លោក លី លន់ ជំទាស់​ដីកា​សម្រេច​រក្សា​ការពារ​លើ​ដី​ចំការ​អំពៅ​នៅ​ឃុំ​តា​សាល​

លោក លី លន់ ជំទាស់​ដីកា​សម្រេច​រក្សា​ការពារ​លើ​ដី​ចំការ​អំពៅ​នៅ​ឃុំ​តា​សាល​

ដោយ ៖ ជាតិ​
​សកម្មភាព​ចុះ​អនុវត្ត​ដីកា សម្រេច​រក្សា​ការពារ​ដឹកនាំ ដោយ​អនុប្រធាន​តុលាការខេត្ត កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី ២៥ ខែ កញ្ញា ឆ្នាំ​២០១៥ នៅ​សាលា ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ បាន ប្រព្រឹត្ត​នៅវេលា​ម៉ោង ៩ និង ២០​នាទី​ព្រឹក ។

​នៅក្នុង​កិច្ចប្រជុំ​ដីកា​សម្រេច រក្សា​ការពា​រលើ​ផ្ទៃដី ១០០០ ហិកតា ដែល​សម្រេច​ដោយ ចៅក្រម ឆឹ​ម ប្ញ​ទ្ធី គឺមាន​តែ ភាគី​តំណាង​ឱ្យ​លោក ហ៊ុន​សាន ដែល​កាន់​លិខិត​ផ្ទេរសិទ្ធិ មក​ឱ្យ​ឈ្មោះ ជា ហ៊ាន ភេទ ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ រំលោង​ប្រ​ឃ្លះ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ មុខរបរ​ប្រធាន​អង្គការ​ប្រឆាំង អំពើពុករលួយ​ទប់ស្កាត់​ការ បំផ្លាញ​ធនធានធម្មជាតិ និង ការពារ​សិទ្ធិ​ពលរដ្ឋ ។ នៅក្នុង ដី​ការសម្រេច​ការពារ​គឺ​តម្រូវ ហាមឃាត់​ឈ្មោះ ថោង សុ​ខេង​, លី លន់​, ខៃ ណារិន ធ្វើការ​ឈូសឆាយ​ដី​ដាំ​ដំណាំ​ឬ ផ្ទេរសិទ្ធិ​លក់​បន្ត​ទៅ​ឱ្យ​អ្នកផ្សេង នូវ​ដី​ដែល​មាន​ទំហំ ១០០០ ហិកតា ស្ថិតនៅ​ភូមិ​ត្រពាំង​ធ្មា ភូមិ​រោង ម៉ាស៊ីន ឃុំ​តា​សាល និង​នៅ​ចំណុច​អូរ​លៀងដៃ ឃុំ រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្ត កំពង់ស្ពឺ ជា​បណ្តោះអាសន្ន​រង់ ចាំ​តុលាការ​សម្រេច​ដល់​អង្គ​សេចក្តី​ជា​ស្ថាពរ ។​

​ឆ្លើយតប​ទៅនឹង​ដីកា សម្រេច​ការពារ​របស់​តុលាការ ខេត្ត​កំពង់ស្ពឺ លោក លី លន់ បាន​ធ្វើ​ការអះអាង​ច្បាស់ៗ ដោយ​ភ្ជាប់​មក​ជាមួយ​ឯកសារ ផង​ថា​ដី​ដែល​គាត់​មានតែ​ជាង ២០០​ហិកតា​ប៉ុណ្ណោះ ដោយ បូក​បញ្ចូល​ទាំង​ដី​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ១១២​ហិកតា ទៀត ដែល​មាន​ការឯកភាព​ពី រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ឱ្យ​ជួល គឺ​មាន​ជាង ៣០០​ហិកតា ប៉ុណ្ណោះ ។ ហើយ​បច្ចុប្បន្ន​នេះ ក្រុម​លោក​បាន​ដាំ​អំពៅ​បាន ជាង ២០០​ហិកតា​ហើយ ដោយ​មាន​ការទទួលស្គាល់​លើ ការទិញ​លក់​ពី​អាជ្ញាធរ​ដែនដី ថែមទៀត​ផង ។​

​ចំណែក​មេភូមិ​រោង​ម៉ាស៊ីន និង​មន្ត្រីឃុំ​តា​សាល និង​ភាគី លោក លី លន់ ក៏​មាន​ចម្ងល់ ដែរ​ថា ហេតុអ្វី​ក៏​មាន​តួអង្គ លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ​និង​ការពារ​សិទ្ធិ​ពលរដ្ឋ​មក ធ្វើ​តំណាងឱ្យ​ដើមបណ្តឹង លោក ហ៊ុន សាន ទៅវិញ ។

​ម្យ៉ាងវិញទៀត​លោក ហ៊ុន សាន ក៏​មាន​មេធាវី​ការពារ​ក្តី ផ្ទាល់​ខ្លួន​លោក ដើម្បី​ដោះ ស្រាយ​រឿងក្តី​តើ​មាន​ហេតុផល អ្វី​ត្រូវ​ទៅ​ពឹង​ប្រធាន​អង្គការ​ឱ្យ មក​ឈរ​ឈ្មោះ​ដោះស្រាយ​ទៅ វិញ ។

​លោក លី លន់ បាន​សំណូម ពរ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​មេត្តាជួយ​ស៊ើបអង្កេត លើ​សកម្មភាព​លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក រលួយ​ទប់ស្កាត់​ការបំផ្លាញ​ធន ធាន​ធម្មជាតិ​និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ផង តើ​ជា​ចេតនា​ប្រើ ឈ្មោះ​មេដឹកនាំ​មក​ឃុបឃិត ដើម្បី​គំរាម​ប្រជាពលរដ្ឋ​ដែល ប្រកប​របរ​ស្របច្បាប់​ឬ​យ៉ាង ណា​…? ។ ព្រោះ​តុលាកា​របើ មុន​នឹង​ចេញ​ដីកា​សម្រេច​រក្សា ការពារ​ក៏​ត្រូវ​បង្កើត​គណៈ​កម្ម ការត្រួតពិនិត្យ​លើ​ឯកសា​រពាក់ ព័ន្ធ​ជាមុន​ដោយ​មិន​គួរ​ចេញ ដីកា​សម្រេច​ឆៅៗ​បែប​ហ្នឹង ឡើយ ។ ម្យ៉ាងវិញទៀត នៅ ពេល​មាន​ការ​ឈូសឆាយ​ដាំ ដំណាំ​ហេតុអ្វី​ក៏​ឈ្មោះ សេង ណាំ​ង ដែល​អះអាង​ថា ជា​អ្នក មើល​ដី​ឱ្យ​លោក ហ៊ុន សាន មិន​ចេញ​មុខ​តវ៉ា ដោយ​ស្រាប់ តែ​នៅ​ថ្ងៃទី ១៦ ខែ​សីហា ឆ្នាំ​២០១៥​ចៅក្រម​ចេញ​ដីការ ក្សាការពារ​ដោយ​ផ្អែក​លើ​ការ អះអាង​របស់​ភាគី​តែ​ម្ខាង​ទៅ វិញ ។​

​លោក លី លន់ បានបញ្ជាក់ ភ្ជាប់​មក​ជាមួយ​ឯកសា​រពាក់ ព័ន្ធ​ឱ្យដឹងថា នៅ​ឆ្នាំ​២០០៧ គាត់​បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ នៅ​ភូមិ​រោង​ម៉ាស៊ីន និង​ភូមិ ត្រពាំង​ធ្មា​ជាង ៣០០០​ហិកតា ដោយ​មាន​ប្លង់​ផែន​ដ​ទី​ជា សម្អាង​ថែមទៀត​ផង ។

​បន្ទាប់​ពី​រដ្ឋាភិបាល​បាន ចេញ​អនុក្រឹត្យ​លេខ​០១ កាត់​ដី ឱ្យ​ប្រជាពលរដ្ឋ គឺ​ក្រុម​លោក បាន​បន្ត​ទិញ​ដី​ពី​ប្រជាពលរដ្ឋ លើ​ដី​ទិញ​លើក​ទី ១ នៅ​ឆ្នាំ ២០០៤ និង​ឆ្នាំ​២០១៥ ហើយ ទីតាំង​ដី​ដែល​ប៉ះពាល់​លើ​ដែន ជម្រក​សត្វព្រៃ គឺ​គាត់​បាន ប្រគល់ជូន​រដ្ឋ​វិញ​ទើប ក្រុម របស់​គាត់​មាន​ដី​តែ​ជាង ២០០ ហិកតា និង​ដី​ជួល​រដ្ឋ ១១២ ហិកតា សរុប គឺ​ជាង ៣០០ ហិកតា​ប៉ុណ្ណោះ ។​

​អាច​ជា​ករណី​ក្លែងបន្លំ​ឯក សារ ព្រោះ​បើ​តាម​ការអះអាង របស់​អ្នកស្រី ថោង សុ​ខេង គឺ នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៥ វេលា​ម៉ោង ៣​រសៀល មាន​គេ ទូរស័ព្ទ​មក​ឱ្យ​អ្នកស្រី យកលុយ ២០​ម៉ឺន​ដុល្លារ​ដើម្បី​បញ្ចប់រឿង តែ​ជា​លេខ ប្រាយ​វ៉េ​ត ។ ម្យ៉ាង វិញ​ទៀត បើ​ជា​លិខិត​ផ្ទេរសិទ្ធិ របស់លោក ហ៊ុន សាន មែន គួរតែ​មាន​លោ​ហ្គោ​នៅ​ពី​លើ ដែល​តំណាងឱ្យ​រាជរដ្ឋាភិបាល ផ្ទុយទៅវិញ គឺជា​លិខិត​បែប ធម្មតា​តែប៉ុណ្ណោះ ដែល​ខុស​ពី ទម្លាប់​ដែល​ឯកឧត្តម ហ៊ុន សាន ធ្លាប់​ធ្វើ​កន្លងមក ។​

​ចំណែក​មន្ត្រី​ឃុំ​តា​សាល​បាន ធ្វើការ​អះអាង​ថា ការសម្រេច របស់​តុលាការ​លើ​ដីកា​រក្សា ការពារ​ដែល​យោង​លើ​លិខិត លោក ហ៊ុន សាន តាំងពី​ឆ្នាំ ១៩៩៧ គឺជា​ករណី​មិន​ពិត ព្រោះ​តំបន់​នេះ​ក្នុង​អំឡុង​ឆ្នាំ ១៩៩៧ គឺ​នៅ​មាន​សង្គ្រាម​នៅ ឡើយ ។ ម្យ៉ាងវិញទៀត​រាល់ លិខិត​ស្នាម​ដែល​ពាក់ព័ន្ធ​ទៅ នឹង​ការកាន់កាប់​ដី ១០០០ ហិកតា របស់ ឯកឧត្តម ហ៊ុន សាន គឺ​ពុំ​មាន​ភស្តុតាង​ណា មួយ​បញ្ជាក់​ទុក​នៅ​ក្នុង​ឃុំ​នោះ ឡើយ ។​

​ចំណែក​លិខិត​ស្នាម​ដែល ទទួលស្គាល់​ការទិញ​លក់​ដី​ទៅ ឱ្យ​អ្នកស្រី ថោង សុ​ខេង គឺ សាលាឃុំ​បាន​សម្រេច​តែ​ទៅ លើ​ដី​របស់​ប្រជាពលរដ្ឋ​ដែល ជួប​ការលំបាក​ចំនួន ៥៩​គ្រួសារ តែប៉ុណ្ណោះ ។ ហើយ​ប្រជា​ពល រដ្ឋ​ទាំង ៥៩​គ្រួសារ គឺ​មាន​ប្លង់ កម្មសិទ្ធិ​ដែល​ចេញ​ដោយ​មន្ត្រី ជំនាញ​តាម​ការចុះវាស់វែង របស់​ក្រុមនិស្សិត​ថែមទៀត​ផង ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ ស្របច្បាប់ របស់​អ្នកស្រី ថោង សុ​ខេង និង​លោក លី លន់ គឺ មាន​ឯកសារ​ទិញ​លក់​ផ្តាច់​រួម ទាំង​ប្លង់​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ជា​ភស្តុតាង ស្រាប់ ។

​មន្ត្រីឃុំ​ក៏បាន​អះអាង​ដែរ​ថា ការរួមចំណែក​ចំណាយ​ធនធាន ពី​ក្រុម​អ្នកស្រី ថោង សុ​ខេង គឺ បាន​កសាង​ផ្លូវ​រួម​ទាំង​ផ្តល់​ការ ងារ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដាច់ ស្រ​យ៉ាល​អាច​ទទួលបាន​ប្រាក់ ចំណូល​ប្រចាំថ្ងៃ គួរ​ណាស់​តែ ទទួលបាន​ការគាំទ្រ និង​លើក ទឹកចិត្ត​ដោយ​មិនគួរ​ប្រើប្រាស់ ប្រព័ន្ធ​តុលាការ​ឱ្យ​មក​ជម្រិត​ពី អ្នកវិនិយោគ​សុច្ចរិត​នោះឡើយ​។​

​ដូច្នេះ​ការ​ចេញ​ដីកា​រក្សា ការពារ​តាម​ការប្តឹង​ពី​ឈ្មោះ ជា ហ៊ាន ដែល​តាំងខ្លួន​ជា ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក រលួយ​ទប់ស្កាត់​ការបំផ្លាញ​ធន ធាន​ធម្មជាតិ​និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ដោយ​ព្រមាន​ដល់​អាជ្ញា ធរ​ឃុំ​ឱ្យ​ស្វែងរក​កិច្ច​អន្តរាគមន៍ ឱ្យ​ភាគី អ្នកស្រី ថោង សុ​ខេង និង​លោក លី លន់ ចេញមុខ មក​ដោះស្រាយ​ជាមួយ​ខ្លួន គឺ មន្ត្រីឃុំ​តា​សាល​ពិតជា​បានដឹង ច្បាស់​ណាស់​ថា ការកាន់កាប់ ដី​ដាំ​អំពៅ​របស់​ភាគី​ក្រុម​អ្នកស្រី ថោង សុ​ខេង ហាក់​ពុំ​បាន បំពាន​ច្បាប់​ណាមួយ​ឡើយ ។

​ជាក់ស្តែង​ឯកសារ​ពាក់ព័ន្ធ ដែល​ភ្ជាប់​នៅ​ខាងក្រោម​គឺជា តឹកតាង​បញ្ជាក់បាន​យ៉ាងច្បាស់ ថា ការអភិវឌ្ឍន៍​ដាំ​អំពៅ​នៅ ភូមិ​រោង​ម៉ាស៊ីន និង​ភូមិ​ត្រពាំង ធ្មា របស់​ក្រុម​អ្នកស្រី ថោង សុ​ខេង ពិតជា​មាន​លក្ខណៈ ស្រប​ច្បាប់​ទាំងស្រុង ៕

 

2015_11_12cheat (2)

let02a let02b let02c let02d

Filed in: ព័ត៌មានក្នុងប្រទេស, ព័ត៌មានសំខាន់ៗ
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.