា អះអាងថា លោកគ្មានដីចែក នោះទេ ព្រោះដីនេះរូបលោក និងក្រុមគ្រួសារបានកាប់ឆ្កា រហូតស្លាប់សមាជិកក្នុងគ្រួសារ លោកម្នាក់ ហើយរូបលោក ផ្ទាល់គឺត្រូវដាច់ជើងធ្លាក់ខ្លួន ពិការដោយសារគ្រាប់មីន ។
ដោយសារការដោះស្រាយ មានភាពតានតឹងមិនចុះសម្រុង លោកអភិបាលស្រុកវាលវែង បានប្រើពាក្យគំរាមមិនឱ្យភាគី លោក ចាន់ នួន ធ្វើការដាំដុះ លើដីទំនាស់រង់ចាំការដោះ ស្រាយចប់សិន ។ ករណីហាម ឃាត់ខាងលើ គឺលោក ចាន់ នួន មិនអាចទទួលយកបាន ឡើយ ព្រោះតួនាទីអាជ្ញាធរ ដែនដីមានសិទ្ធិបំផុសឱ្យប្រជាពលរដ្ឋខិតខំបង្កបង្កើនផល ដើម្បីបង្កើនជីវភាពស្របតាម គោលនយោបាយកាត់បន្ថយ ភាពក្រីក្រជូនប្រជាពលរដ្ឋ តែ បើអាជ្ញាធរស្រុកមកហាមឃាត់ មិនឱ្យបង្កបង្កើនផល គឺអនុវត្ត ផ្ទុយទៅនឹងគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់ប្រមុខ រាជរដ្ឋាភិបាលហើយ ។
សកម្មភាពចេញទៅដោះ ស្រាយស្ងាត់របស់លោកអភិបាលស្រុកវាលវែង អមដំណើរ ជាមួយការិយាល័យរៀបចំដែន ដីនៅឃុំថ្មដា ត្រូវបានមន្ត្រីក្រុម ប្រឹក្សាស្រុកវាលវែងអះអាងថា វាជារឿងមិនសមហេតុផល ទាល់តែសោះ ។ ព្រោះបើគាត់ ចង់ដោះស្រាយ គឺត្រូវកោះ អញ្ជើញភាគីទាំងពីរឱ្យចូល មកសាលាស្រុកដែលមានអាជ្ញាធរពាក់ព័ន្ធចូលរួមដោយមិន គួរណាលួចទៅប្រជុំដល់មូល ដ្ឋានឃុំថ្មដាស្ងាត់ៗបែបហ្នឹង នោះទេ ព្រោះគេអាចដាក់ការ សង្ស័យបានថាវាជាសកម្មភាព ឃុបឃិតគ្នារវាងភាគីណាមួយ ដើម្បីស្វែងរកផលប្រយោជន៍។
ម្យ៉ាងវិញទៀត លោក ចាន់ នួន មានលិខិតស្នាមត្រឹមត្រូវ ទទួលស្គាល់ពីអាជ្ញាធរឃុំនិង ការិយាល័យភូមិបាលស្រុក ប្រសិនបើមេឃុំចាស់បញ្ជាក់ ថា មិនបានចុះបញ្ជីគឺជាកំហុស ឆ្គងរបស់គាត់ដែលមានចេតនា ឃុបឃិតជាមួយភាគីម្ខាងដើម្បី ស្វែងរកផលប្រយោជន៍ផ្ទាល់ ខ្លួន ដោយពុំមានការទទួលខុស ត្រូវតែប៉ុណ្ណោះ ។ ព្រោះកន្លង មក សម្តេចក្រឡាហោម ស ខេង ក៏ធ្លាប់បានប្រកាសផង ដែរថា អាជ្ញាធរគ្រប់លំដាប់ ថ្នាក់មិនត្រូវចេញលិខិតកាន់ កាប់ដីធ្លីជាន់គ្នានោះឡើយ ដោយសម្តេចថែមទាំងព្រមាន ដាក់ទោសទណ្ឌថែមទៀតផង ។ ដូចនេះមេឃុំថ្មដាចាស់ត្រៀម ឡើងជ្រុញទទួលទោសទណ្ឌឱ្យ ហើយទៅ ៕