​មេ​ឧក្រិដ្ឋជន បំផ្លាញ​ព្រៃឈើ ទាំង​បី​នាក់ ទទួល គោ​រម្យ​ងារ ជា​ឧកញ៉ា និង​លើក ទឹកចិត្ត បំពាក់ មេដៃ ជា​ហូរហែ​

​មេ​ឧក្រិដ្ឋជន បំផ្លាញ​ព្រៃឈើ ទាំង​បី​នាក់ ទទួល គោ​រម្យ​ងារ ជា​ឧកញ៉ា និង​លើក ទឹកចិត្ត បំពាក់ មេដៃ ជា​ហូរហែ​

​ដោយៈ តែ ណាត​+​ដា​រី
​ដូច​ឃើញ​ក្នុង​រូបភាព​នេះ  ស្រាប់​រថយន្ត​ដឹក​ឈើប្រណិត ដែល​ក្រឡាប់​នៅ​ចំណុច​ថ្ម​កាំ​ង  តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ក្នុងស្រុក​ចិត្រ​បូរី ខេត្ត​ក្រចេះ គឺ ជា​កម្ម​សិទ្ធ​របស់លោក​ឧកញ៉ា  ថៃ ដែលមាន មេការ​ឈ្មោះ ធី  ជា​អ្នក​នាំ​ឈើប្រណិត​ទៅ​លក់ នៅ​ប្រទេស​វៀតណាម​ឆ្លងកាត់ ស្រុក​ស្នួល ចូល​ទៅ​ច្រក​ដា ក្នុង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

​ទោះបីថា រថយន្ត​ដឹកឈើ  ប្រភេទ​យី​ឌុប​របស់​ឧកញ៉ា ថៃ  ក្រឡាប់​ធ្លាក់​ឈើ​រាយ​ពេញ​ផ្លូវ  ក៏​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ  មេព្រៃ​ខេត្តក្រចេះ ឬ​កម្លាំង  សមត្ថកិច្ច​នគរបាល កងរាជអាវុធហត្ថ​ស្រុក​-​ខេត្ត ចុះទៅ បង្ក្រាប​ឡើយ ។

​ផ្ទុយទៅវិញ​មេការ​ឧកញ៉ា  ថៃ ឈ្មោះ ធី ថែមទាំង​មាន  ឱកាស​ប្រើ​ឡានស្ទូច​ជាច្រើន គ្រឿង មក​ស្ទូច​ឡាន​ក្រឡាប់  ព្រមទាំង​ស្ទូច​ឈើប្រណិត​ដាក់ ឡាន​ថ្មី ដឹក​ចេញ​ទៅ​លក់​នៅ ប្រទេស​វៀតណាម បាន​ដោយ  គ្មាន​ការរារាំង​អ្វី​ទាំងអស់ ។​

​ចំណែក​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ដូង​ប្រាំពីរ​ដើម ក្នុងស្រុក  មេមត់ ខេត្ត​ត្បូងឃ្មុំ រថយន្ត​ដឹក ឈើប្រណិត​ប្រភេទ​យី​ឌុប​រាប់ សិប​គ្រឿង បាន​ដឹក​ជញ្ជូន​ជា រៀងរាល់​យប់​យកទៅលក់​នៅ ប្រទេស​វៀតណាម ដោយមាន  ការបើក​បា​រ៉ាស់​ពី​មន្ត្រី​គយ​ទាំង យប់​ដែល​ជា​ករណី​បំពាន​ច្បាប់  ដើម្បី​ស្វែងរក​ផលប្រយោជន៍​ពី ឈ្មួញ​ឈើ​យក​លុយ​ចូល​ហោ ប៉ៅ​ផ្ទាល់ខ្លួន ។

​ជាក់ស្តែង​ប្រភេទ​រថយន្ត  យី​ឌុប ដែល​ផ្ទុក​ឈើ​ប្រណិត  របស់​ឧកញ៉ា សឹង សំអុល ចេញ​តាម​ច្រក ដូង​ប្រាំពីរ​ដើម  កាលពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥  វេលា​ម៉ោង ១១​យប់ គឺជា​តឹក  តាង​ដែល​បញ្ជាក់​អោយឃើញ យ៉ាងច្បាស់​ថា បទល្មើស​ព្រៃ ឈើ​ដែល​មាន​ការ ឃុបឃិត​ជា  ប្រព័ន្ធ គឺជា​បទឧក្រិដ្ឋ​មួយ​ដែល  មិន​ត្រឹមតែ​ទទួលរង​នូវ​ការដាក់  ទោសទណ្ឌ​ប៉ុណ្ណោះ​ទេ គឺ​ថែម ទាំង​ទទួល​គោ​រម្យ​ងារ​ជា ឧកញ៉ា​រួមទាំង​ទទួល​បាន​ការ  លើកទឹកចិត្ត​បំពាក់​មេដៃ​ជាច្រើន  វេទិកា​ដែល​រាជរដ្ឋាភិបាល​ចុះ សម្ភោ​ធ​ទីតាំង​នានា​ថែម​ទៀត ផង ។​

​បើ​ផ្អែក​តាម​ព័ត៌មាន ពី​វិទ្យុ  អាស៊ីសេរី កាលពី​ជាង​កន្លះ​ខែ មុន គឺ​បាន​បង្ហាញ​យ៉ាងច្បាស់ ថា ប្រភេទ​រថយន្ត​យី​ឌុប​របស់ ឧកញ៉ា លឹម ប៉ុណ្ណា ដែល​ផ្ទុក  ឈើប្រណិត​បាន​ក្រឡាប់​នៅ ច្រក​ដា ក្នុង​ស្រុក​មេមត់ ដោយ ពុំ​មាន​មន្ត្រី​ជំនាញ និង​កម្លាំង  ប្រដាប់អាវុធ​ចុះបង្ក្រាប​ឡើយ​។​

​បើ​គេ​សង្កេត​នៅ​ស្រុក​មេមត់​ក្នុង​មួយ​យប់ៗ មាន​រថយន្ត  ឧកញ៉ា​ទាំងបី​មិនតិច​ជាង ៥០  គ្រឿង​ទេ ដែល​ដឹក​ជញ្ជូន​ឈើ ប្រណិត​យ៉ាងសកម្ម​តាម​ច្រក  ដូង​ប្រាំពីរ​ដើម​, ច្រក​ដូនរ័ត្ន​, ច្រក​ច័ន្ទ​មូល​, ច្រក​បឹង​ជ្រោ​ង  ដោយ​មាន​ការឃុបឃិត ពី​មន្ត្រី  ប្រចាំ​ច្រក​តែម្តង ។

​មានការ​ចោទសួរ​ថា បើ  ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​ទទួល  គោ​រម្យ​ងារ​ជា​ឧកញ៉ា​រួមទាំង ការបំពាក់​មេដៃ​លើកទឹកចិត្ត  ដូច ឧកញ៉ា លឹម ប៉ុណ្ណា -​ដូច ឧកញ៉ា សឹង សំអុល និង​ឧកញ៉ា  ថៃ ទៅហើយនោះ តើ​កម្ពុជា  ក្រោម​ការដឹកនាំ ប្រកបដោយ  គតិបណ្ឌិត​របស់​រាជ​រដ្ឋាភិបាល  អណត្តិ​ទី​៥ អាច​ទប់ស្កាត់​បទ ល្មើស​ព្រៃឈើ​បាន​ដោយ​របៀប  ណា​…? ៕

 

2015_12_24c1

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.