ដោយ ៖ ជាតិ
តបតាមកម្មវត្ថុស្នើសុំពីអង្គការប្រឆាំងអំពើពុករលួយ ទប់ ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ ឱ្យនាយកចាងហ្វាងកាសែត ជាតិ មេត្តាជួយកែតម្រូវទៅ លើអត្ថបទចុះផ្សាយលេខ ២៩៣ ថ្ងៃពុធ ទី ១១-៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលមានចំណង ជើងថា “លោក លី លន់ ប្តឹង ប្រឆាំង នឹងដីកាសម្រេចការ ពារលើដីចំការអំពៅរបស់ លោក លី លន់ និងអ្នកស្រី ថោង សុខេង”។
សារព័ត៌មានសូមបញ្ជាក់ថា ចំណងជើងអត្ថបទ គឺ(លោក លី លន់ ជំទស់ដីកាសម្រេចការ ពារលើដីចំការអំពៅនៅឃុំ តាសាល) ពុំបានសរសេរ ចំណងជើងថា លោក លី លន់ ប្តឹងប្រឆាំង និងដីកាសម្រេច រក្សាការពារនោះឡើយ ។ ព្រោះលោក លី លន់ ជំទាស់ ទៅនឹងដីការរក្សាការពារលើដី ចំការអំពៅនៅឃុំតាសាល គឺ មានអត្ថន័យត្រឹមបង្ហាញភស្តុតាង តាមរយៈការទិញដីពី ប្រជាពលរដ្ឋដែលមានប្លង់កម្ម សិទ្ធិស្របច្បាប់រួមទាំងការ បញ្ជាក់ពីអាជ្ញាធរឃុំតាសាល ផ្ទាល់តែប៉ុណ្ណោះ ។
ម្យ៉ាងវិញទៀត ផ្ទៃដីជាង ១០០ហិកតា ដែលប៉ះពាល់ លើដីបរិស្ថានរបស់រដ្ឋ គឺលោក បានជួលពីរដ្ឋដូចឃើញលិខិត ឯកភាពពីរដ្ឋមន្ត្រីក្រសួងបរិស្ថានចុះហត្ថលេខានិងប្រថាប់ ត្រាជាភស្តុតាងស្រាប់ ។
ដោយផ្អែកលើឯកសារស្រប ច្បាប់ដែលអ្នកស្រី ថោង សុខេង និងលោក លី លន់ មានរួម ទាំងការអះអាងរបស់អាជ្ញាធរភូមិរោងម៉ាស៊ីននិងអាជ្ញាធរ ឃុំតាសាលផង គឺសារព័ត៌មាន ជាតិ ពុំបានដាក់ការចោទប្រកាន់ថាលោក ជា ហ៊ាន ប្រធាន អង្គការយកឈ្មោះមេដឹកនាំ ប្រធានអង្គការទៅជម្រិតនិង គំរាមយកដីរបស់ប្រជាពលរដ្ឋ ស្របច្បាប់ក៏ជាករណីមិនពិត ដែរ ។ ព្រោះថាបន្ទាប់ពីសារព័ត៌មានជាតិ ធ្វើបទសម្ភាសន៍ ជាមួយលោក លី លន់ គឺគាត់ មានចម្ងល់ថាហេតុអ្វីនៅពេល គាត់ទិញដីពីពលរដ្ឋរហូតធ្វើ ការឈូសឆាយដីនិងបានដាំដំ ណាំទៅហើយម្តេចក៏គ្មានការ ជំទាស់នាពេលនោះទៅវិញ ។
តាមការអះអាងរបស់ភាគី លោក លី លន់ ដែលសារព័ត៌មានជាតិ រីខតសម្លេងទុក គឺ លោកសំណូមពរឱ្យអង្គភាព ប្រឆាំងអំពើពុករលួយ មេត្តា ស៊ើបអង្កេតលើអង្គការប្រឆាំង អំពើពុករលួយទប់ស្កាត់ការ បំផ្លាញធនធានធម្មជាតិ និង ការពារសិទ្ធិពលរដ្ឋរបស់លោក ជា ហ៊ាន ដែលជាតំណាងឱ្យ ដើមបណ្តឹងដោយសារព័ត៌មាន ជាតិគ្រាន់តែដាក់ជាសំណួរថា “តើជាចេតនាប្រើឈ្មោះមេ ដឹកនាំមកឃុបឃិតដើម្បីគំរាម ប្រជាពលរដ្ឋដែលប្រកបរបរ ស្របច្បាប់ឬយ៉ាងណា…?”។ ព្រោះពាក្យសួរគឺមានន័យស្មើ និងការមន្ទិលសង្ស័យ ឬមិន ច្បាស់ដែលពុំមានន័យចោទ ប្រកាន់ថា លោក ជា ហ៊ាន ប្រធានអង្គការយកឈ្មោះមេ ដឹកនាំប្រធានអង្គការទៅជម្រិត និងគំរាមយកដីរបស់ប្រជាពល រដ្ឋស្របច្បាប់ គឺមានលក្ខណៈ មិនពិតទាល់តែ សោះ ។
សង្ឃឹមថា លោក ជា ហ៊ាន លោកមានតួនាទីជាប្រធាន អង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធាន ធម្មជាតិនិងការពារសិទ្ធិពលរដ្ឋ ពិតជាមានសមត្ថភាពគ្រប់ គ្រាន់ក្នុងការវិភាគទៅលើខ្លឹម សារក្នុងន័យចោទសួរឬក្នុងន័យ ចោទប្រកាន់ឱ្យបានច្បាស់ដើម្បី អាចឱ្យនាយកសារព័ត៌មានជាតិ អាចមានលទ្ធភាពក្នុងការកែ តម្រូវទៅតាមសំណូមពររបស់ លោកបាន ។
សូមលោកប្រធានអង្គការ ទទួលនូវការគោរពរាប់អានដ៏ ស្មោះពីសារព័ត៌មានជាតិ ដោយសូមភ្ជាប់នូវលិខិតស្នើសុំ ឱ្យនាយកចាងហ្វាងកាសែត ជាតិ មេត្តាជួយកែតម្រូវក្នុង គោលបំណងស្វែងយល់ទាំង អស់គ្នា ។ ចំពោះករណីចោទ ប្រកាន់ថាអ្នកសារព័ត៌មានទូរ ស័ព្ទសុំឯកសារដោយបានទារ ប្រាក់ពីលោក ជា ហ៊ាន នៅ ផ្ទះជួលក្នុងខេត្តកំពង់ស្ពឺ សូម លោកមេត្តាបង្ហាញភស្តុតាង ណាមួយមកផងព្រោះសាម៉ីខ្លួន គេបានបដិសេធន៍ថា ពុំបានទារ ប្រាក់ដូចដែលលោកអះអាង នោះឡើយ ៕