ដោយ ៖ រ៉ាយ ភុន
ក្រុមគ្រួសារកងទ័ពដែលធ្វើ សមាហរណកម្មចុះចូលជាមួយ រាជរដ្ឋាភិបាលត្រូវបានយកចិត្ត ទុកដាក់តាមគោលនយោបាយ ឈ្នះ-ឈ្នះ ដែលតម្រូវឱ្យមាន ការបែងចែកដីធ្លីដើម្បីបង្កើន ជីវភាពក្នុងគ្រួសារថែមទៀត ផង ។
ជាក់ស្តែងគ្រួសារលោក យឹង វុធ ជាកងទ័ពធ្វើសមាហរណកម្មនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ទទួលបានដី សម្បទាន ១០០ម៉ែត្រ គុណ នឹង ៥០០ម៉ែត្រ នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមាន ពាក្យស្នើសុំកាន់កាប់ដីធ្លីលេខ ព០១០៧ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០០ជាភស្តុតាងស្រាប់។
វាដូចជារឿងមហាចម្លែក សម្រាប់លោក គុច ញិល មេភូមិស្ទឹងថ្មី រួមគំនិតជាមួយ ឈ្មោះ សេង ផេង ក្រុមប្រឹក្សា ឃុំប្រម៉ោយ បានមកបង្ខំឱ្យ អ្នកស្រី ឆែម សុន ចុះចេញពីផ្ទះ និងដីស្របពេលដែលប្តីឈ្មោះ យឹង វុធ ទើបតែទទួលមរណភាពបានមួយអាទិត្យ ។ ព្រោះ ថា ក្នុងនាមអាជ្ញាធរដែនដីនៅ ពេលដែលឃើញកងទ័ពទទួល មរណភាពគួរណាស់ត្រូវចូល រួមរំលែកទុក្ខតាមការបរិច្ចាគ ធនធានមកជួយចែករំលែក គ្រួសារកងទ័ព តែផ្ទុយស្រឡះ គឺនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៥ វេលាម៉ោង៣រសៀល លោក គុច ញិល បែរជាប្រើ អំណាចជាមេភូមិមកបង្ខំឱ្យ អ្នកស្រី ឆែម សុន និងកូនចុះ ចេញពីផ្ទះនិងដីដែលមានដំណាំ ក្រូចពោធិ៍សាត់យ៉ាងមហាព្រៃ ផ្សៃទៅវិញ ។
ប្រជាពលរដ្ឋនៅភូមិស្ទឹងថ្មី ដែលមើលឃើញហេតុការ អមនុស្សធម៌របស់មេភូមិ គុច ញិល គឺមានចេតនាបំពានលើ គោលនយោបាយសន្តិភាព របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងន័យ ស្វែងរកផលប្រយោជន៍ពីឈ្មោះ សេង ផេង មានតួនាទីជាក្រុម ប្រឹក្សាឃុំប្រម៉ោយដោយពុំបាន គិតដល់ការខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាល ឡើយ ។ សកម្មភាពបែបតិរិច្ឆាន នោរបស់លោកមេភូមិ គុច ញិល ត្រូវបានអ្នកស្រី ឆែម សុន ដាក់ពាក្យប្តណ្តឹងមករដ្ឋសភា កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៥ ដើម្បីស្វែងរកយុត្តិធម៌ តាមផ្លូវច្បាប់ ។
ដោយទទួលបានពាក្យបណ្តឹង សុំជួយអន្តរាគមន៍ពីរដ្ឋសភាជាតិ លោក គុច ញិល មេភូមិស្ទឹងថ្មី លោក សេង ផាន ក្រុមប្រឹក្សា ឃុំប្រម៉ោយ និងលោក ឌី រឿង អភិបាលរងស្រុកវាលវែង បានចេញមុខមកឱ្យអ្នកស្រី ឆែម សុន ចែកដីទៅឱ្យឈ្មោះ សេង ផេង ពាក់កណ្តាលស្រប ពេលដែលអ្នកស្រី ឆែម សុន បានកាន់កាប់ដី ៥ហិកតា អស់ រយៈពេល ១៥ឆ្នាំទៅហើយ ។
សកម្មភាព លោក ឌី រឿង ត្រូវបានមជ្ឈដ្ឋានប្រជាពលរដ្ឋ នៅឃុំប្រម៉ោយចោទថា ជា សកម្មភាពប្រើអំណាចបំពាន ច្បាប់ ព្រោះបើដីអ្នកស្រី ឆែម សុន កាន់កាប់រហូតបាន ១៥ឆ្នាំ ទៅហើយដោយត្រូវកាន់ទុក្ខប្តី ទើបស្លាប់បានមួយអាទិត្យ កកើតរឿងមករំលោភយកដីពី ស្រីបែបហ្នឹង គឺពិតជាអាជ្ញាធរ ដែនដីពុំបានគោរពច្បាប់អ្វីទាំង អស់ ដោយបង្ហាញឱ្យឃើញពី ការរំលោភបំពានលើប្រជាពលរដ្ឋអ្នកទន់ខ្សោយថែម ទៀតផង ។
ដើម្បីបង្ហាញពីចេតនា រំលោភបំពានពីសំណាក់មេភូមិ គុច ញិល និងក្រុមប្រឹក្សាឃុំ ប្រម៉ោយលោក សេង ផេង រួមទាំងលោកអភិបាលរងស្រុក វាលវែង ទទួលបន្ទុកដីធ្លីលោក ឌី រឿង ហៅប្រុស សារព័ត៌មានជាតិ សូមភ្ជាប់នូវឯកសារ ពាក់ព័ន្ធដែលអ្នកស្រី ឆែម សុន មានជាភស្តុតាងដើម្បីឱ្យមហា ជនក៏ដូចជាក្រុមអ្នកច្បាប់រួម ទាំងថ្នាក់ដឹកនាំខាងលើមើល ឃើញពីចំណាត់ការមន្ត្រីក្រោម ឱវាទ ដែលតែងតែប្រើអំណាច រំលោភលើសិទ្ធិរស់នៅស្រប ច្បាប់របស់ប្រជាពលរដ្ឋទន់ ខ្សោយ ។ ព្រោះបើផ្អែកតាម ផ្លូវច្បាប់ គឺការរស់នៅរយៈ ពេល ៥ឆ្នាំ ដោយគ្មានការតវ៉ា គឺអ្នករស់នៅអាចទទួលបាន សិទ្ធិកាន់កាប់ដីធ្លី ស្របច្បាប់ ទៅហើយ ប៉ុន្តែសម្រាប់អ្នកស្រី ឆែម សុន ដែលរស់នៅ ១៥ឆ្នាំ ហើយ ប្តីទើបស្លាប់បានមួយ អាទិត្យត្រូវអាជ្ញាធរដែនដីមក រំលោភបំពានយកដីនិងផ្ទះបែប ហ្នឹង តើវាស្របតាមគោល នយោបាយកែទម្រង់ស៊ីជម្រៅ ដែលរាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសប្រាប់ ប្រជាពលរដ្ឋនៅស្រុកវាលវែង ថា សម្តេចនិងមិនរក្សាទុកមន្ត្រី ខិលខូចរំលោភលើសិទ្ធិរស់នៅ របស់ប្រជាពលរដ្ឋតទៅទៀត បានឡើយ ។ ហើយបើមន្ត្រី ស្រុកវាលវែងបំពានលើសិទ្ធិ រស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណឹង ទៅហើយនៅមិនទាន់មាន ឈ្មោះជាមន្ត្រីខិលខូចទៅទៀត នោះគឺមានតែទុកឱ្យរាស្ត្ររង គ្រោះក្នុងស្រុលវាលវែងរស់ តាមយថាកម្មទៅចុះ ៕