បទបញ្ជា​បង្កើត​បេន​ឡានក្រុង​ឱ្យ​នៅ​ជាយក្រុង​ត្រូវ​ស្ងាត់​

បទបញ្ជា​បង្កើត​បេន​ឡានក្រុង​ឱ្យ​នៅ​ជាយក្រុង​ត្រូវ​ស្ងាត់​

ដោយ​ ៖ ជាតិ​
​ដោយ​កំណើន​យានយន្ត​ក្នុង  រាជធានី​ភ្នំពេញ មានការ​កើន  ឡើង​បង្ក​ការកកស្ទះ​ជា​រៀង រាល់ថ្ងៃ លោក ប៉ា សុជាតិ​វង្ស  អភិបាល​រាជធានី​ភ្នំពេញ​បាន ដាក់​ឱសានវាទ​តាំងពី​ឆ្នាំ​២០១៥  តម្រូវឱ្យ​ក្រុមហ៊ុន​រថយន្តក្រុង ត្រូវ​ស្វែងរក​ទីតាំង​បេនឡាន នៅ​ជាយក្រុង​ឱ្យបាន​មុន​ឆ្នាំ  ២០១៦ ។ បទបញ្ជា​នេះ​ត្រូវ បាន​វិទ្យុ និង​ទូរទស្សន៍​រួមទាំង កាសែត​ជា​ច្រើន​ធ្វើ​ការចុះផ្សាយ  ដោយ​ចាត់ទុក​វិធានការ​ខាង លើ​ពិតជា​អាច​កាត់បន្ថយ​ការ កកស្ទះ​ចរាចរណ៍​បាន​មួយផ្នែ​ក ផងដែរ ។​

​បច្ចុប្បន្ន​នេះ​ឈាន​ដល់​ពាក់  កណ្តាល​ខែ​៣ ឆ្នាំ​២០១៦ ទៅ  ហើយ ប៉ុន្តែ​បើ​រំលឹក​ដល់​បទ  បញ្ជា​លោក​អភិបាល​រាជធានី  កាលពី​ឆ្នាំ​២០១៥ វា​ហាក់បី  ដូចជា​ស្ងាត់ឈឹង​រហូត​មានការ លើកឡើង​នៅ​តាម​តុ​កាហ្វេ​ជា ច្រើន​ក្នុង​រាជធានី​ភ្នំពេញ​ថា  លោក​អភិបាល ប៉ា សុជាតិ​វង្ស  គាត់​ភ្លេច ឬ​ត្រូវ​ក្រុមហ៊ុន​ឡាន  ក្រុង​គាត់​បិទមាត់ ទើប​បទ  បញ្ជា​ក្តៅគគុក​ដែល​ទទួលបាន ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង រាជធានី​ត្រូវ​ស្ងាត់​បែប​ហ្នឹង ។​

​ទោះបីថា បទបញ្ជា​វា​ពុំ  មែន​ជា​ច្បាប់​ដែល​ទទួលបាន ការអនុម័ត​ពី​រដ្ឋសភា​ក៏ពិតមែន   ប៉ុន្តែ​វា​គឺជា​ទស្សនៈ​យល់ឃើញ  ក្នុង​ដែន​សមត្ថកិច្ច​អាជ្ញាធរ​ក្នុង ការរៀបចំ​កែលម្អ​អោយមាន សណ្តាប់ធ្នាប់​ដើម្បី​សម្រួល​ដល់ ការធ្វើដំណើរ​ឱ្យ​កាន់តែ​មាន ភាពល្អប្រសើរ​ឡើង ។ ចុះបើ បទបញ្ជា​ដែល​ប្រកាស​ក្តែងៗ លើ​ចំណាត់ការ​អ្វី​មួយ​ពី​ថ្នាក់ ដឹកនាំ​ហើយក៏​ស្ងាត់​សូន្យឈឹង ទៅវិញ ដោយ​ពុំ​បាន​ទាំង បញ្ជាក់​លើ​មូលហេតុ​អ្វី​ទាំងអស់ បែប​ហ្នឹង តើ​អាច​ជា​ទម្លាប់​ធ្វើ ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី  ដែល​មាន​មនុស្ស​រស់​នៅ​រាប់ លាន​នាក់​លែង​ចង់​ស្តាង់​បទ បញ្ជា​ធំៗ​ដែល​តម្រូវ​ឱ្យ​មាន​ការ អនុវត្ត​ដោយ​ខាន​ពុំ​បាន​ពី​ថ្នាក់ ដឹកនាំ​រាជធានី​ឬ​យ៉ាងណា ?​។​

​មាន​ការលើកឡើង​ថា​ការ  ចេញ​បទបញ្ជា​អ្វី​មួយ​ដោយ​ពុំ បាន​អនុវត្ត​ជាក់ស្តែង​គួរ​ណាស់  សាលា​រាជធានី​ភ្នំពេញ ត្រូវ​បក  ស្រាយ​ភ្លាមៗ​ដើម្បី​បញ្ជាក់​ពី មូលហេតុ​ដែល​មិន​អាច​ឈាន ទៅ​សម្រេចបាន ព្រោះ​បទ  បញ្ជា​ដែល​ដាក់ចេញ​នូវ​ឱ​សាន  វាទ​បែប​ហ្នឹង ចង់​មិន​ចង់​មហា  ជន​គាត់​យល់​ច្រឡំ​ថា គឺ​បទ  បញ្ជា​ដែល​ប្រើ​អំណាច​ទៅ គាស់ ឬ​គៀប​ក្រុមហ៊ុន​ឡាន  ក្រុង​ដែល​អាច​នាំឱ្យ​ប៉ះពាល់ ដល់​កិត្តិនាម​ថ្នាក់ដឹកនាំ​សាលា ក្រុង​ថែម​ទៀត​ផង ៕

 

20160317ch1 (2)

Filed in: ព័ត៌មានសំខាន់ៗ
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.