មេឧក្រិដ្ឋជន បំផ្លាញព្រៃឈើ ទាំងបីនាក់ ទទួល គោរម្យងារ ជាឧកញ៉ា និងលើក ទឹកចិត្ត បំពាក់ មេដៃ ជាហូរហែ

មេឧក្រិដ្ឋជន បំផ្លាញព្រៃឈើ ទាំងបីនាក់ ទទួល គោរម្យងារ ជាឧកញ៉ា និងលើក ទឹកចិត្ត បំពាក់ មេដៃ ជាហូរហែ

ដូចឃើញ ក្នុងរូបភាព នេះស្រាប់ រថយន្ត ដឹកឈើ ប្រណិត ដែលក្រឡាប់ នៅចំណុច ថ្មកាំង តាមបណ្តោយ ផ្លូវជាតិលេខ ៧៨ ក្នុងស្រុក ចិត្របូរី ខេត្តក្រចេះ គឺជា កម្មសិទ្ធ របស់ លោកឧកញ៉ា ថៃ ដែលមាន មេការឈ្មោះ ធី ជាអ្នកនាំ ឈើប្រណិត ទៅលក់នៅ ប្រទេស វៀតណាម ឆ្លងកាត់ស្រុក ស្នួល ចូលទៅច្រក ដា ក្នុងស្រុក មេមត់ ខេត្តត្បូងឃ្មុំ ។ ទោះបីថា រថយន្ត ដឹងឈើ ប្រភេទ យីឌុប របស់ ឧកញ៉ា ថៃ​ ក្រឡាប់ ធ្លាក់ឈើ រាយពេញផ្លូវ ក៏ពុំឃើញ មានសមត្ថកិច្ច ជំនាញ មេព្រៃ ខេត្តក្រចេះ ឬ កម្លាំង សមត្ថកិច្ច នគរបាល កងរាជ អាវុធហត្ថ ស្រុកខេត្ត ចុះទៅ បង្រ្កាបឡើយ ។ ផ្ទុយទៅវិញ មេការ ឧកញ៉ា ថៃ ឈ្មោះ ធី ថែមទាំង មានឱកាស ប្រើឡានស្ទូច ជាច្រើនគ្រឿង មកស្ទូច ឡានក្រឡាប់ ព្រម ទាំង ស្ទូចឈើ ប្រណិត ដាក់ឡានថ្មី ដឹកចេញ ទៅលក់ នៅប្រទេស វៀតណាម បានដោយ គ្មាន ការរា រាំង អ្វីទាំងអស់ ។

ចំណែក នៅច្រកទ្វារ អន្តរជាតិ ដូងប្រាំពីរដើម ក្នុងស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ រថយន្ត ដឹកឈើ ប្រណិត ប្រភេទ យីឌុប រាប់សិបគ្រឿង បានដឹកជញ្ជូន ជារៀងរាល់ យប់យក ទៅលក់ នៅប្រទេស វៀតណាម ដោយមាន ការបើក បារ៉ាស់ពី មន្ត្រីគយ ទាំងយប់ ដែលជា ករណី បំពានច្បាប់ ដើម្បីស្វែង រក ផលប្រយោជន៍ ពីឈ្មួញ ឈើយក លុយចូល ហោប៉ៅ ផ្ទាល់ខ្លួន ។ ជាក់ស្តែង ប្រភេទ រថយន្ត យីឌុប ដែលផ្ទុកឈើ ប្រណិត ​របស់ ឧកញ៉ា សឹង អុល ចេញតាមច្រក ដូងប្រាំពីរដើម កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង ១១យប់​គឺជាតឹកតាង ដែលបញ្ជាក់ ឲ្យឃើញ យ៉ាងច្បាស់ថា បទល្មើស ព្រៃឈើ ដែលមានការ ឃុបឃិតជា ប្រព័ន្ធ​ គឺ​ជាបទ ឧក្រិដ្ឋមួយ ដែលមិន ត្រឹមតែ ទទួលរង នូវការដាក់ ទោស ទណ្ឌ ប៉ុណ្ណោះទេ គឺថែមទាំង ទទួល គោរម្យ​ងារ ជាឧកញ៉ា រួមទាំង ទទួលបាន ការលើក ទឹកចិត្ត បំពាក់មេដៃ ជាច្រើន វេទិការ ដែលរាជ រដ្ឋាភិបាល ចុះ​សម្ភោធ ទីតាំងនានា ថែមទៀតផង ។

បើផ្អែកតាម ព័ត៌មាន ពីវិទ្យុ អាស៊ីសេរី កាលពីជាង កន្លះខែមុន គឺបានបង្ហាញ យ៉ាងច្បាស់ថា​ប្រភេទ ​រថយន្ត យីឌុប របស់ឧកញ៉ា លឹម ប៊ុនណា ដែលផ្ទុក ឈើប្រណិត បានក្រឡាប់ នៅច្រកដា ក្នុងស្រុក មេមត់ ​ដោយពុំមាន មន្ត្រីជំនាញ និងកម្លាំង ប្រដាប់អាវុធ ចុះបង្ក្រាប ឡើយ ។ បើគេ សង្កេត នៅស្រុក មេមត់ក្នុង ​មួយយប់ៗ មានរថយន្ត ឧកញ៉ាទាំងបី មិនតិចជាង ៥០គ្រឿងទេ ដែលដឹក ជញ្ជូន ឈើប្រណិត យ៉ាងសកម្ម ​តាមច្រក ដូងប្រាំពីរដើម- ច្រកដូនរ័ត្ន​- ច្រកច័ន្ទមូល- ច្រកបឹងជ្រោង ដោយមាន ការឃុបឃិត ពីមន្ត្រី ប្រចាំ​ច្រក តែម្តង ។​ មានការ ចោទសួរថា បើឧក្រិដ្ឋជន បំផ្លាញ ព្រៃឈើ ទទួល គោរម្យងារ ជាឧកញ៉ា រួមទាំងការ ​បំពាក់មេដៃ លើកទឹកចិត្ត ដូចឧកញ៉ា លឹម ប៊ុនណា-ដូចឧកញ៉ា សឹង អុល និងឧកញ៉ា ថៃ ទៅហើយនោះ តើកម្ពុជា ក្រោមការ ដឹកនាំ ប្រកបដោយ គតិ បណ្ឌិត របស់រាជ រដ្ឋាភិបាល អណត្តិទី៥ អាចទប់ស្កាត់ បទល្មើស ព្រៃឈើបាន ដោយរបៀប ណា!!? ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.