ភោជនីយដ្ឋាន ផ្ការាំងភ្នំ ដែលមាន ទីតាំង ស្ថិតនៅ ខាងជើង ជាប់មន្ទីពេទ្យ សម្ភព មិត្តភាព កម្ពុជាជប៉ុន ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ បានបង្កប់ ល្បែងស៊ីសង នៅខាងក្នុងយ៉ាង គគ្រឹកគគ្រេង ។ មេល្បែង ដែលបង្កប់ នៅក្នុង ភោជនីយដ្ឋាន ផ្ការាំងភ្នំ ត្រូវបាន គេស្គាល់ថា ជាមន្ត្រីPM ឈ្មោះ រ៉ា ទោះបីជា មានការ ចោទសួរ ពីអ្នក សារព័ត៌មាន ពាក់ព័ន្ធនឹងការប្រើ តួនាទី បំពានច្បាប់ របស់មន្រ្តី PM រូបនេះ យ៉ាងណា ក៏ដោយ ប៉ុន្តែត្រូវបាន លោករ៉ា ឆ្លើយតប យ៉ាងខែងរ៉ែងថា ចង់ចុះស្អី ចុះទៅ ព្រោះមុន នឹងបើក គឺគេបាន បង់លុយ ឲ្យសមត្ថកិច្ច អស់ហើយ ។
ចំណែកនៅ ភោជនីយដ្ឋាន សមុទ្រថ្មី ជាអតីត សណ្ឋាគារ ទឹករាំផ្ការាំ ក៏មន្ត្រីPM ឈ្មោះរ៉ា បានដាក់ ភាគហ៊ុន បង្កប់ ល្បែងស៊ីសង នៅជាន់ ខាងលើ ផងដែរ ។ ស្ថានភាព ល្បែងនៅ ក្នុង ភោជនីយដ្ឋាន សមុទ្រថ្មី គឺមានទ្រង់ទ្រាយធំ ដែលស្ថិត ក្នុងសង្កាត់ មិត្តភាព ខណ្ឌ ៧មករា ។
ករណី បង្កើត ល្បែងស៊ីសង ដោយមន្ត្រី កងរាជ អាវុធហត្ថ ប្រឆាំង ទៅនឹង គោល នយោបាយ ភូមិឃុំ មានសុវត្ថិភាព របស់ក្រសួង មហាផ្ទៃ មានតែ ឯកឧត្តម សៅ សុខា មេបញ្ជាការ កងរាជ អាវុធហត្ថ លើផ្ទៃប្រទេស និងសម្តេច ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ចេញ បទបញ្ជា ឲ្យចុះ បង្រ្កាបទេ ទើបអាច ទប់ស្កាត់ ល្បែងស៊ីសង ដែលមាន មន្ត្រី កងរាជ អាវុធហត្ថ ជាអ្នក កាងបាន ។ ព្រោះបើ បញ្ជាក់ទៅ អភិបាល ខណ្ឌ ដូនពេញ និងអភិបាល ខណ្ឌ ៧មករា គឺគណៈ មេបញ្ជាការ ខណ្ឌទាំងពីរ បញ្ជាឲ្យ កម្លាំង សមត្ថកិច្ច ចុះទៅ ពិនិត្យ ផងដែរ ទីបំផុត គឺទទួល បានត្រឹម របាយការណ៍ ភូតកុហក ទើបលោក រ៉ា បើកដៃ ឲ្យអ្នក សារព័ត៌មាន ចុះផ្សាយ ម៉ាសេរី អត់ខ្ចីខ្វល់ ពីគោល នយោបាយ ភូមិឃុំមាន សុវត្ថិភាព ដែលរដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ បញ្ជា តែនៅលើ ក្រដាស នោះឡើយ ៕