ខេត្តកណ្តាល ៖ ផ្អែកតាម លិខិត ជូនដំណឹង របស់លោក សំម ឫទ្ធីវាសនា ព្រះរាជ អាជ្ញារង អមសាលា ដំបូងខេត្តកណ្ដាល កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៥ បញ្ជាក់ប្រាប់ កូនបំណុល ឈ្មោះហែម ហៃ ថានៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង ៩ព្រឹក យើងនឹង ដឹកនាំ គណកម្មការ ចម្រុះចុះ អនុវត្ត សាលដីកា រដ្ឋប្បវេណី លេខ២៦៣(គ) ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ របស់ តុលាការ កំពូលឲ្យ មានប្រសិទ្ធិភាព ។ នៅក្នុងលិខិត ជូនដំណឹង លើកទី២ គឺបានបញ្ជាក់ ប្រាប់កូន បំណុលឈ្មោះ ហែម ហៃ ថានឹងចុះ អនុវត្តនៅ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ខាងមុន ។
លិខិត ជូនដំណឹង របស់លោក សំម ឫទ្ធីវាសនា ព្រះរាជ អាជ្ញារង តុលាការ ខេត្តកណ្ដាលត្រូវបាន លោកមេធាវី គី ប៊ុនទ្រាន តំណាង អាណត្តិឲ្យ លោកហែម ហៃ ស្នើសុំ បង្អង់ការ អនុវត្តសាលដីកាជា បណ្ដោះអាសន្ន ដោយដាក់ ពាក្យស្នើ សុំបកស្រាយ សាលដីកា លេខ២៦៣ (គ) ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ របស់ តុលាការ កំពូល ជាមុនសិន ។ ព្រោះការ បញ្ជាក់ របស់ តុលាការ កំពូលគឺភាគីទំនាស់ បានប្តឹងផ្តល់គ្នា ទៅសាលា សង្កាត់ កំពង់សំណាញ់ និងក្រោយ ធ្វើការ ដោះស្រាយ ជាច្រើនលើក និងផ្សះផ្សាគ្នា រួចមកភាគី ក្តីទាំង៣នាក់ បានឯកភាព គ្នាចែកដីទំនាស់ ជា៣ចំណែក ស្មើៗគ្នាទៅតាម ការវាស់វែង ជាក់ស្តែង និងមាន រយៈពេល ២ខែ សម្រាប់រុះរើ ចេញពីលើ ដីទំនាស់ ហើយកិច្ចសន្យានេះ នៅមាន សុពលភាព ដដែល បង្ហាញពី ឆន្ទៈ សម្បទានគ្នា ក្នុងការ ចែកដីគ្នា រស់នៅ និងរុះរើ ផ្ទះចេញ ។ ដូច្នេះ យោងតាម ស្មារតីមាត្រា ២២នៃ ក្រិត្យច្បាប់ លេខ៣៨ក្រច ដើមចោទ ហែម ហៃ នត្ថិភាពនៃ សិទ្ធទាមទារ ទីតាំង ដីទំនាស់ ដែលមាន ផ្ទះនេះហើយ ។ ចំណែក ការវិនិច្ឆ័យ សេចក្តី របស់តុលាការ កំពូលនៅ ចំណុច២ គឺតម្កល់ សាលដីកា រដ្ឋប្បវេណី លេខ២៨(ជ.ជ) ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ របស់សាលា ឧទ្ធរណ៍ ។
ចំណែក ការវិនិច្ឆ័យ សេចក្តីរបស់ សាលាឧទ្ធរណ៍ ក្នុងចំណុច២ បានតម្កល់ សាលក្រម រដ្ឋប្បវេណី លេខ២៨(ជ.ជ) ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ របស់សាលា ដំបូងខេត្ត កណ្ដាល ទុកជា បានការ ។ ចំពោះ ការសម្រេច បញ្ចប់ក្នុង អង្គជំនុំជំរះ សាលាដំបូង ខេត្តកណ្ដាល នៅចំណុច ទី៤ គឺប្រគល់ផ្ទះ ខាងលើធ្វើ អំពីឈើ ខាងក្រោម រៀបឥដ្ឋ ឲ្យទៅដើម ចោទឈ្មោះ ហែម ហៃ គ្រប់គ្រង និងចាត់ចែង ចាប់ពីពេល សាលក្រម ចូលជាសា្ថពរ តទៅ ។ ដូច្នេះគ្មាន ចំណុច សាលដីកា ស្ថាពរនៅ ត្រង់ចំណុច វិនិច្ឆ័យត្រូវឲ្យ លោក ហែម ហៃ ត្រូវរុះរើ ផ្ទះឬអនុវត្ត បង្ខំដោយ ប្រើកម្លាំង ទៅរុះរើផ្ទះ លោកហែម ហៃ តាមលិខិត ជូនដំណឹង របស់ អយ្យការ អមសាលា ដំបូងខេត្ត កណ្តាល នោះឡើយ ។
ផ្អែកតាម សម្អាងទៅ លើការវិនិច្ឆ័យ របស់តុលាការ នេះហើយ ទើបលោក គី ប៊ុនទ្រាន មេធាវីតំណាង អាណត្តិឲ្យ លោកហែម ហៃ បានសម្រេច ដាក់ពាក្យ ស្នើសុំ បកស្រាយ សាលដីកា មកកាន់ឯកឧត្តម ប្រធាន តុលាការកំពូល ក្នុងសំណុំរឿង អនុវត្តលេខ ០៤៤អនុវ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៤ របស់ តុលាការ អនុវត្ត សាលាដំបូង ខេត្តកណ្ដាល ។ ទោះបីលោក មេធាវី តំណាង អាណត្តិឲ្យលោកហែម ហៃ ដាក់ពាក្យ ស្នើសុំបង្អង់ ការអនុវត្ត សាលដីកា ជាបណ្តោះ អាសន្ន មកកាន់ ព្រះរាជអាជ្ញា អមសាលា ដំបូងខេត្ត កណ្ដាល ដោយយោង លិខិត ជូនដំណឹង អនុវត្តលេខ ០៩៤លជណ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ និងពាក្យ ស្នើសុំ បកស្រាយ សាលក្រម និងសាលដីកា ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ប៉ុន្តែអយ្យការ អមសាលា ដំបូងខេត្ត កណ្ដាល ហាក់មាន ចេតនាបង្ខំ ការចុះអនុវត្ត ដោយប្រើ កម្លាំងចម្រុះ ចុះរុះរើផ្ទះ លោកហែម ហៃ ទាំងបង្ខំ ទើបលោក ហែម ហៃ មិនព្រម ផ្តិតមេដៃ ទទួលលិខិត ជូនដំណឹង របស់ អយ្យការ សាលាដំបូង ខេត្តចំនួន ២លើក រួចមកហើយ ដោយចាត់ទុក ថាការចុះ អនុវត្តវា មានលក្ខណៈ ផ្ទុយទៅនឹង ស្មារតីច្បាប់ ដែលរូបគាត់ ជាជនរងគ្រោះ មិនអាចទទួល យកបាន នោះឡើយ ។
ជាក់ស្តែងផ្ទះ អាំ សុខ ដែលកំពុង រុះរើចោល រួចផ្តល់ សក្ខីកម្មមក បញ្ជាក់ថា ខ្លួនគ្មាន ផ្ទះរស់នៅ គឺជាចេតនា ដែលតម្រូវឲ្យ មានការស៊ើប អង្កេត ឡើងវិញ ដោយលោក មេធាវី គី ប៊ុនទ្រាន បានចម្លង ជូនពាក្យ ស្នើសុំបង្អង់ ការអនុវត្ត សាលដីកា ជាបណ្ដោះ អាសន្ន ទៅកាន់ៈ ១.ក្រសួង យុត្តិធម៌ ១ច្បាប់ ២.ឧត្តមក្រុម ប្រឹក្សានៃ អង្គចៅក្រម ១ច្បាប់ ៣.អង្គភាព ប្រឆាំងអំពើ ពុករលួយ ១ច្បាប់ ដោយរំពឹងថា អង្គភាព ប្រឆាំងអំពើ ពុករលួយ ប្រាកដជា អាចស្វែងរក ភាពមិន ប្រក្រតី តាមរយៈ អំពើពុករលួយ ដោយផ្អែកលើ ភស្តុតាង រុះផ្ទះឈ្មោះ អាំ សុខ ជាតឹកតាង ស្រាប់ ៕
ផ្ទះ ហែម ហៃ ដែលអយ្យការសាលាដំបូងខេត្តកណ្តាល បង្ខំឲ្យរុះរើ
សកម្មភាពឈ្មោះ អាំ សុខ រុះរើផ្ទះបំបិទភស្តុតាង