អ្នកស្រី ឆែម សុន ដាក់ពាក្យ​ប្តឹង​មេភូមិ​ស្ទឹង​ថ្មី និង​បក្ខពួក​ពី​បទ​ប្រើ​អំណាច​រំលោភ​យក​ដី​ចំកា​រ​

អ្នកស្រី ឆែម សុន ដាក់ពាក្យ​ប្តឹង​មេភូមិ​ស្ទឹង​ថ្មី និង​បក្ខពួក​ពី​បទ​ប្រើ​អំណាច​រំលោភ​យក​ដី​ចំកា​រ​

​ដោយ​ ៖ គ្រាប​ជនបទ​
​លោក យឹ​ង វុ​ឌ្ឍ ជា​មន្ត្រី  យោធា​ធ្វើ​សមាហរណកម្ម​នៅ ស្រុក​វាលវែង ត្រូវបាន​ប្រមុខ  រាជរដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន  សង្គមកិច្ច​ជូន​ក្រុម​គ្រួសារ​ចំនួន  ៥ ហិកតា ។ ស្ថិត​ក្នុង​តួនាទី​ជា  កងទ័ព​រាជរដ្ឋាភិបាល​ក្នុងស្រុក វាលវែង លោក យឹ​ង វុ​ឌ្ឍ និង ភរិយា​ឈ្មោះ ឆែម សុន មាន កូនតូចៗ ២​នាក់ ក្នុងបន្ទុក បាន ឆ្លៀត​ឱកាស​អភិវឌ្ឍន៍​ដី​ចំការ ទាំង ៥​ហិកតា ដាំ​ដំណាំ​ក្រូច  ពោធិ៍សាត់​ដើម្បី​បង្កើន​ជីវភាព គ្រួសារ​ស្របតាម​គោល​ន​យោ បាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់ ប្រមុខ​រាជរដ្ឋាភិបាល ។​

​វា​ពិតជា​អកុសល ស្រប  ពេលដែល​លោក យឹ​ង វុ​ឌ្ឍ  ទទួលមរណភាព​បន្សល់ទុក  ប្រពន្ធ​ជា​ស្ត្រី​មេម៉ាយ​ហើយ​ត្រូវ ចិញ្ចឹម​បីបាច់​កូនតូចៗ ២​នាក់  ទើបតែ​បាន​មួយអាទិត្យ ស្រាប់ តែ​លោក គុច ញ៉ិល មេភូមិ ស្ទឹង​ថ្មី រួម​នឹង​បក្ខពួក ឈ្មោះ  សេង ផាន បាន​មក​គាស់​ទ្វារ ផ្ទះ​អ្នកស្រី ឆែម សុន ដោយ ប្រកាស​រឹបអូស​យក​ដី​លំនៅដ្ឋាន  និង​ដីចំការ​ក្រូច​ទៅឱ្យ​ឈ្មោះ  សេង ផាន ស្រប​ពេល​ម្ចាស់ផ្ទះ ទៅ​ស្នាក់នៅ​បណ្តោះអាសន្ន ឯ​ខេត្ត​ពោធិ៍សាត់ ។

​សកម្មភាព​មេភូមិ​ស្ទឹង​ថ្មី  ឈ្មោះ គុច ញ៉ិល ត្រូវ​បាន​រង ការរិះគន់​ពី​សំណាក់​ប្រជា​ពល រដ្ឋ​នៅ​ឃុំ​ប្រ​ម៉ោយ​ក៏​ដូចជា​នៅ ស្រុក​វាលវែង ដោយ​ចោទ លោក គុច ញ៉ិល ថា បាន​ប្រើ អំណាច​មេភូមិ​រំលោភ​យក​ដី ពលរដ្ឋ​ដែល​ទើប​ស្លាប់​ប្តី​ទៅឱ្យ ឈ្មោះ សេង ផាន ដើម្បី​ផល ប្រយោជន៍ ។​

​ករណី​រំលោភ​យក​ដី​លំនៅ  ដ្ឋា​ន និង​ដីចំការ​អ្នកស្រី ឆែម សុន ពី​សំណាក់​មេភូមិ​ស្ទឹង​ថ្មី លោក គុច ញ៉ិល ទៅឱ្យ​ឈ្មោះ  សេង ផាន ត្រូវបាន​អ្នកស្រី ឆែម  សុន​ប្តឹង​មក​សាលាឃុំ​ប្រ​ម៉ោយ​។  ប៉ុន្តែ​ក្រោម​ចំណាត់ការ​មន្ត្រី ក្រុមប្រឹក្សា​ឃុំ​ឈ្មោះ សេង  ផេង បាន​សម្រេច​ឱ្យ​ដី​ចំការ  ទៅអោយ​ឈ្មោះ សេង ផាន  ពាក់កណ្តាល​ហើយ​នៅសល់ ពាក់កណ្តាល​ទៀត គឺ​ឈ្មោះ  សេង ផេង ជា​អ្នក​យក​តែ​ម្តង ។​

​ផ្អែក​តាម​ពាក្យ​ស្នើសុំ​កាន់  កាប់​ប្រើប្រាស់​ដីធ្លី​របស់​លោក  យឹ​ង វុ​ឌ្ឍ និង​ប្រពន្ធ​ឈ្មោះ  ឆែម សុន ដាក់​ជូន​ការិយាល័យ  ភូមិបាល​ស្រុក​វាលវែង ដោយ មាន​ហត្ថលេខា​និង​ប្រថាប់ត្រា ពី​មេឃុំ​ប្រ​ម៉ោយ ជា​ភស្តុតាង  អ្នកស្រី ឆែម សុន បានសម្រេច ដាក់ពាក្យ​ប្តឹង​មេភូមិ​ស្ទឹង​ថ្មី  ឈ្មោះ គុច ញ៉ិល និង​ឈ្មោះ  សេង ផាន ពី​បទ​រំលោភបំពាន  យក​ដី​លំនៅដ្ឋាន និង​ដីចំការ ក្រូច​មកកាន់​សាលាដំបូង​ខេត្ត ពោធិ៍សាត់​នា​សប្តាហ៍​នេះ ។  ព្រោះ​បើ​ទុក​ឱ្យ​មេភូមិ​ស្ទឹង​ថ្មី ចេះ​ត្រឹម​ប្រើ​អំណាច​បំពាន ច្បាប់​មក​លើ​ប្រជាពលរដ្ឋ​ទន់ ខ្សោយ​បន្តទៅទៀត បញ្ហា  ទំនាស់​ដីធ្លី គឺ​ពិតជា​មិនអាច  ដោះស្រាយ​បញ្ចប់​ក្នុង​រយៈ ពេល​ណាមួយ​បានឡើយ ។​

​អ្នកស្រី ឆែម សុន រំពឹងថា  តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ឱ្យ​រូប គាត់​ដែល​ជា​ជនរងគ្រោះ​ពី​ការ រំលោភបំពាន​របស់​អ្នកមាន  អំណាច ជាក់ស្តែង​សកម្មភាព  អមនុស្សធម៌​របស់​មេ​ភូមិ​ស្ទឹង​ថ្មី  ឈ្មោះ គុច ញ៉ិល ជា​ភស្តុតាង ស្រាប់ ព្រោះ​មេ​ភូមិ​បំរើ​រាស្ត្រ  ពិតប្រាកដ​គួរ​ណាស់​រៃអង្គាស យកប្រាក់​មក​ចូល​បុណ្យ​ស្រប ពេល​លោក យឹ​ង វុ​ឌ្ឍ មាន តួនាទី​ជា​កងទ័ព ហើយ​ជា​ប្តី  ស្លាប់​មិនមែន​ប្រើ​អំណាច​ស្រប ពេ់ល​ដែល​អ្នកស្រី ឆែម សុន  រង​ទុក្ខ​បាត់​ទីពឹង​ក៏​ឆ្លៀតឱកាស ប្រើ​អំណាច​មក​គាស់​ផ្ទះ ដូច  ចោរប្លន់​បង្ក​ទុក្ខលំបាក​អោយ ប្រជាពលរដ្ឋ​បន្ថែម​លើ​ទុក្ខ​ជាន់​លើ​ទុក្ខ​នោះទេ ៕

 

2015_12_24c3

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.