ដោយ ៖ នង ណេត
ភ្លឺភ្លោះប្រវែង ១០ម៉ែត្រ ស្ថិតនៅភូមិសាលាទាន សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្ត ស្វាយរៀង ដែលជាផ្លូវធ្វើដំណើររបស់ប្រជាកសិករចេញ ចូលធ្វើស្រែចំការត្រូវបានក្រុមហ៊ុនសៀងហៃរីសតឈូសឆាយ ផ្តាច់ក្រោមហេតុផលដឹកអាចម៍ ដីមកចាក់បំពេញទីតាំងអភិវឌ្ឍន៍ របស់ក្រុមហ៊ុន ។ ក្រោយមក ដោយសារមានការតវ៉ាយ៉ាង ស្វិតស្វាញពីប្រជាពលរដ្ឋដែល មានដីស្រែហើយត្រូវធ្វើដំណើរ ឆ្លងកាត់ទើបមានការសម្រប សម្រួលពីអាជ្ញាធរដែនដីដោយ តម្រូវឱ្យក្រុមហ៊ុនសៀងហៃរីសត ធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋ ដោយតម្រូវឱ្យក្រុមហ៊ុនត្រូវ ចាក់ដី បំពេញភ្លឺភ្លោះឡើងវិញ បន្ទាប់ពីដឹកដីចាក់បំពេញទីតាំង ក្រុមហ៊ុនរួចរាល់ ។
កិច្ចសន្យារវាងម្ចាស់ផ្លូវ ចូលដីស្រែតំណាងដោយលោក សំ សារិទ្ធិ និងភរិយាឈ្មោះ មាឃ សុភាព ជាមួយលោក នាង សារិ អាយុ ៤៦ឆ្នាំ ជា ជនជាតិខ្មែរ តំណាងក្រុមហ៊ុន សៀងហៃរីសតបានប្រព្រឹត្តទៅ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥ ដោយ មានសាក្សី ២នាក់ រួម ទាំងមានការឯកភាពយល់ព្រម តាមកិច្ចសន្យាដោយចៅសង្កាត ច្រ់កម្ទេស ចុះហត្ថលេខា និង ប្រថាប់ត្រាជាភស្តុតាងថែម ទៀតផង ។ ប៉ុន្តែក្រោយពីចាក់ ដីនៅទីតាំងអភិវឌ្ឍន៍ក្រុមហ៊ុន សៀងហៃរីសតរួចរាល់គឺក្រុម ហ៊ុនសៀងហៃរីសត មិនត្រឹម តែពុំបានចាក់ដីបំពេញផ្លូវតាម កិច្ចសន្យាប៉ុណ្ណោះទេ ដោយ ថែមទាំងបានប្រើគ្រឿងចាក់ ជីករំលោភយកផ្លូវមិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរបានថែមទៀត ផង ។
សកម្មភាពរំលោភបំពាន លើកិច្ចសន្យាខាងលើរបស់ក្រុម ហ៊ុន សៀងហៃ រីសត គឺមាន ចេតនាអាក្រក់បង្ខំឱ្យប្រជាពល រដ្ឋលក់ដីថោកៗ ឱ្យក្រុមហ៊ុន ទើបលោក សំ សារិទ្ធិ និងអ្នក ស្រី មាឃ សុភាព សម្រេច ដាក់ពាក្យប្តឹងក្រុមហ៊ុនសៀង ហៃរីសត មកអភិបាលក្រុងបាវិត ពីបទរំលោភលើកិច្ចសន្យាដែល តំណាងក្រុមហ៊ុនព្រមព្រៀងថា នឹងទទួលទោសតាមច្បាប់ជា ធរមាន ។
ទោះបីប្រជាពលរដ្ឋដែល រងការរំលោភពីក្រុមហ៊ុន សៀងហៃរីសត បានដាក់ពាក្យ បណ្តឹងរួមទាំងភស្តុតាងដាក់ ជូនលោកអភិបាលក្រុងក៏ពិត មែន ប៉ុន្តែហាក់គ្មានដំណោះ ស្រាយណាមួយជូនប្រជាពលរដ្ឋ ម្ចាស់អំណាចឡើយ ដោយ ប្រជាពលរដ្ឋនៅភូមិសាលាទាន ចាត់ទុកថា គឺជាការឃុបឃិត រវាងអាជ្ញាធរដែនដី និងក្រុម ហ៊ុនសៀងហៃរីសត ក្នុងចេតនា បង្ខំឱ្យប្រជាពលរដ្ឋលក់ដីស្រែ ខ្លួនក្នុងតម្លៃថោកទៅឱ្យក្រុមហ៊ុន ។
ម្យ៉ាងវិញទៀត ក្រុមហ៊ុន សៀងហៃ រីសត ថែមទាំងបាន ចាក់ដីរំលោភហួសព្រំប្រទល់ ចូលដីស្រែប្រជាពលរដ្ឋ ប៉ុន្តែ អាជ្ញាធរដែនដីសង្កាត់-ក្រុង ហាក់ពុំបានស្វែងរកដំណោះ ស្រាយតាមការតវ៉ារបស់ប្រជា ពលរដ្ឋឡើយ ។ ដូចឃើញក្នុង រូបភាពនេះស្រាប់ ទោះបីថា ទីតាំងដីក្រុមហ៊ុនសៀងហៃ រីសត ដែលបានបោះបង្គោលព្រំ ប្រទល់ក្តី ប៉ុន្តែស្ថានភាពពិតគឺ ជាសញ្ញាបង្ហាញអោយឃើញ យ៉ាងច្បាស់ថា ជើងទេដែល ហៀរចូលដីស្រែប្រជាពលរដ្ឋ ប្រហែល ០២ ម៉ែត្រ គឺជាបទ ល្មើសជាក់ស្តែងដែលក្រុមហ៊ុន ត្រូវតែកែតម្រូវឡើងវិញដោយ មិនត្រូវប្រើលុយជាខ្នងបង្អែក មករំលោភលើសិទ្ធិពលរដ្ឋទន់ ខ្សោយ នោះឡើយ ។
ប្រជាពលរដ្ឋនៅភូមិសាលា ទានក៏ដូចជា នៅសង្កាត់ច្រក ម្ទេស បានសម្តែងនូវការមិន ពេញចិត្តចំពោះលោក ហួត សាម៉ៃ ចៅសង្កាត់ច្រកម្ទេស ដែលទទួលអំណាចពីរាស្ត្រ តាមរយៈសន្លឹកឆ្នោតតែបែរជា ទៅឃុបឃិតជាមួយក្រុមហ៊ុន មិនព្រមដោះស្រាយទុក្ខកង្វល់ ជូនប្រជាពលរដ្ឋទៅវិញ ។
ដូចឃើញក្នុងកិច្ចសន្យា រវាងប្រជាពលរដ្ឋរងគ្រោះជា មួយតំណាងក្រុមហ៊ុន សៀង ហៃរីសត ដែលមានការឯកភាព ពីអាជ្ញាធរសង្កាត់ច្រកម្ទេសជា ភស្តុតាងស្រាប់ដែលជាសញ្ញា បង្ហាញឱ្យឃើញយ៉ាងច្បាស់ ថា លោក ហួត សាម៉ៃ មិន បានផ្តល់ការជឿទុកចិត្តដល់ ពលរដ្ឋនៅសង្កាត់ច្រកម្ទេស តទៅទៀតនោះឡើយ ហើយ ក៏ផ្ទុយទៅនឹងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលតម្រូវឱ្យមានការកែទម្រង់ នៅថ្នាក់មូលដ្ឋាន គឺលោកពិត ជាមិនរក្សាទុកមន្ត្រីខិលខូចត ទៅទៀតនោះឡើយ ។
ព័ត៌មានចុងក្រោយបានឱ្យ ដឹងថា បន្ទាប់ពីសារព័ត៌មាន ជាច្រើនបានទៅសុំការបំភ្លឺពី លោកមេឃុំច្រកម្ទេសនៅក្នុង សាលាឃុំតែម្តងត្រូវបានលោក ហួត សាម៉ៃ អះអាងថា រយៈ ពេលកន្លងមកនោះ ទោះជា ក្រុមហ៊ុនមិនព្រមលុបផ្លូវតាម កិច្ចសន្យាក៏លោកបានផ្តល់ប្រាក់ អោយប៉ុស្តិ៍នគរបាលចំនួន ១០ ០០០០រៀល ដើម្បីយកទៅ លុបផ្លូវឱ្យដូចដើមវិញ ។
លោក ហួត សាម៉ៃ ក៏បាន បញ្ជាក់ឱ្យដឹងដែរថា ឈ្មោះ សំ សារិទ្ធ ដែលជាដើមបណ្តឹង ក៏ជាក្មួយគាត់ដែរ ហើយរូប គាត់និងមិនការពារក្រុមហ៊ុន បោះបង់ចោលប្រជាពលរដ្ឋនៅ មូលដ្ឋានខ្លួននឹងនោះទេ ប្រសិន បើមានការរំលោភបំពានជាថ្មី ណាមួយ សូមឱ្យប្រជាពលរដ្ឋ ទូរស័ព្ទមកលោកគឺខ្ញុំនឹងចុះទៅ អន្តរាគមភ្លាម ។ ចំណែករឿង លុបផ្លូវលោកនឹងជួលគ្រឿង ចក្រក្នុង ពេលឆាប់ៗនេះ ។
ស្តាប់សម្តីលោកមេឃុំច្រក ម្ទេស គឺពិតជាបានបង្ហាញឱ្យ ឃើញពីការយកចិត្តទុកដាក់ចំ ពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឃុំរបស់ខ្លួន ប៉ុន្តែការពិតអត់ ខុសអ្វីពីការផ្សាយពាណិជ្ជកម្ម ផលិតផលថារបស់ខ្លួនវាល្អដាច់ គេនោះឡើយ ។ ដោយលោក សំ សារិទ្ធ ដែលជាជនរងគ្រោះ បានទទួលព័ត៌មានពីអ្នកកាសែត ថាបើមានរឿងអ្វីឱ្យទូរស័ព្ទទៅ លោក ហួត សាម៉ៃ ភ្លាម ទើប ធ្វើការសួរនាំពីការលុបបំពេញ ផ្លូវដើម្បីឱ្យរូបលោកអាចបើក គោយន្តទៅធ្វើស្រែបាន !
ផ្ទុយទៅវិញ ក៏ទទួលបានពាក្យតិះដៀលពីមេឃុំ លាក់ពុត ឆ្លើយតបយ៉ាងក្រអឺតក្រទម ថា“ឯងធ្លាប់ឱ្យអ្នកកាសែតចុះ ទៅពឹងអ្នកកាសែតឱ្យជួយទៅ កុំមកឱ្យអញជួយឆ្កុយបោះគាត់ ទៅ” ។
ដោយសារអារឿងមន្ត្រី ថ្នាក់ក្រោមពូកែខាងធ្វើរបាយ ការណ៍ដូចការផ្សាយពាណិជ្ជកម្មនេះហើយ ក្រុមគ្រួសារ លោក សំ សារិទ្ធ សូមអំពាវ នាវដល់លោកអភិបាលខេត្ត ស្វាយរៀង និងលោកជំទាវ ម៉ែន សំអន ប្រធានក្រុមការងារ ចុះជួយខេត្តស្វាយរៀង មេត្តា ពិនិត្យមើលសកម្មភាពមិន ទទួលខុសត្រូវរបស់លោកមេឃុំ ច្រកម្ទេសផង ។ ព្រោះកិច្ចសន្យាដែលចុះហត្ថលេខាទទួល ស្គាល់ដោយលោក ហួត សាម៉ៃ គឺជាភស្តុតាងស្រាប់ ម្យ៉ាងវិញ ទៀត ក្នុងឋានៈជនរងគ្រោះ ត្រូវជាក្មួយលោក ហួត សាម៉ៃ គាត់បំពានប៉ុណ្ណឹងទៅហើយ ចុះប្រជាពលរដ្ឋក្នុងឃុំច្រកម្ទេស ទាំងមូល តើត្រូវរងគ្រោះដោយ ការទទួលលាភសក្ការៈរបស់ គាត់ប៉ុណ្ណាទៀតទៅ ។
ហើយនៅពេលថ្មីៗនេះរាជ រដ្ឋាភិបាលបានប្រកាសហើយ ថាលោកមិនអាចរក្សាទុកមន្ត្រី ខិលខូចឱ្យដឹកនាំតទៅទៀត ឡើយ តើកិច្ចសន្យាដែលមាន ចុះហត្ថលេខានិងប្រថាប់ត្រា ដោយចៅសង្កាត់ច្រកម្ទេស ឈ្មោះ ហួត សាម៉ៃ អាចចាត់ ទុកបានថាជាមន្ត្រីមហាកំហូច បានដែរឬទេ ? ៕