​ក្រុមហ៊ុន​សៀង​ហៃ​រី​សត​អភិវឌ្ឍន៍​រំលោភ​កិច្ចសន្យា​នៅ​ក្រុង​បាវិត​

​ក្រុមហ៊ុន​សៀង​ហៃ​រី​សត​អភិវឌ្ឍន៍​រំលោភ​កិច្ចសន្យា​នៅ​ក្រុង​បាវិត​

ដោយ​ ៖ នង ណេ​ត​
ភ្លឺ​ភ្លោះ​ប្រវែង ១០​ម៉ែត្រ  ស្ថិតនៅ​ភូមិ​សាលា​ទាន សង្កាត់  ច្រក​ម្ទេស ក្រុង​បាវិត ខេត្ត  ស្វាយរៀង ដែល​ជា​ផ្លូវ​ធ្វើ​ដំណើរ​របស់​ប្រជាកសិករ​ចេញ ចូល​ធ្វើ​ស្រែ​ចំការ​ត្រូវបាន​ក្រុម ហ៊ុន​សៀង​ហៃ​រី​សត​ឈូសឆាយ ផ្តាច់​ក្រោម​ហេតុផល​ដឹក​អាចម៍ ដី​មក​ចាក់​បំពេញ​ទីតាំង​អភិវឌ្ឍន៍ របស់​ក្រុមហ៊ុន ។ ក្រោយមក ដោយសារ​មានការ​តវ៉ា​យ៉ាង ស្វិតស្វាញ​ពី​ប្រជាពលរដ្ឋ​ដែល មាន​ដីស្រែ​ហើយ​ត្រូវ​ធ្វើដំណើរ ឆ្លងកាត់​ទើប​មានការ​សម្រប សម្រួល​ពី​អាជ្ញាធរ​ដែនដី​ដោយ តម្រូវឱ្យ​ក្រុមហ៊ុន​សៀង​ហៃ​រី​សត  ធ្វើ​កិច្ចសន្យា​ជាមួយ​ប្រជាពលរដ្ឋ ដោយ​តម្រូវឱ្យ​ក្រុមហ៊ុន​ត្រូវ ចាក់ដី បំពេញ​ភ្លឺ​ភ្លោះ​ឡើងវិញ  បន្ទាប់​ពី​ដឹក​ដី​ចាក់​បំពេញ​ទីតាំង ក្រុមហ៊ុន​រួចរាល់ ។​

​កិច្ចសន្យា​រវាង​ម្ចាស់​ផ្លូវ  ចូល​ដី​ស្រែ​តំណាង​ដោយ​លោក  សំ សារិទ្ធិ និង​ភរិយា​ឈ្មោះ  មាឃ សុភាព ជាមួយ​លោក  នាង សារិ អាយុ ៤៦​ឆ្នាំ ជា ជនជាតិខ្មែរ តំណាង​ក្រុមហ៊ុន  សៀង​ហៃ​រី​សត​បាន​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៥  ដោយ មាន​សាក្សី ២​នាក់ រួម  ទាំង​មាន​ការឯកភាព​យល់ព្រម តាម​កិច្ចសន្យា​ដោយ​ចៅ​សង្កា​ត ច្រ់ក​ម្ទេស ចុះហត្ថលេខា និង ប្រថាប់ត្រា​ជា​ភស្តុតាង​ថែម ទៀតផង ។ ប៉ុន្តែ​ក្រោយពី​ចាក់ ដី​នៅ​ទីតាំង​អភិវឌ្ឍន៍​ក្រុមហ៊ុន  សៀង​ហៃ​រី​សត​រួចរាល់​គឺ​ក្រុម ហ៊ុន​សៀង​ហៃ​រី​ស​ត មិន​ត្រឹម  តែ​ពុំ​បាន​ចាក់ដី​បំពេញ​ផ្លូវ​តាម កិច្ចសន្យា​ប៉ុណ្ណោះ​ទេ ដោយ  ថែមទាំង​បាន​ប្រើ​គ្រឿង​ចាក់ ជីក​រំលោភ​យក​ផ្លូវ​មិន​ឱ្យ​ប្រជា ពលរដ្ឋ​ធ្វើដំណើរ​បាន​ថែម​ទៀត ផង ។

​សកម្មភាព​រំលោភ​បំពាន  លើ​កិច្ចសន្យា​ខាង​លើ​របស់​ក្រុម ហ៊ុន សៀង​ហៃ រី​សត គឺមាន   ចេតនា​អាក្រក់​បង្ខំ​ឱ្យ​ប្រជា​ពល  រដ្ឋ​លក់​ដី​ថោកៗ ឱ្យ​ក្រុមហ៊ុន ទើប​លោក សំ សារិទ្ធិ និង​អ្នក ស្រី មាឃ សុភាព សម្រេច  ដាក់ពាក្យ​ប្តឹង​ក្រុមហ៊ុន​សៀង ហៃ​រី​ស​ត មក​អភិបាលក្រុង​បាវិត   ពី​បទ​រំលោភ​លើ​កិច្ចសន្យា​ដែល តំណាង​ក្រុមហ៊ុន​ព្រមព្រៀង​ថា  នឹង​ទទួល​ទោស​តាម​ច្បាប់​ជា ធរមាន ។​

​ទោះបី​ប្រជាពលរដ្ឋ​ដែល  រង​ការរំលោភ​ពី​ក្រុមហ៊ុន  សៀង​ហៃ​រី​សត បាន​ដាក់ពាក្យ  បណ្តឹង​រួមទាំង​ភស្តុតាង​ដាក់ ជូន​លោក​អភិបាល​ក្រុង​ក៏​ពិត មែន ប៉ុន្តែ​ហាក់​គ្មាន​ដំណោះ  ស្រាយ​ណាមួយ​ជូន​ប្រជាពលរដ្ឋ ម្ចាស់​អំណាច​ឡើយ ដោយ  ប្រជាពលរដ្ឋ​នៅ​ភូមិ​សាលា​ទាន  ចាត់ទុកថា គឺជា​ការឃុបឃិត  រវាង​អាជ្ញាធរ​ដែនដី និង​ក្រុមហ៊ុន​សៀង​ហៃ​រី​សត ក្នុង​ចេតនា  បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​លក់​ដីស្រែ ខ្លួន​ក្នុង​តម្លៃ​ថោក​ទៅឱ្យ​ក្រុមហ៊ុន ។​

​ម្យ៉ាងវិញទៀត ក្រុមហ៊ុន  សៀង​ហៃ រី​សត ថែមទាំង​បាន  ចាក់​ដី​រំលោភ​ហួស​ព្រំប្រទល់ ចូល​ដី​ស្រែ​ប្រជាពលរដ្ឋ ប៉ុន្តែ  អាជ្ញាធរ​ដែនដី​សង្កាត់​-​ក្រុង ហាក់​ពុំ​បាន​ស្វែងរក​ដំណោះ ស្រាយ​តាម​ការតវ៉ា​របស់​ប្រជា ពលរដ្ឋ​ឡើយ ។ ដូច​ឃើញ​ក្នុង រូបភាព​នេះ​ស្រាប់ ទោះបីថា  ទីតាំង​ដី​ក្រុមហ៊ុន​សៀង​ហៃ​រី​ស​ត ដែល​បាន​បោះ​បង្គោលព្រំ  ប្រទល់​ក្តី ប៉ុន្តែ​ស្ថានភាព​ពិត​គឺ  ជា​សញ្ញា​បង្ហាញ​អោយឃើញ  យ៉ាងច្បាស់​ថា ជើង​ទេ​ដែល  ហៀរ​ចូល​ដីស្រែ​ប្រជាពលរដ្ឋ ប្រហែល ០២ ម៉ែត្រ គឺ​ជា​បទ  ល្មើស​ជាក់ស្តែង​ដែល​ក្រុមហ៊ុន  ត្រូវតែ​កែតម្រូវ​ឡើងវិញ​ដោយ មិន​ត្រូវ​ប្រើ​លុយ​ជា​ខ្នងបង្អែក មក​រំលោភ​លើ​សិទ្ធិ​ពលរដ្ឋ​ទន់ ខ្សោយ នោះឡើយ ។​

​ប្រជាពលរដ្ឋ​នៅ​ភូមិ​សាលា ទាន​ក៏ដូចជា នៅ​សង្កាត់​ច្រក  ម្ទេស បាន​សម្តែង​នូវ​ការមិន ពេញចិត្ត​ចំពោះ​លោក ហួត សា​ម៉ៃ ចៅសង្កាត់​ច្រកម្ទេស  ដែល​ទទួល​អំណាច​ពី​រាស្ត្រ តាមរយៈ​សន្លឹក​ឆ្នោត​តែ​បែរជា ទៅ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន មិន​ព្រម​ដោះស្រាយ​ទុក្ខ​កង្វល់ ជូន​ប្រជាពលរដ្ឋ​ទៅវិញ ។​

​ដូច​ឃើញ​ក្នុង​កិច្ចសន្យា  រវាង​ប្រជាពលរដ្ឋ​រងគ្រោះ​ជា មួយ​តំណាង​ក្រុមហ៊ុន សៀង​ហៃ​រី​សត ដែល​មាន​ការឯកភាព  ពី​អាជ្ញាធរ​សង្កាត់​ច្រកម្ទេស​ជា ភស្តុតាង​ស្រាប់​ដែល​ជា​សញ្ញា បង្ហាញ​ឱ្យឃើញ​យ៉ាងច្បាស់ ថា លោក ហួត សា​ម៉ៃ មិន បាន​ផ្តល់​ការជឿទុកចិត្ត​ដល់ ពលរដ្ឋ​នៅ​សង្កាត់​ច្រកម្ទេស តទៅទៀត​នោះ​ឡើយ ហើយ  ក៏​ផ្ទុយ​ទៅនឹង​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​តម្រូវ​ឱ្យ​មាន​ការ​កែទម្រង់ នៅ​ថ្នាក់​មូលដ្ឋាន គឺ​លោក​ពិត ជា​មិន​រក្សា​ទុក​មន្ត្រី​ខិលខូច​ត ទៅទៀត​នោះ​ឡើយ ៕

2015_12_24c2

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.