ដោយ ៖ តែ ណាត
ទីតាំងឈរជើងរបស់វរៈ សេនាតូចលេខ ៨២ ចំណុះឱ្យ កងពលលេខ ៨ នៅភូមិស្ទឹង-ខៀវ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារបានប្រើអំណាច កងទ័ពជម្រិតទារប្រាក់ពីសិប្បកម្មកែច្នៃឈើប្រណីតជិត ៣០ កន្លែង ។
តាមការអះអាងរបស់ម្ចាស់ សិប្បកម្មកែច្នៃឈើប្រណីតនៅ ភូមិស្ទឹងខៀវ ចំនួន ៣កន្លែង សុទ្ធសឹងតែបានអះអាងដូចៗគ្នា ថា ក្នុងមួយខែ គឺពួកគាត់ ត្រូវ បង់ឱ្យប្រធានវីរៈលេខ ៨២ ចំនួន ១៥ ម៉ឺនរៀល បើសរុប ទៅលើចំនួនរោងសិប្បកម្មនៅ ទូទាំងភូមិស្ទឹងខៀវ គឺមេវីរៈ អាច ទទួលបានចំណូលជិត ៥ លានរៀល ក្នុងមួយខែៗ ។
ទោះបីជាសិប្បកម្មរបស់ ប្រជាពលរដ្ឋនៅភូមិស្ទឹងខៀវ មានស្ថានភាពជាលក្ខណៈគ្រួសារ ដែលច្បាប់តម្រូវឱ្យមាន ការអនុគ្រោះក្តី ប៉ុន្តែរាល់ការ ដឹកឈើចូលក្នុងផ្ទះធ្វើសិប្បកម្ម ឬដឹកគ្រែ តុ ទូ កៅអី ចេញគឺ តម្រូវឱ្យបង់ប្រាក់ឱ្យវរៈសេនា តូចលេខ ៨២ ដែលដាក់កុង ត្រូលជជុះនៅផ្លូវចូលភូមិស្ទឹង ខៀវតែម្តង ។ ប្រជាពលរដ្ឋនៅ ភូមិស្ទឹងខៀវបានសម្តែងនូវការ មិនពេញចិត្ត ចំពោះចំណាត់ ការដែលប្រើអំណាចរបស់ លោកប្រធានវរៈសេនតូចលេខ ៨២ ដែលកំពុងអនុវត្តស្វែងរក ផលប្រយោជន៍បំពានច្បាប់ ព្រោះតួនាទីកងទ័ព គឺមាន ភារកិច្ចការពារទឹកដីពុំមែន ជម្រិតទារប្រាក់ឱ្យបង់ខែពី ម្ចាស់សិប្បកម្មជាលក្ខណៈគ្រួសារនោះ ឡើយ ។
ដូចឃើញក្នុងរូបភាពនេះ ស្រាប់ការប្រកបមុខរបរធ្វើ សិប្បកម្មកែច្នៃឈើប្រណីត របស់ប្រជាពលរដ្ឋនៅភូមិស្ទឹង ខៀវ គឺពុំមានឧបករណ៍ទំនើប អ្វីនោះឡើយ ។ ចំណែកការកែ ច្នៃឈើប្រណីតធ្វើជាគ្រែ ឬតុ កៅអី ក៏ពុំបានជួលមេជាងដូច ជាជនជាតិវៀតណាម ឱ្យមក កែច្នៃនោះដែរ ព្រោះជាការកែ ច្នៃតាមក្រុមគ្រួសារនិមួយៗតែ ប៉ុណ្ណោះ ។
មានការលើកឡើងថាស្ថិត ក្រោមចំណាត់ការប្រើអំណាច បំពានច្បាប់របស់ប្រធានវរៈសេ នាតូចលេខ ៨២ ដែលតម្រូវ ឱ្យគ្រួសារធ្វើសិប្បកម្មបង់ខែ និងការដាក់កុងត្រូលជជុះគឺ អាចមានចំណូលញាត់ហោប៉ៅ ផ្ទាល់ខ្លួនបានមិនតិចជាង ១០ លានរៀលនោះឡើយ ក្នុងមួយ ខែៗ ដោយសារករណីជម្រិត យកប្រាក់ក្រៅប្រព័ន្ធច្បាប់តាម ផ្លូវអំណាចនេះហើយ ទើប រាស្ត្រនៅតែក្រលំបាក ពិសេស គឺពលរដ្ឋដែលរស់នៅជនបទ ដាច់ស្រយ៉ាលក្នុងភូមិស្ទឹងខៀវ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាភស្តុតាង ស្រាប់៕