លោក ប្រាក់ ប៉ូ​លី ត្រូវបាន តំឡើង​ឋានៈ​ជា​ប្រធាន​មន្ទី​រៀបចំ​នគរ​ដែនដី​នគរ​រូប​នី​កម្ម​និង​សំណង់ ខេត្ត​បន្ទាយមានជ័យ

លោក ប្រាក់ ប៉ូ​លី ត្រូវបាន តំឡើង​ឋានៈ​ជា​ប្រធាន​មន្ទី​រៀបចំ​នគរ​ដែនដី​នគរ​រូប​នី​កម្ម​និង​សំណង់ ខេត្ត​បន្ទាយមានជ័យ

​បន្ទាយមានជ័យ ៖ នៅ​ល្ងាច​ថ្ងៃទី ១០ ខែ​សីហា ឆ្នាំ​២០១៥​នៅ​សាលប្រជុំ សាលាខេត្ត​បន្ទាយមានជ័យ លោក​ប្រាក់ ប៉ូ​លី​ត្រូវបាន​មហាផ្ទៃ​ប្រកាស​ចូល​កាន់តំណែង​ជា​ប្រធាន​ប​ន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​បន្ទាយមានជ័យ​ចាប់ពី​ថ្ងៃ​ប្រកាស​នេះ​តទៅ ។ ពិធី​ប្រកាស​មុខតំណែង ជា​ប្រធាន​មន្ទីរ​នេះ​មាន​ការចូលរួម លោក​ឆាន់ សាផាន​រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ លោក​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត បន្ទាយមានជ័យ លោក​អ៊ុង អឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​មកពី​គ្រប់​មន្ទីរ​អង្គភាព​ជិត ១០០០​នាក់ បាន​ចូលរួម​ក្នុង​ពិធី​នេះ​ផង​ដែរ​។​

​លោក អឿ សុភ័ណ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម បាន​ឡើង​ប្រកាស​លេខ ១ ៦២ ប្រ ក ប ស្តី​ពី​ប្រកាស​តែងតាំង លោក​ប្រាក់ ប៉ូ​លី មុខងារ​ជា​ប្រធាន​ភូមិបាល​ក្រុង​ប៉ោយ​ប៉ែត ឡើង​ទៅកាន់​ជា​ប្រធាន រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​និង​សុរិយោដី ខេត្ត​បន្ទាយមានជ័យ ចាប់ពី​ថ្ងៃ​ប្រកាស​នេះ​តទៅ​។​

​លោក​គោ​ស៊ុំ សារឿ​ត​បាន​មានប្រសាសន៍ថា ដោយសារ​លោក លី សារី​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល ប្រគល់​ភារកិច្ច​ថ្មី​ទៅ​ជា​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ពេល​នេះ​ប្រកាស​លោក ប្រាក់ ប៉ូ​លី ជា​ប្រធាន​ស្តីទី​របស់​មន្ទីរ​សុរិយោដី​និង​សំណង់​។ លោក​ក៏​បាន បន្តថា សុំ​ឲ្យ​ប្រធាន​ស្តីទី​ថ្មី​យកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​មិន​យល់ដឹង​អំពី​នីតិវិធី សុំ​លិខិតអនុញ្ញាត ក្នុង​ការឲ្យ សាងសង់​សំណង់​មាន​លក្ខណៈ​ជា​អនាធិបតេយ្យ ។ ព្រោះ​ការផ្សព្វផ្សាយ​ច្បាប់​ភូមិបាល​ក្រមរដ្ឋប្បវេណី​ក្រម​ព្រហ្មទ័ណ្ឌ និង​អនុក្រឹត្យ​លេខ ស្តី​ពី​លិខិតអនុញ្ញាត​សាងសង់​នៅ​មាន​កំណត់​។ លោក​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា អាជ្ញាធរ​ដែនដី​មួយចំនួន​មិន​បាន​ណែនាំ​ដល់ ប្រជាពលរដ្ឋ​ឲ្យធ្វើ​ការសុំ​លិខិតអនុញ្ញាត តាម​គម្រោង​ច្បាប់​ទេ​បែរជា​ផ្តល់​លិខិតអនុញ្ញាត​ត្រឹម​សមត្ថកិច្ច​ខ្លួន ដែល​ផ្ទុយ​ពី​អនុក្រឹត្យ​លេខ ៨៦​ស្តីពី​ការអនុញ្ញាត​សាងសង់​ទៅវិញ​។​

​លោក ប្រាក់ បូ​លី បាន​និយាយថា ដើម្បី​តបស្នង​ចំពោះ​រាជរដ្ឋាភិបាល​ដែល​បាន​ផ្តល់​សេចក្តីទុកចិត្ត បាន​ប្រគល់​ភារកិច្ច​ជូន​ដល់​លោក​គាត់​បាន​ធ្វើ​ការប្តេជ្ញាចិត្ត​ថា គោរព​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ខិតខំ​អនុវត្ត​គោលនយោបាយ​របស់​ក្រសួង និង​ខិតខំ​បំរើ​ការងារ​ឲ្យអស់​ពី​កម្លាំងកាយ​ចិត្ត ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​និង​គ្រប់​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ពង្រឹង​សាមគ្គី​ផ្ទៃក្នុង​ជាមួយនិង​មន្ត្រីក្រោមឱវាទ របស់​មន្ទីរ​ឲ្យបាន​ជិត​ស្និទ្ធនិង​ខិតខំ​អនុវត្ត​សម្រេច​នូវ​ភារកិច្ច ដោយ​មនសិការ​វិជ្ជាជីវៈ​ខ្ពស់​។​

​លោក ឆាន់ សាផាន បាន​មានប្រសាសន៍ ដាស់តឿន​ដល់​លោក​ប្រាក់ ប៉ូ​លី​ដែល​ទើប​តែងតាំង​ជា​ប្រធាន​មន្ទីរ​ថ្មី ត្រូវ​បន្ត​ជំរុញ​ការងារ​រៀបចំ​ប្លង់គោល​ទីប្រជុំជន ការរៀបចំ​ផែនការ​ប្រើប្រាស់​ដីធ្លី​ទាំង​ទីប្រជុំជន​និង​នៅតាម​ជនបទ ការគ្រប់គ្រង​សំណង់​ការងារ ចុះបញ្ជី​ដីធ្លី​និង​ការដោះស្រាយ​ទំនាស់​ដីធ្លី​ផ្សេងៗ ឲ្យបាន​ចប់​សព្វគ្រប់​ចៀសវាង​មានទំនាស់​បន្ត​របស់​ប្រជាជន ៕

 

2015_08_11a (3) 2015_08_11a (1) 2015_08_11a (4) 2015_08_11a (2)

Filed in: ព័ត៌មានក្នុងប្រទេស, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.