មន្ត្រីគយ ប្រចាំច្រក ក្នុងស្រុក មេមត់ ចំណាយលុយ ទិញផ្ទះបុរី និងឡាន ចិញ្ចឹមស្រីក្មេង

មន្ត្រីគយ ប្រចាំច្រក ក្នុងស្រុក មេមត់ ចំណាយលុយ ទិញផ្ទះបុរី និងឡាន ចិញ្ចឹមស្រីក្មេង

ប្រភពគួរឲ្យ ជឿទុកចិត្ត បានចេញពី​ មជ្ឈដ្ឋាន អ្នករស់នៅ ក្នុងបុរី មួយកន្លែង ក្នុងរាជធានី ភ្នំពេញ បានខ្សឹបប្រាប់ សារព័ត៌មានជាតិ ឲ្យដឹងថា ឡានLexus 330​ដែលកំពុង បើកដោយ ស្ត្រីវ័យក្មេង ចូលចត នៅមុខផ្ទះ ក្នុងបុរីនេះ ត្រូវបានគេ បញ្ជាក់ថា ជាស្រីស្នេហ៍ មន្ត្រីគយម្នាក់ ឈរជើងនៅ ច្រក​មួយ ក្នុងស្រុក ​មេមត់ ។ ចំណែកផ្ទះ ក្នុងបុរី​ និងរថយន្ត ទំនើបនេះគឺ មន្ត្រីរូបនោះ ជាអ្នកទិញឲ្យ ដើម្បី​បំពេញ បំណង ដល់ស្រីស្នេហ៍ លួចលាក់ ដើម្បីរក្សា ភាពស្ងប់ស្ងាត់ ឲ្យបានយូរអង្វែង ។

តាមការឲ្យដឹង ពីអ្នករស់នៅ ក្នុងបុរីគឺ ក្នុងមួយអាទិត្យ ឬកន្លះខែ គេឃើញ មន្ត្រីគយ រូបនោះ មក​​ជួប​មុខម្តង ។ បើគ្រាន់តែ ចំណាយ ទៅលើផ្ទះ ក្នុងបុរី ដែលមានតម្លៃ មិនក្រោម ១០ម៉ឺនដុល្លា រួម​ទាំង សម្ភារៈ ​តុបតែងផ្ទះ និងឡានទំនើប គឺអាចចំណាយ មិនតិចជាង ១៥ម៉ឺនដុល្លា នោះឡើយ​។ នៅ​ការផ្គត់ផ្គង់ ប្រចាំខែ ថែមទៀតនោះ គឺលោកគយ ម្នាក់នោះ ពិតជាកាក់កប សន្ធឹកសន្ធាប់ ហើយ ​ទើប​ មាន​លុយ ដោយគ្រាន់តែ ចំណាយ ទៅលើស្រីក្មេង ច្រើនបែបហ្នឹង ។

ប្រភពពី ស្រុកមេមត់ បានឲ្យដឹង ទៀតថា ច្រកទ្វារ អន្តរជាតិ រួមទាំង ច្រករបៀង គឺសម្បូរ ទៅដោយ បទល្មើស ឈើក្រញូង បទល្មើស ឈើប្រណិត ដែលដឹកនាំ ចេញទៅ លក់នៅ ព្រំដែនតាម វៀតណាម ។ ដោយសារ អំពើឃុបឃិត ពីមន្ត្រី ច្រកនេះហើយ ទើបគេ​ហ៊ាន ​ចំណាយលុយ រាប់សែន​ដុល្លា សម្រាប់តណ្ហា លួចលាក់ ក្រៅច្បាប់ ឯកពន្ធភាព ឬច្បាប់ប្រឆាំង អំពើ ពុករលួយ​នោះ ៕

Filed in: ព័ត៌មានសំខាន់ៗ, ព័ត៌មានសង្គម
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.