​ឡុង វុទ្ធី តាំងខ្លួន​ជា​មេភូមិ អភិបាល​ស្រុក​សំឡូត ប្តឹង​បក​អភិបាលខេត្ត​បាត់ដំបង​

​ឡុង វុទ្ធី តាំងខ្លួន​ជា​មេភូមិ អភិបាល​ស្រុក​សំឡូត ប្តឹង​បក​អភិបាលខេត្ត​បាត់ដំបង​

​ដោយ ៖ លីម សេន
​ឈ្មោះ ឡុង វុទ្ធី ដែល​ចេញ មុខ​បង្កើត​ភូមិ​ភ្នំ​ដំបង ដែលជា ចំណុច​ទីតាំង​រដ្ឋបាល​ស្ថិតក្នុង ភូមិ​កំពង់ទូក ឃុំ​មាន​ជ័យ ស្រុក​សំឡូត ខេត្ត​បាត់ដំបង ត្រូវបាន​ប្រជាពលរដ្ឋ​អះអាងថា មាន​ចេតនា​ស្វែងរក​ផលប្រយោជន៍​ដោយ​តម្រូវឱ្យ​អ្នក​មក រស់នៅ​បង់ប្រាក់​ឱ្យ​មួយ​លាន រៀល ទើប​អាច​ទទួលបាន​ដី សង់​លំនៅដ្ឋាន​និង​ដី​បង្កបង្កើន ផល ។ ម្យ៉ាងវិញទៀត ចំណុច ភ្នំ​ដំបង​ស្ថិតនៅក្នុង​ដែន​រដ្ឋបាល គ្រប់គ្រង​របស់​ខេត្ត​បាត់ដំបង ប៉ុន្តែ​ឈ្មោះ ឡុង វុទ្ធី តែងតែ ទំនាក់ទំនង​សមត្ថកិច្ច​នៅ​ខេត្ត ប៉ៃលិន​ឱ្យ​ចុះបង្ក្រាប​ទើប​អភិបាល​ស្រុក​សំឡូត​ធ្វើរ​បាយ​ការ ណ៍​ជា​ផ្លូវ​ការជូន ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាត់ដំបង​លើ​ករណី​បាតុភាព ដែល​មាន​ការជ្រៀតជ្រែក​ពី ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ នគរបាល​ខេត្ត​ប៉ៃលិន​ថែមទៀត ផង ។​

​ដូច​ឃើញ​ក្នុង​រូបភាព​នេះ ស្រាប់​ឈ្មោះ ឡុង វុទ្ធី ដែល ឈរ​ពាក់មួក​ចុច​ទូរស័ព្ទ​ហើយ តាំងខ្លួន​ជា​មេភូមិ​ភ្នំ​ដំបង​ដែល បង្កើត​ដោយ​ខ្លួនឯង គឺមាន ចេតនា​បំពាន​លើ​គោលការណ៍ រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ ថែមទៀត​ផង ។ ដើម្បី​បញ្ជាក់ ពី​សកម្មភាព​អុកឡុក​ក្នុង​ដែន​រដ្ឋ បាល​ភូមិ​កំពង់​ទូក ឃុំ​មាន​ជ័យ ស្រុក​សំឡូត ខេត្ត​បាត់ដំបង ពី សំណាក់​ឈ្មោះ ឡុង វុទ្ធី សារ ព័ត៌មាន​ជាតិ​សូម​ភ្ជាប់​មក​ជា មួយ​នូវ​របាយការណ៍​អភិបាល ស្រុក​សំឡូត​ផ្ញើជូន ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាត់ដំបង​ដែល​មាន​ខ្លឹមសារ ទាំងស្រុង​ដូច​ខាងក្រោម​នេះ ៖

 

2015_11_12cheat (6) letter4a

Filed in: ព័ត៌មានក្នុងប្រទេស
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.