ដោយ ៖ តែ ណាត
វាហាក់បីដូចជា ទម្លាប់ទៅ ហើយថា នៅពេលស្ថានការ នយោបាយនៅកម្ពុជាជួបនូវ ស្ថានភាពតានតឹងគឺជាឱកាស ឱ្យក្រុមឈ្មួញទុច្ចរិតឆ្លៀត ឱកាសស្វែងរកលាភសក្ការៈ បានច្រើន ។ ជាក់ស្តែងថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥ ដែល កំពុងផ្តើមចេញនូវបាតុកម្មសុំ ដកលោក កឹម សុខា នៅមុខ រដ្ឋសភាបានផ្តល់ឱកាសឱ្យកូន យាយព្រឿង ឈ្មោះ អាតឹង ធ្វើសកម្មភាពដឹកជញ្ជូនឈើ ប្រណីតតាមទូកចេញពីស្រុក សៀមប៉ាង រាប់សិបម៉ែត្រគូប ចូលទៅកាន់ខេត្តស្ទឹងត្រែងមក ស្តុកទុកនៅផ្ទះយាយព្រឿង ដែលមានទីតាំងជាប់នឹងដង ទន្លេតែម្តង ។
សកម្មភាពដឹកជញ្ជូនឈើ ប្រណីតខាងលើ សារព័ត៌មាន ជាតិ បានទូរស័ព្ទទៅកាន់មេ ឈ្មួញឈើឈ្មោះ តឹង ដែរ តែ ត្រូវបានមេឈ្មួញឈើរូបនេះ បញ្ជាក់ថា ចាំគេផ្តល់ប្រាក់ឱ្យ ២០ម៉ឺនរៀលទៅវិញ ។
សម្លេងឆ្លើយឆ្លងតាមទូរស័ព្ទក្នុងគោលបំណងសូកប៉ាន់ សារព័ត៌មានជាតិ បានថត សម្លេងរ៉ាយបញ្ចូលក្នុងឌីស ទុកជាភស្តុតាងដើម្បីបញ្ជូន ទៅអង្គភាពប្រឆាំងអំពើពុក រលួយរួមទាំងរូបភាពដឹកឈើ ប្រណីតមិនដឹងថា អង្គភាព ប្រឆាំងអំពើពុករលួយអាចមាន សមត្ថភាពក្នុងការវិនិច្ឆ័យលើ បទល្មើសសូកប៉ាន់តាមមុខរបរ រកស៊ីទុច្ចរិតនេះបានដែរឬអត់ ?
ចំណែកមេឈ្មួញយាយ ព្រឿងវិញ ក៏បានអះអាងតាម ទូរស័ព្ទថា ការដឹកជញ្ជូនឈើ ល្មើសច្បាប់នេះគឺបានឱ្យកូន គាត់ ដោះស្រាយហើយតើ ។ ជុំវិញករណីដឹកជញ្ជូនឈើ ប្រណីតនេះដែរ សារព័ត៌មាន ជាតិក៏បានទូរស័ព្ទទៅលោក អភិបាលខេត្តស្ទឹងត្រែងផងដែរ ដោយលោកអះអាងថានឹងឱ្យ កម្លាំងចុះទៅបង្ក្រាប ។ ប៉ុន្តែ ករណីអះអាងនេះសារព័ត៌មាន ជាតិ បានរង់ចាំកម្លាំងចុះបង្ក្រាប ពេញមួយថ្ងៃអត់ឃើញស្រមោល កម្លាំងសមត្ថកិច្ចណាម្នាក់ចុះ មកទីតាំងបទល្មើសដែលស្ថិត នៅភូមិថាបាំង ឃុំថ្មកែង ស្រុក សៀមប៉ាងឡើយ ។ ផ្ទុយទៅ វិញគឺដូចផ្តល់ដំណឹងឱ្យមេ ឈ្មួញដឹកឈើឈ្មោះ អាតឹង ដឹងមុនអញ្ចឹង ។
នៅអាណាចក្រខេត្តស្ទឹងត្រែង បន្ទាប់ពីមេឈ្មួញធំបំផុត ឈ្មោះ ទ្រី ភាព គឺមានក្រុម ឈ្មួញធំៗលំដាប់ទី២ ឈ្មោះ យាយព្រឿង កំពុងធ្វើសកម្ម ភាពដឹកឈើប្រណីតយ៉ាង សកម្ម ។ ហើយលទ្ធភាពដែល យាយព្រឿងអាចធ្វើសកម្មភាព បំផ្លាញព្រៃឈើនៅខេត្តស្ទឹង ត្រែងបានដោយគ្មានសមត្ថកិច្ច ណាហ៊ានចុះបង្ក្រាប ព្រោះតែ គាត់មានខ្នងបង្អែកកូនប្រសារ ជាមេប៉េអឹមខេត្តនេះតែម្តង រួមទាំងផ្តល់ផលប្រយោជន៍ឱ្យ មន្ត្រីជំនាញខ្លះៗដែលជាឱកាស ងាយស្រូលក្នុងការប្រព្រឹត្ត ឧក្រិដ្ឋកម្មព្រៃឈើបានដោយ រលូនបែបហ្នឹង ៕