សម្បុក​ចោរកម្ម​ជ្រក​ក្រោម​ហាង​បញ្ចាំ​បំពាន​ច្បាប់​ក្នុង​សង្កាត់​ទឹកល្អក់ ៣

សម្បុក​ចោរកម្ម​ជ្រក​ក្រោម​ហាង​បញ្ចាំ​បំពាន​ច្បាប់​ក្នុង​សង្កាត់​ទឹកល្អក់ ៣

ដោយ​ ៖ សុខ រដ្ឋា​
​ថ្មីៗ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល បាន​ជម្រុញ​អោយ​ក្រសួង  យុត្តិធម៌​ត្រូវ​ពិនិត្យ​ទៅលើ​ទណ្ឌិត ក្នុង​បទ​លួច​ប្លន់​ប្រដាប់អាវុធ  ដោយ​ចាត់ទុក​ករណី​ប្លន់​គឺ​ជា សមាសភាព​មុខសញ្ញា ដែល  ទើប​រួច​ចេញពី​គុក ។ ចំណែក  រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក៏បាន  ព្រមាន​យ៉ាង​តឹង​សរសៃ​.​ក​ដែរ ថា កម្លាំង​នគរបាល​ត្រូវ​វែកមុខ  ក្រុម​ចោរកម្ម​ប្រដាប់អាវុធ​ឱ្យ ឃើញ​ពុំនោះ​ទេ គួរ​បក​ស័ក្តិ  ដោយ​ខ្លួនឯង រួច​ដើរ​ចេញពី  តួនាទី​តែម្តងទៅ ។​

​តាមពិត​ទៅ​ករណី​បង្ក​ឱ្យ  មាន​សកម្មភាព​រំជើប​រំជួល​លួច ប្លន់​នៅ​រាជធានី​ភ្នំពេញ និង  បណ្តា​ខេត្ត ពិសេស​គឺ​ករណី​ប្លន់ ម៉ូតូ​តែ​ម្តង ប្រសិនបើ​ចោរប្លន់ បាន​គ្មាន​កន្លែង​លក់​ក៏​ករណី​លួច ប្លន់​បែប​ហ្នឹង​អាច​ថមថយ​ចុះ បាន​មួយចំនួនធំ​ផងដែរ ។

​ជាក់ស្តែង​ករណី​ហាង​បញ្ចាំ  ហ៊ី សុភ័​ក្រ ដែល​មាន​ស្ថានភាព ជា​ឃ្លាំង​លក់​ម៉ូតូ ហើយ​ទទួល  ប្រតិ​ភោគ​ដោយ​អនុប្បទាន​ជា ហាង​បញ្ចាំ​សម្រេច ដោយ  ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​គឺ បាន​នឹង​កំពុង​ប្រើ​ឈ្មោះ​ហាង បញ្ចាំ​ទទួល​ផល​ពី​ចោរកម្ម​ទាំង បំពាន​ច្បាប់ ។ ព្រោះ​ហាង បញ្ចាំ ហ៊ី សុភ័​ក្រ គឺ​ទទួល​បញ្ចាំ  ប្រភេទ​ម៉ូតូ ដោយ​មិន​ចាំបាច់  ពិនិត្យ​ទៅលើ​លិខិតស្នាម​ពាក់ ព័ន្ធ​អ្វី​ទាំងអស់ ។ ម្យ៉ាង​វិញ ទៀត​នៅ​ពេល​អ្នក​យក​ម៉ូតូ​មក បញ្ចាំ គឺ​គ្រាន់តែ​ថតរូប​ចូល  លែ​បថ​ប​អ្នក​បញ្ចាំ​រួច​សរសេរ ម៉ាក​និង​ភិនភាគ​សេរី​ម៉ូតូ បញ្ចូល​ហើយ​ដឹក​ម៉ូតូ​យក​ទៅ លាក់​នៅ​កន្លែង​ផ្សេង​គឺ​“​ចប់​”​។​

​ករណី​ទទួល​បញ្ចាំ​ម៉ូតូ​តាម  របៀប​លោតឆ័ត្រ​បែប​ហ្នឹង​ក៏  ធ្លាប់​កើតមាន​បងប្អូន​សាច់ញាតិ អ្នក​យក​មក​បញ្ចាំ​ចោទប្រកាន់ ថា ជា​ករណី​លើកទឹកចិត្ត​ដល់  ក្មេង​ទំនើង​មិន​ស្តាប់​ឪពុកម្តាយ រួម​ទាំង​ក្រុម​ចោរ​លួច ចោរប្លន់ ចាត់ទុក​ជា​សម្បុក​ដែល​ពួកគេ អាច​ជ្រកកោន​បាន​តាមរយៈ ការ​លួច​ប្លន់​បាន​យកមក​លក់ ។

​ជុំវិញ​ករណី​ហាង​បញ្ចាំ  បំពាន​ច្បាប់​នេះ ត្រូវបាន​លោក មេ​ប៉ុស្តិ៍​សង្កាត់​ទឹកល្អក់ ៣ អះ អាង​ថា ឋានៈ​ប៉ុន​គាត់​ឱ្យ​ទៅ ធ្វើ​ស្អី​កើត បើ​ម្ចាស់​ហាង​បញ្ចាំ  មួយៗ​សុទ្ធសឹងតែ​មាន​ខ្នងបង្អែក ធំៗ​ហួស​ពី​សមត្ថភាព​គាត់​ដែល មាន​ទៅហើយនោះ ។ ម្យ៉ាង វិញ​ទៀត នៅក្នុង​សង្កាត់​ទឹក ល្អក់​៣ គឺ​មាន​ហាង​បញ្ចាំ​ដែល ប្រកប​មុខរបរ​ទទួល​ផល​ពី​ចោរ កម្ម​ដូចៗ​គ្នា​ជាង ១០​កន្លែង  ប្រសិនបើ​ក្រសួង​មហាផ្ទៃ ពិត  ជា​មាន​ឆន្ទៈ​ចង់​បង្ក្រាប​ពួកចោ រ​លួច​ចោរប្លន់​អោយអស់​មែន  ដោយ​មិន​គួរ​មើលរំលង​ពី  សកម្មភាព​ហាង​បញ្ចាំ ដែល  ទទួល​ផល​ពី​ចោរកម្ម​នៅ​សង្កាត់ ទឹកល្អក់​៣​នោះឡើយ ។ ព្រោះ  ចោរលួច ចោរ​ប្លន់​ម៉ូតូ គឺ​ពុំ ទទួលបាន​កាតគ្រី​ម៉ូតូ​ពី​ម្ចាស់  ដើម​នោះ​ឡើយ ប្រសិនបើ​ហាង  បញ្ចាំ​គោរព​ច្បាប់​ពិនិត្យ​ទៅ  លើ​លិខិតស្នាម​អ្នក​ដែល​យក ម៉ូតូ​គ្រប់​ប្រភេទ​មក​បញ្ចាំ​ឱ្យ  បាន​ច្បាស់ គឺ​ក្រុម​ចោរ​លួច  ចោរប្លន់ ពិតជា​បាត់បង់​ជម្រក  ក្នុង​ការលក់​ហើយ​សកម្មភាព ចោរកម្ម​បែប​ហ្នឹង វា​នឹង​អាច កាត់បន្ថយ​បាន​យ៉ាង​ច្រើន​ថែម ទៀតផង ៕

 

2015_12_24d

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.