​លិខិត​អន្តរាគមន៍​រដ្ឋសភា​លើ​ករណី​រំលោភ​យក​ដី​ពី​ក្រុមហ៊ុន MDS មកលើ​ប្រជាពលរដ្ឋ ២៣​គ្រួសារ អាជ្ញាធរ​ខេត្ត​ប្រើល្បិច​មិន​ព្រម​ដោះស្រាយ

​លិខិត​អន្តរាគមន៍​រដ្ឋសភា​លើ​ករណី​រំលោភ​យក​ដី​ពី​ក្រុមហ៊ុន MDS មកលើ​ប្រជាពលរដ្ឋ ២៣​គ្រួសារ អាជ្ញាធរ​ខេត្ត​ប្រើល្បិច​មិន​ព្រម​ដោះស្រាយ

ដោយ ៖ រ៉ា​យ ភុ​ន
​សកម្មភាព​ឈូសឆាយដី ដាំ​ដំណាំ និង​ផ្ទះ​ប្រជាពលរដ្ឋ ២៣​គ្រួសារ កាលពី​ថ្ងៃ​ទី ២២ -២៣ និង​២៤ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅ​ភូមិ​សង្គម​ថ្មី ឃុំ ថ្ម​ដា ស្រុក​វាលវែង ខេត្ត​ពោធិ៍ សាត់​ចំនួន ២៣​គ្រួសារ ដោយ ប្រើ​កម្លាំង​កងរាជអាវុធហត្ថ និង​នគរបាល​ប្រដាប់​ដោយ អាវុធ​ផង​ដែរ​នោះ ។

​ប្រជាពលរដ្ឋ​ទាំង ២៣​គ្រួសារ ភាគច្រើន​ជា​គ្រួសា​រកង ទ័ព ហើយ​ថែមទាំង​មាន​ពាក្យ ស្នើ​សុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ដែល​ទទួលស្គាល់​ពី​អាជ្ញាធរ ភូមិ ឃុំ​និង​ទទួលបាន​បង្កាន់ដៃ ទទួល​ពាក្យ​ចេញ​ដោយ​ការិយា ល័យ​កសិកម្ម​ស្រុក​វាលវែង​ថែម ទៀតផង ។​

​តាម​ការអះអាង​របស់ ប្រជាពលរដ្ឋ​ទាំង ២៣​គ្រួសារ ដែល​រង​ការរំលោភ​យក​ដី និង ផ្ទះ​បាន​ហៅ​ការសម្រេច​របស់ អាជ្ញាធរ​ថ្នាក់​ខេត្ត ដែល​ចោទ ពួក​គាត់​ថា បាន​មក​រស់នៅ​លើ ដី​រដ្ឋ​ដោយ​ពុំ​បាន​ផ្អែក​លើ​គោល ការណ៍​ច្បាប់​អ្វី​ទាំងអស់ ព្រោះ នៅ​អំឡុង​ឆ្នាំ​២០០០ ទាំង មេ​ភូមិ​សង្គម​ថ្មី​ក៏ដូចជា មេឃុំ ថ្ម​ដា សុទ្ធសឹងតែ​បាន​ដឹង​ច្បាស់ ថា​ទីតាំង​ណា​ដី​រដ្ឋ ទីតាំង​ណា ដី​បរិស្ថាន និង​ទីតាំង​ណា​ជា​ដី គម្រប​ព្រៃ​ការពារ​ទើប​សម្រេច ទទួលស្គាល់​លើ​ពាក្យុ​ស្នើសុំ កាន់កាប់​ប្រើប្រាស់​ដីធ្លី​ទៅឱ្យ ប្រជាពលរដ្ឋ​ទាំង ២៣​គ្រួសារ ។​

​ម្យ៉ាងវិញទៀត ដី​ប្រជា​-​ពលរដ្ឋ​ទាំង ២៣​គ្រួសារ សុទ្ធ សឹងតែ​នៅជាប់​នឹង​ផ្លូវជាតិ ក្រោម​ការអភិវឌ្ឍន៍រ​បស់​រាជ រដ្ឋាភិបាល​បើក​ច្រក​ព្រំដែន កម្ពុជា​-​ថៃ គឺជា​មូលហេតុ​ពិត ប្រាកដ​ដែល​ក្រុមហ៊ុន ឌ្សំ របស់​ឧកញ៉ា ទ្រី ភាព ឃុប ឃិត​ជាមួយ​អាជ្ញាធរ​ខេត្ត​ចោទ ប្រកាន់​ថា ពលរដ្ឋ​ទាំង ២៣ គ្រួសារ​បាន​មក​បោះទីតាំង​លើដី រដ្ឋ​បែប​ហ្នឹង ។ ការប្រើ​កម្លាំង បំពាន​ឈូសឆាយ​ផលដំណាំ និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ទាំង ២៣​គ្រួសារ នៅ​ភូមិ​សង្គម​ថ្មី ត្រូវបាន​រដ្ឋសភា​បញ្ជូន​លិខិត ផ្លូវការ​មក ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​ពោធិ៍សាត់ ក្នុងនាម​ជា អាណាព្យាបាល​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ខាងលើ​ដោយ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ឯក ឧត្តម​និង​ផ្តល់​យុត្តិធម៌​ជូនប្រជា ពលរដ្ឋ​ប្រកបដោយ​ព្រហ្ម​វិហារ ធម៌ ។​

​ប៉ុន្តែ​បើ​ផ្អែក​ទៅលើ​ចំណាត់ ការ​អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​ពោធិ៍សាត់ គឺ​បាន​ចេញ សាលា​កប​ត្រ​ព័ត៌មាន ២១ គ្រួសារ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​នៅ ឃុំ​ថ្មដា ស្រុក​វាលវែង ដោយ ប្រើ​កំណត់សម្គាល់​សូម​ភ្ជាប់ ឯកសារ​ថតចម្លង​ដែល​ពាក់ព័ន្ធ ៖ ឯកសារ​កាន់កាប់​ដីធ្លី រូបថត អត្តសញ្ញាណប័ណ្ណ សៀវភៅ ស្នាក់​នៅ​ផ្សេងៗ ម្ចាស់​ទីតាំង (​ដី និង​ផ្ទះ​)​ត្រូវ​រក​សាក្សី​ដឹង​ឮ ដែល​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ ឡើង​ទៅ​ចំនួន ០២​នាក់ ។

​សាលា​កប​ត្រ​ព័ត៌មាន​នេះ គឺជា​ឯកសារ​សម្រាប់​ពិនិត្យ ដោះស្រាយ​គោលនយោបាយ សម្បទាន​សង្គមកិច្ច​ជូន​ទៅ​វិញ​។​

​តើ​មាន​ហេតុផល​អ្វី​ដែល ឱ្យ​ប្រជាពលរដ្ឋ​យក​ឯកសារ ថតចម្លង​ចំពោះ​ឯកសារ​កាន់ កាប់​ដី ហើយ​បែរជា​អាជ្ញាធរ ថ្នាក់​ខេត្ត​យក​ទៅ​ពិនិត្យ​ដោះ ស្រាយ​គោលនយោបាយ​ស​ម្ប ទាន​សង្គមកិច្ច​បែប​ហ្នឹង ។ ព្រោះ​បើ​ផ្អែក​លើ​គោ​នយោបាយ​ទីផ្សារសេរី​ក្រោម​ការដឹក នាំ​របស់​សម្តេច​អគ្គ​មហាសេនា ប​តី​តេ​ជោ ហ៊ុន សែន ជា នាយក​រដ្ឋមន្ត្រី​គឺ​អ្នក​ដែល​មាន លិខិត​កាន់កាប់​ដីធ្លី​ត្រូវមាន​សិទ្ធិ ទទួលបាន​ដី​ដែល​មាន​ការទទួល ស្គាល់​ពី​អាជ្ញាធរ​ដែនដី ទើប ហៅថា លោក​អភិបាលខេត្ត ពោធិ៍សាត់ មាន​ចេតនា​ដោះ ស្រាយ​ជូន​ប្រជាពលរដ្ឋ​ប្រកប ដោយ​សមធម៌​ពិតប្រាកដ ។

​លើកលែងតែ​ជា​តម្រូវការ រដ្ឋ​ក្នុង​ការអភិវឌ្ឍន៍​ផ្លូវ​ក៏​តម្រូវ ឱ្យ​មាន​សំណង​សមរម្យ​ស្រប តាម​តម្លៃ​ទីផ្សារ​ផង​ដែរ ដោយ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​អះអាង ថា ដី​ដែល​អាជ្ញាធរ​ប្រកាសថា ប៉ះពាល់​គឺ​មាន​តម្លៃ​ដល់ ទៅ ១​ម៉ែត្រការ៉េ ២០០​ដុល្លារ ឯណោះ ទើប​ព្យុះភ្លៀង​ដែល បង្កឡើង​ដោយ​ក្រុមហ៊ុន ឌ្សំ ត្រូវ​ប្រើ​វិធី​ឃុបឃិត​បំពាន​ច្បាប់ ដើម្បី​ស្វែងរក​ផលប្រយោជន៍ លើ​តំណក់ទឹកភ្នែក​ប្រជារាស្ត្រ តាមរយៈ​ការឃុបឃិត​ប្រើ​កម្លាំង ពី​អាជ្ញាធរ​ខេត្ត​ដោយ​ពុំ​បាន គោរព​សិទ្ធិ​ពលរដ្ឋ​អ្វី​នោះឡើយ ៕

 

2015_11_12cheat (3)

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.