ទស្សនៈ​ជាតិ​ ៖ សង្គ្រាម​ក្រពះ​

ទស្សនៈ​ជាតិ​ ៖ សង្គ្រាម​ក្រពះ​

​ដោយ​ ៖ ជាតិ​
​អាទិភាព​ដែល​បង្ហាញ  សញ្ញា​ឱ្យ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរ ជាតិ​មើលឃើញ​ពី​ការរីកចម្រើន ក្រោម​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា​រួម មាន​ចំណូល​ដែល​បានមកពី វិស័យ​ទេសចរណ៍​, វិស័យ  សំណង់​ដែល​រំលេច​ឱ្យឃើញ​នូវ អគារ​ប្រណីត​តូច​-​ធំ និង​វិស័យ  វាយនភ័ណ្ឌ​កាត់ដេរ ដែល​គ្រប  ដណ្តប់​នៅ​រាជធានី​និង​បណ្តា ខេត្ត​មួយចំនួន ។ ទោះបី​វិស័យ ទាំង ៣ ហាក់​ស្តែង​ឱ្យឃើញ​ពី  កំណើន​សេដ្ឋកិច្ច​ប៉ុន្តែ​កម្រិត​ជីវ ភាព​ដែល​យុវជន​កម្ពុជា​ប្រមាណ  ២​លាន​នាក់ ទទួលបាន​លើ  វិស័យ​ទាំង​៣​ហាក់​ពុំ​បាន​ទទួល   ផល​ដើម្បី​អភិវឌ្ឍន៍​សង្គម​គ្រួសារ ឱ្យ​មាន​ស្ថានភាព​ចាកចេញ​ពី ភាពក្រីក្រ​បាន​នោះឡើយ​លើក លែង​ជា​ថៅកែ​រោងចក្រ​ម្ចាស់ សំណង់ ឬ​អ្នកម៉ៅការ និង ម្ចាស់​សណ្ឋាគារ ឬ​ផ្ទះសំណាក់  ប៉ុណ្ណោះ​ដែល​បាន​អភិវឌ្ឍន៍​ខ្លួន ឱ្យ​លេចធ្លោ​ក្នុង​សង្គម​អភិវឌ្ឍន៍  នេះ​បាន ។​

​វា​ពិតជា​មាន​ការលំបាក  ណាស់​ក្នុង​ការអភិវឌ្ឍន៍​កសិកិរ នៅ​កម្ពុជា​ភាគច្រើន​ឱ្យ​ដើរ  ចេញ​ពី​ភាពក្រីក្រ ស្របពេល  ដែល​តម្រូវការ​កសិផល​ត្រូវ​នាំ ចូល​ពី​ប្រទេស​ជិតខាង​រួមមាន  ជី​គ្រប់​ប្រភេទ​និង​ថ្នាំ​កំចាត់​សត្វ ល្អិត ដែល​មាន​តម្លៃ​ខ្ពស់ ដោយ ពុំ​មាន​តុល្យភាព​ទៅ​នឹង​តម្លៃ ផលិតផល​ដែល​កសិក​រលក់ ចេញ​នោះ​ឡើយ ។ ម្យ៉ាង​វិញ ទៀត​ថាមពល​ប្រេង​ឥន្ទនៈ​ដែល ជំនួយ​ដល់​កម្លាំង​អូសទាញ​ភ្ជួរ  រាស់​និង​ដឹកជញ្ជូន​ក៏​នៅតែមាន តម្លៃ​ថ្លៃ​ជាង​ប្រទេស​ជិតខាង ថែម​ទៀត ទីបំផុត​កម្លាំង​ស្នូល  ជា​យុវជន​នៅតាម​ជនបទ​ត្រូវ បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​ទៅធ្វើ ការ​នៅ​ប្រទេស​កូរ៉េ ប្រទេស ថៃ និង​ប្រទេស​ម៉ាឡេស៊ី ដែល ទូរលេខ​បឋម​អាច​កើន​ដល់  ជាង មួយ​លាន​នាក់ ។​

​ដោយសារ​វិបត្តិ​ចំណាក  ស្រុក​នេះ​ហើយ ទើប​កសិករ  ភាគច្រើន​ហាក់​បាត់​បង់កម្លាំង ធ្វើស្រែ​តាម​ទម្លាប់​ដោយ​ប្រើ  ពេល​សាប​ដក​ស្ទូង​មក​ធ្វើ​ស្រូវ ពង្រាស់​ទោះ​ដឹង​ថា​ទទួលបាន ផល​ស្តួចស្តើង​ក្តី ។ ទីបំផុត កសិករ​ភាគច្រើន​ត្រូវ​រស់​ពឹង ផ្អែក​តែ​ទៅ​លើ​ប្រាក់​បញ្ញើ​ដែល កូន​ធ្វើ​ចំណាកស្រុក​ដើម្បី​យក មក​បង្គ្រប់​ក្រពះ​ពី​មួយ​ឆ្នាំ​ទៅ មួយ​ឆ្នាំ​តែ​ប៉ុណ្ណោះ ។ ដោយ ពុំ​ទាន់​គិតដល់​ក្រុមគ្រួសា​រក​សិ ករ​ដែល​ធ្វើ​ចំណាកស្រុក​ខ្លះ​ជួប ហានិភ័យ​ផ្សេងៗ​គឺ​ក្រុម​គ្រួសារ នោះ​តែង​បង្ខំចិត្ត​លក់​ដី​កេរ​ស៊ី អស់ ហើយ​បន្ត​ធ្វើ​ចំណាកស្រុក  នៅក្នុង​ប្រទេស​ដើម្បី​ស្វែងរក លំនៅដ្ឋាន​ថ្មី​ទោះ​ដឹងថា ជា  ករណី​បំពាន​ច្បាប់​រដ្ឋ​ក៏​ដោយ ។​

​ការរៀបរាប់​ពី​របត់​រស់នៅ  ដើម្បី​តែ​ក្រពះ វា​គ្រាន់តែ​ជា  ជ្រុង​មួយ​ដែល​កសិករ​ខ្មែរ​ជួប ប្រទះ ដោយ​រហូតមក​ដល់​បច្ចុប្បន្ន​នេះ​បញ្ហា​វិបត្តិ​ដីធ្លី​ស្ថិតក្នុង ចំណុចក្តៅ​ដែល​រាជរដ្ឋាភិបាល ពុំ​អាច​ស្វែងរក​ដំណោះស្រាយ  ដើម្បី​បញ្ចប់​បាន​នៅឡើយ បើ ទោះជា​មាន​គោលនយោបាយ ស្ថិតក្រោម​ការបែងចែក​ដីស​ម្ប ទាន​សង្គមកិច្ច​ក៏ពិតមែន ។

​ដើម្បី​ធានា​បញ្ចប់​ឱ្យ​ពលរដ្ឋ  ឈប់​ធ្វើ​ចំណាកស្រុក​ដោយ​សារ តែ​វិបត្តិ​នៃ​សង្គ្រាម​ក្រពះ​បាន​គឺ តម្រូវ​ឱ្យ​អ្នក​មាន​ប្រាក់​នៅ​ស្រុក ខ្មែរ​ចូលរួម​បង្កើត​មុខរបរ​ដើម្បី បង្កើន​ការងារ​តាមរយៈ​សិប្បកម្ម​ឧស្សាហកម្ម​ខ្នាត​តូច​មធ្យម  និង​ខ្នាត​ធំ​ដែល​មាន​វិសាលភាព គ្របដណ្តប់​លើ​ផ្ទៃ​ប្រទេស​បាន នោះ បញ្ហា​ទាំង​ប៉ុន្មាន​ដែល  តែងតែ​រាលដាល​មិនចេះចប់  គឺ​ពិតជា​អាច​គាប់​ប្រសើរ​ឡើង វិញ​ជាក់​ជាមិនខាន ។ ព្រោះ បើ​ក្រពះ​ស្រេកឃ្លាន​ហើយ​គ្មាន អំណាច​អ្វី​អាច​ទប់ស្កាត់​មិន​ឱ្យ កើត​មាន​បញ្ហា​រំលោភបំពាន ច្បាប់​រដ្ឋ​បាន​នោះឡើយ ដោយ រួមបញ្ចូល​ទាំង​អំពើចោរកម្ម ថែមទៀត​ផង ៕

Filed in: ទស្សនៈ
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.