មេ​ឈ្មួញ​ឈើ​ប្រណីត​ឈ្មោះ ទូច ដឹកឈើ​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ដោយមាន​មន្ត្រី​ប៉េអឹម​ខេត្ត​រតនគីរី​តាម​ការ​ពារ​

មេ​ឈ្មួញ​ឈើ​ប្រណីត​ឈ្មោះ ទូច ដឹកឈើ​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ដោយមាន​មន្ត្រី​ប៉េអឹម​ខេត្ត​រតនគីរី​តាម​ការ​ពារ​

ដោយ​ ៖ តែ ណាត​
​ប្រភេទ​ឈើ​ប្រណីត​ដែល  រង​ការកាប់​បំផ្លាញ​ចេញពី​តំបន់ ឧទ្យាន​ជាតិ​វីរៈ​ជ័យ​យក​មក​ស្តុក ទុក​នៅ​ស្រុក​វ៉ឺ​ន​សៃរួ​ចបន្ត​ដឹក  មក​កាន់​ទី​រួម​ខេត្ត​រតនគីរី​គឺមាន មេ​ឈ្មួញ​ឈ្មោះ ទូច ដែល​ស្នាក់  នៅ​ភូមិ​ថ្មី​សង្កាត់​ឡា​បាន​សៀក  ក្រុង​បាន​លុង ដោយ​ប្រើ​កម្លាំង កងរាជអាវុធហត្ថ​ខេត្ត​ជា​អ្នក កាង ។ ព្រោះ​នៅ​ពេល​រថយន្ត ដឹកឈើ​ប្រណីត​របស់​ថៅកែ  ទូច ដឹក​ចេញពី​ស្រុក​វ៉ឺ​ន​សៃ ឆ្លង កាត់​ស្រុក​អូរ​ជុំ ឆ្ពោះ​មក​កាន់  ខេត្ត​រតនគីរី គេ​សង្កេតឃើញ  មាន​កម្លាំង​កងរាជអាវុធហត្ថ  តែង​ធ្វើ​សកម្មភាព​ប្រើ​ឡាន ស្ទាក់​ឃាត់​ឡាន​អ្នកកាសែត​កុំ ឱ្យ​ថត​យក​រូបភាព​ឡាន​ដឹក​ឈើ របស់​ថៅកែ ទូច ជានិច្ច ។​

​ទោះបីជា​ការដឹកឈើ​ប្រណីត​របស់​ថៅកែ ទូច តាម រថយន្ត​មួយ​បាំង​កន្លះ ចេញពី  ស្រុក​វ៉ឺ​ន​សៃ ឆ្លងកាត់​ស្រុក​អូរ​ជុំ  មក​កាន់​ទី​រួម​ខេត្ត​រតនគីរី គឺជា  ប្រភេទ​ឡាន​ខ្នាត​តូចក្តី ប៉ុន្តែ  អាច​ផ្ទុក​ឈើ​ប្រណីត​បាន​មិន តិចជាង ១០​ម៉ែត្រគូប​នោះ ឡើយ ។ ដូច​ឃើញ​ក្នុង​រូបភាព  នេះ​ស្រាប់​ករណី​បទល្មើស​ដឹក  ឈើ​ប្រណីត​យ៉ាង​សំពីងសំពោង បែប​ហ្នឹង គឺ​វា​ជា​ផ្នែក​មួយ​នៃ  បទ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​រួចស្រេច ទៅហើយ ។ ប៉ុន្តែ​បើ​ពិនិត្យ​ទៅ លើ​ភាព​ងាយ​រងគ្រោះ​ដល់​អ្នក ដទៃ ដែល​ផ្តើម​ចេញពី​ការដឹក  ផ្ទុក​លើស​ចំនួន​កំណត់ គឺ​ជា​បទ  ល្មើស​ថ្មី​មួយ​ផ្សេង​ទៀត​ដែល តម្រូវឱ្យ​មាន​ការទប់ស្កាត់​ពី នគរបាល​ចរាចរ​ផងដែរ ។​

​ប៉ុន្តែ​ដោយ​ករណី​មេ​ឈ្មួញ  ឈើ​ប្រណីត​ឈ្មោះ ទូច មាន ខ្នងបង្អែក​ជា​មន្ត្រី​កង​រាជ​អាវុធ ហត្ថ​ខេត្ត​រតនគីរី​នេះ​ហើយ​ទើប ទាំង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ ឈើ​ស្រុក​-​ខេត្ត រួមទាំង​មន្ត្រី នគរបាល​ចរាចរ​ត្រូវ​បិទ​ភ្នែក​ឱ្យ មេ​ឈ្មួញ​ដែល​ប្រើ​ខ្នងបង្អែក​ជា  កម្លាំងប្រដាប់អាវុធ​ប្រព្រឹត្ត​បទ ល្មើស​ថ្នាក់​ឧក្រិដ្ឋ​បាន ដោយ  គ្មាន​ការត្រួតពិនិត្យ​និង​ហ៊ាន ចេញមុខ​ទប់ស្កាត់​អ្វី​ទាំងអស់ បែប​ហ្នឹង ។ ព្រោះ​សកម្មភាព  មន្ត្រី​ជំនាញ​ដែល​ចុះ​បង្ក្រាប​បទ ល្មើស​ព្រៃឈើ​បាន​ក៏​ដោយ​មាន កិច្ច​សហការ​ពី​កម្លាំង​ប្រដាប់ អាវុធ​នគរបាល និង​កម្លាំង​កង រាជ​អាវុធហត្ថ​ស្រុក​-​ខេត្ត ចុះ បើ​សកម្មភាព​មេ​ឈ្មួញ​ឈើ ប្រណីត​ដែល​មាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ជា​អ្នក​ការ  ពារ​បទល្មើស​បែប​ហ្នឹង​រឿង​អី  ដែល​ថា​ព្រៃឈើ​នៅ​ខេត្ត​រតនគីរី​មិន​វិនាស​ហិនហោច​នោះ ទើប​ជា​រឿង​ដែល ចម្លែក ៕

 

2015_12_24c6

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.