ដោយ ៖ ជាតិ
ដោយមើលឃើញពីទុក្ខ លំបាកកម្មករចំណាកស្រុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខប្រកាសដាក់បទ បញ្ជាដោយផ្ទាល់ តម្រូវឱ្យធ្វើ លិខិតឆ្លងដែនក្នុងតម្លៃ៤ដុល្លារ ប៉ុណ្ណោះ ។ ប៉ុន្តែការពិតជាក់ ស្តែង គឺមិនអាចអនុវត្តបាន ឡើយដោយលើកហេតុផលថា មានតែក្រុមហ៊ុននាំពលករចេញ ទើបអាចនាំមកធ្វើប៉ាស្ព័របាន ។
ចំណែកតម្លៃវិញ គឺវាស្ថិត នៅលើក្រុមហ៊ុននាំពលករ ចេញដែលកម្មករម្នាក់ៗត្រូវបាន គេកំណត់តម្លៃប៉ាស្ព័រចាប់ពី ៧០ដុល្លារឡើងទៅ ។
ចំពោះករណីធ្វើលិខិតឆ្លង ដែនប្រភេទទេសចរណ៍វិញ ក៏ មានលក្ខណៈមិនប្រក្រតីដែរ គឺ តម្រូវទៅតាមរយៈពេលវែង ចាប់ពី ៤៥ ថ្ងៃ ទៅ ៦០ថ្ងៃ គឺ តម្រូវឱ្យបង់ប្រាក់ ១២៥ដុល្លារ ទៅ ១៣០ដុល្លារ ។ ចំណែក អ្នកដែលចង់បានប៉ាស្ព័រក្នុងរយៈ ពេល ១ខែ គឺត្រូវចំណាយដល់ ទៅ ១៨០ដុល្លារ ។ ហើយបើ មានការប្រញ៉ាប់ខ្លាំងចង់បានប៉ាស្ព័រក្នុងរយៈពេល ១០ថ្ងៃ គឺ ត្រូវចំណាយដល់ ២៥០ដុល្លារ។ ចំពោះអ្នកដែលត្រូវការរយៈ ពេលធ្វើត្រឹម ០៣ថ្ងៃ គឺត្រូវចំណាយដល់ទៅ ៥០០ឬ៦០០ ដុល្លារ ឯណោះ ។
ទោះបីថារយៈពេលនៃការ ធ្វើប៉ាស្ព័រពុំមានចែងក្នុងច្បាប់ ឬមាត្រាណាមួយក៏ដោយ ក៏ ប៉ុន្តែសកម្មភាពខាងលើត្រូវ បានគេរាយបណ្តាញតាំងពីអ្នក លក់ដូរនៅមុខការិយាល័យ លិខិតឆ្លងដែន រហូតដល់មន្ត្រី នគរបាលស្ថិតិនិងលិខិតឆ្លងដែន សុទ្ធតែមានជំនាញរត់ការឱ្យ តត្រុក គឺគ្រាន់តែចូលទៅដល់ ភ្លាម គឺមានអ្នកសួរនាំភ្លែតពី រឿងរត់ការតាមរយៈពេលបែប ហ្នឹង ! ។ បើការកំណត់តម្លៃ ក្រៅប្រព័ន្ធច្បាប់បែបហ្នឹង តើ អាចចាត់ទុកបានថាជាអំពើពុក រលួយធ្ងន់ធ្ងរដែរឬទេ ? ឬមួយ បទល្មើសពុករលួយគេតម្រូវតែ ទៅលើអង្គភាពណៅដែលគេ ចង់ធ្វើឱ្យប្រាកដ ។
មិនមែនជាករណីពុករលួយ ធម្មតានោះឡើយបើពីនិត្យទៅ លើស្ថានភាពក្នុងការបែងចែក តម្លៃខុសគ្នារហូតមួយឡើងជា ពីរ ទៅដល់បី ឬបួនដងនោះ ។
មានអ្នកជំងឺខ្លះដែលត្រូវ បញ្ជូនទៅបរទេសក៏ត្រូវចំណាយ ប្រាក់មិនតិចដែរ សម្រាប់ទទួល បានប៉ាស្ព័រភ្លាមៗហើយវាក៏ជា ផ្នត់គំនិតជម្រុញឱ្យទឹកចិត្តប្រជាពលរដ្ឋមានការស្អប់ខ្ពើម ទៅលើប្រព័ន្ធច្បាប់ដែលចេញ និងសម្រេចដោយមាត់បុគ្គល បែបហ្នឹង គឺពិតជាធ្វើឱ្យពួក គាត់មិនអាចទទួលយកបាន នោះឡើយ ប្រសិនបើគ្មានការ កែទម្រង់ឱ្យទាន់ពេលវេលាទេ នោះ ៕