ដោយ ៖ នង ណេត
កាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០១៤ ប្រជាពលរដ្ឋចំនួន ១៧ គ្រួសាររស់នៅភូមិខ្សំ ឃុំបន្ទាយ ដែក ស្រុកកៀនស្វាយ បានដាក់ ពាក្យបណ្តឹងមកកាន់លោក អភិបាលស្រុកកៀនស្វាយ លើ កម្មវត្ថុចោទលោក គឹម សុវណ្ណ មេបញ្ជាការផ្នែកសឹករងស្រុក ពីបទប្រើអាវុធចំនួន ២ដើមនិង បក្ខពួកទៅគំរាមប្រជាពលរដ្ឋ ១៧គ្រួសារ ដែលកំពុងធ្វើស្រែ ប្រាំង ព្រមទាំងដាក់គ្រឿងចក្រ ឈូសឆាយស្រូវប្រាំងប្រជាពល រដ្ឋថែមទៀតផង ។ ប៉ុន្តែសកម្ម ភាពលោក គឹម សុវណ្ណ តាម ការប្តឹងរបស់ប្រជាពលរដ្ឋពុំត្រូវ បានដោះស្រាយនៅសាលា ស្រុកឡើយដោយទុកឱកាស ឱ្យជនមានអំណាចប្រើកម្លាំង គំរាមប្រជាពលរដ្ឋបានដោយ សេរី ។
ចំណែកសកម្មភាពប្រើ កម្លាំងយោធាស្រុកឱ្យមកឆក់ ត្រីក្នុងប្រឡាយពីសំណាក់ លោក គឹម សុវណ្ណ ហើយត្រូវ បានម្ចាស់ប្រឡាយថតរូបតាម ទូរស័ព្ទ ប៉ុន្តែត្រូវបានលោក គឹម សុវណ្ណ ដណ្តើមយកទូរស័ព្ទនោះមកទុក ។ តាមការ អះអាងរបស់ម្ចាស់ប្រឡាយ គឺ គាត់បានទិញពីឈ្មោះ ហុង នៅភ្នំពេញ ដើម្បីបូមយកត្រី ។ ប៉ុន្តែដោយមានការឆក់យកទូរ ស័ព្ទគាត់ក៏បានបបួលបងប្អូន ទៅដណ្តើមយកទូរស័ព្ទវិញ ដោយមានការប្រតាយប្រតប់ គ្នាថែមទៀតផង ។
ក្នុងនាមកងទ័ពដោយគ្រាន់ តែប្រើប្រដាប់ឆក់ត្រី គឺវាបាន បង្ហាញឱ្យឃើញពីបទល្មើស ជលផលរួចស្រេចទៅហើយ ។ ចំណែកការដណ្តើមយកទូរស័ព្ទ ពីអ្នកថតយករូបភាពឆក់ត្រី របស់កម្លាំងលោក គឹម សុវណ្ណ គឺជាបទល្មើសមួយទៀត ដែល រំលោភទៅលើការចូលរួម ចំណែកទប់ស្កាត់បទល្មើសឆក់ ត្រីថែមទៀតផង ។
វាហាក់បីដូចជារឿងចម្លែក នៅពេលប្រជាពលរដ្ឋរួមចំណែក ទប់ស្កាត់បទល្មើសឆក់ត្រីមិន ត្រឹមតែមិនបានទទួលការលើក ទឹកចិត្តពីក្រុមអាជ្ញាធរដែនដី ប៉ុណ្ណោះទេ ថែមទាំងត្រូវរង ការប្តឹងចោទប្រកាន់ពីសំណាក់ តុលាការខេត្តកណ្តាលពីបទ ព្រហ្មទណ្ឌដោយប្រើហិង្សា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៥ ថែមទៀតផង ។
ផ្អែកតាមដីកាកោះលើជន សង្ស័យក្នុងសំណុំរឿងព្រហ្មទណ្ឌទី១-ឈ្មោះ ម៉ាប់ ស្រីទូច ភេទស្រី អាយុ ២២ឆ្នាំ នៅ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយឱ្យចូលខ្លួននៅ ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៥, ទី២-ឈ្មោះ ជុច រ័ត្ន ភេទ ប្រុស អាយុ ១៦ឆ្នាំ ឱ្យចូលខ្លួន នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៥ ទី៣-ឈ្មោះ ហ៊ាង ស្រ៊ាង ភេទប្រុស អាយុ ៣១ឆ្នាំ ឱ្យ ចូលខ្លួននៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០១៥, ទី៤-ឈ្មោ ជុច ផ្លង់ ភេទស្រី អាយុ ៤៦ ឆ្នាំ ឱ្យចូល ខ្លួននៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ទី៥-ឈ្មោះ ពូល រ៉ាឌី ភេទ ប្រុស អាយុ ២១ឆ្នាំ ឱ្យចូលខ្លួន នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៥ ទី៦-ឈ្មោះ ពូល តារ៉ា ភេទ-ប្រុស អាយុ ២២ឆ្នាំ ឱ្យចូលខ្លួន នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៥ ទី៧-ឈ្មោះពូល ដា ភេទប្រុស អាយុ ១៧ឆ្នាំ ។
ក្រុមគ្រួសារទាំង ០៧នាក់ បាននឹងកំពុងស្វែងរកមេធាវី ដើម្បីប្តឹងតវ៉ាមកលើលោក គឹម សុវណ្ណ ដែលបានប្រើអំណាចជាមេបញ្ជាការផ្នែកសឹក រងស្រុកទៅរំលោភលើកម្មសិទ្ធិ ប្រជាពលរដ្ឋ ។ ព្រោះប្រឡាយ ដែលមានម្ចាស់ឈ្មោះ ហុង បានលក់អោយពួកគាត់តែត្រូវ លោក គឹម សុវណ្ណ ប្រើអំណាច បំពានច្បាប់ប្រើកម្លាំងយក ប្រដាប់ឆក់នៅក្នុងុប្រឡាយ ដែលពួកគាត់បានទិញ ហើយ ថែមទាំងប្តឹងចោទប្រកាន់ពួក គាត់ថាបានប្រើហិង្សាទៅលើ ក្រុមគាត់ដែលមានគ្នាដល់ទៅ ៦នាក់ សុទ្ធតែជាមនុស្សប្រុស ទៅវិញ ។
ហើយអ្វីដែលធ្វើឱ្យប្រជាពលរដ្ឋអស់ជំនឿទៅលើការ ដឹកនាំរបស់អាជ្ញាធរស្រុកកៀន ស្វាយ គឺពួកគាត់បានដាក់ពាក្យ ប្តឹងជាច្រើនលើកមកលើលោក គឹម សុវណ្ណ ដោយពុំមានចំណាត់ការដោះស្រាយអ្វីឡើយ ប៉ុន្តែនៅពេលដែលលោក គឹម សុវណ្ណ ប្តឹងដោយគ្រាន់តែទៅ ដណ្តើមយកទូរស័ព្ទរបស់ខ្លួន មកវិញគឺត្រូវបានបញ្ជូនសំណុំ រឿងទៅតុលាការដោយគ្មាន ការសាកសួរនាំពីមន្ត្រីជំនាញ សមត្ថកិច្ចក្នុងស្រុកឬមេប៉ុស្តិ៍ នោះឡើយ ៕