មេឈ្មួញឈើ ឧកញ៉ា ទាំង៣ ដឹកឈើពី ខេត្ត មណ្ឌលគិរី យកទៅ លក់នៅ ស្រុកយួន តាមច្រកដារ

មេឈ្មួញឈើ ឧកញ៉ា ទាំង៣ ដឹកឈើពី ខេត្ត មណ្ឌលគិរី យកទៅ លក់នៅ ស្រុកយួន តាមច្រកដារ

ប្រភេទឡាន យីឌុបម៉ាក ហ៊ីយុនដាយ ផ្ទុកឈើ ប្រណិត ជាច្រើនគ្រឿង បានធ្វើដំណើរ ចេញពី​ខេត្ត​​ មណ្ឌលគិរី ឆ្លងកាត់ ភ្នំព្រិច ក្នុងទឹកដី ស្រុកស្នួល រួចបន្តដំណើរ ទៅច្រកដារ ក្នុងស្រុកមេមត់ ត្រូវ​បានគេ ​អះអាង​ថា​ ជារបស់ ឧកញ៉ា លឹម ប៊ុណ្ណា, ឧកញ៉ា សឹង សំអុល និងឧកញ៉ា ថៃ ។ មេឈ្មួញឈើ​ឧកញ៉ា សឹង សំអុល មានមេការ ឈ្មោះ ខុន ជាមន្ត្រីPM ៧០២ ជាអ្នករត់ការ បង់លុយ ឲ្យក្រុម ទូរទស្សន៍ និងអ្នក កាសែត ។ ចំណែក មេការ ឧកញ៉ា លឹម ប៊ុណ្ណា មានឈ្មោះ ភ័ក្ត្រ ជាអ្នករត់ការ បង់លុយឲ្យ ក្រុម​ទូរទស្សន៍ និងអ្នកកាសែត ។

សកម្មភាព ឧក្រិដ្ឋកម្ម ព្រៃឈើ របស់មេឈ្មួញ ឧកញ៉ាទាំងបី ត្រូវបាន ប្រជាពលរដ្ឋ នៅច្រក​អន្តរជាតិ​ដារ បញ្ជាក់ ឲ្យដឹងថា សមត្ថកិច្ច បានបើកបារ៉ាស់ ឲ្យឡានដឹកឈើ ខុសច្បាប់ ដឹកចេញទៅ​ វៀតណាម ទាំងយប់ ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋ ដែលដឹក ដំឡូងមី និងកសិផល ផ្សេងៗគឺ ត្រូវបាន​មេ​គយ ​​ប្រចាំច្រកដារ មិនអនុញ្ញាតិ ឲ្យដឹកចេញ ទាំងយប់ឡើយ ក្រោមហេតុផល ថាច្បាប់ មិនបាន​អនុញ្ញាតិ ទៅវិញ ។

ដោយបទល្មើស ឧក្រិដ្ឋកម្ម ព្រៃឈើ ចេញពី ឧកញ៉ាទាំងបី មានការ ឃុបឃិត ជាមួយ សមត្ថកិច្ច ​ប្រចាំច្រក ដារនេះហើយ ទើបបទល្មើស ព្រៃឈើ ដែលដឹក ជញ្ជូនតាំងពី ខេត្តមណ្ឌលគិរី ឆ្លងកាត់ស្រុក ​មេមត់ ខេត្តត្បូងឃ្មុំ ដឹកចេញទៅ វៀតណាម បានដោយគ្មាន កម្លាំងជំនាញ ឬកាសែត ទូរទស្សន៍ ហ៊ានចុះ​ ផ្សាយឡើយ ៕

   944951_1550362078624966_4098103073060203139_n

ឡានដឹកឈើរបស់ឧកញ៉ាទាំងបី

12506613_473289756211257_938210199_n

មេការឈ្មោះ ភ័ក្ត្រ

12498663_473289706211262_877981514_n

មេការឈ្មោះ ខុន

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.