​លោក ទូច វុន ចោទ​លោក ផន ដា​រា​រិទ្ធ ប្រើ​អំណាច​បង្ខំ​ឱ្យ​ផ្តិតមេដៃ​ប្លន់​យក​ដី​

​លោក ទូច វុន ចោទ​លោក ផន ដា​រា​រិទ្ធ ប្រើ​អំណាច​បង្ខំ​ឱ្យ​ផ្តិតមេដៃ​ប្លន់​យក​ដី​

ដោយ ៖ លឹម សេន​
​​លោក ទូច វុន ជា​យោធា នៅ​វរៈ​សេនា​តូច​លេខ ៥២៤ ចំណុះ​ឱ្យ​កងពលតូច​លេខ ៥២  ដែល​រស់នៅ​ក្នុងភូមិ​ឆករ​កា ឃុំ សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង បច្ចុប្បន្ន​ចូល​និវត្តន៍​រង  ការ​គំរាម​យក​ដី​ដែល​បាន​កាប់ ឆ្កា​តាំងពី​ឆ្នាំ​២០០៨​មកម្ល៉េះ​។

​ផ្ទៃដី​ដែល​មាន​ទទឹង ២២៥  ម៉ែត្រ និង​បណ្តោយ ៣០០ ម៉ែត្រ ត្រូវបាន​លោក ទូច វុន  កាប់ឆ្កា តាំងពី​ឆ្នាំ​២០០៨  ហើយ​គ្រានោះ​គឺជា​ដី​ព្រៃ​គ្មាន អ្នករស់នៅ​ឡើយ ។​

​លុះដល់​ខែ​មេសា ឆ្នាំ​២០១៤  មានឈ្មោះ ផន ដា​រា​រិទ្ធ មក ចោទ​គាត់​ថា ដី​នោះ​ជា​ដី​ឯកឧត្តម សុខ ភា ។ លើក​ទី ២  លោក ផន ដា​រា​រិទ្ធ ឱ្យ​ប៉ូលិស មក​ចោទ​លោក ទូច វុន ថា ដី ដែល​គាត់​រស់នៅ​ជា​ដី​ឧកញ៉ា  ហ៊ុន តូ ។ លើក​ទី ៣ មក​ចោទ គាត់​ថា បាន​មក​រស់នៅ​លើ​ដី  ឯកឧត្តម កែ គឹមយ៉ាន ។

​ក្រោយមក​ឈ្មោះ ផន ដា​រា រិទ្ធ បាន​ប្រើ​កម្លាំង​មក​បង្ខំ​ឱ្យ​ខ្ញុំ  ផ្តិតមេដៃ​នៅ​កន្លែង​ស្ងាត់កំបាំង ដោយ​កាន់​លិខិត​ធ្វើ​កិច្ចសន្យា មក​ជាមួយ​ផង ។​

​សកម្មភាព​បំពាន​ខាងលើ  ត្រូវបាន​លោក​ប្រធាន​វរៈ​សេនា តូច​លេខ ៥២៤ បញ្ជាក់​ច្បាស់ ថា ឈ្មោះ ទូច វុន ពិតជា​បាន  កាប់ឆ្ការ​ដីព្រៃ​បង្កបង្កើន​ផល តាំងពី​ឆ្នាំ​២០០៩ រហូតដល់  ឆ្នាំ​២០១៣​រូបគាត់​ក៏​ចូលនិវត្តន៍ ហើយ​រស់នៅ​ក្នុងភូមិ​នោះ រហូត​បាន​ចុះឈ្មោះ​ជា​សមាជិក ក្នុងភូមិ​ឆករ​កា ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង ដោយ​បាន​ដាំ​ដំណាំ​យុទ្ធសាស្ត្រ មាន​ដើម​ក្នុរ​ធំៗ​ជា​ភស្តុតាង ស្រាប់ ។ មិន​តែ​ប៉ុណ្ណោះ​ដោយ  មើលឃើញ​ពី​ការរំលោភបំពាន របស់​ឈ្មោះ ផន ដា​រា​រិទ្ធ  ប្រជាពលរដ្ឋ​នៅ​ភូមិ​ឆករ​កា  ថែមទាំង​បាន​ផ្តិតមេដៃ​ទទួល ស្គាល់​ដី​កាប់ឆ្ការ​របស់លោក  ទូច វុន ចំនួន ២៥​គ្រួសារ ថែម  ទៀតផង ។​

​ផ្អែក​តាម​លិខិត​បញ្ជាក់​ពី  អង្គភាព​វរៈ​សេនា​តូច​និង​ស្នាម មេដៃ​ប្រជាពលរដ្ឋ​អាជ្ញាធរ​មិន គួរ​មើលរំលង​ទទួល​យក​ផល  ប្រយោជន៍​ពី​អ្នកមាន​លុយ​មក រំលោភ​យក​ដី​អតីតយុទ្ធជន ដែល​មាន​គុណបំណាច់​កា​រ​ពារ ទឹក​ដី​នៅក្នុង​តំបន់​ដែល​ធ្លាប់តែ មាន​ភាព​តានតឹង​ដោយ​សង្គ្រាម នោះឡើយ ។ ព្រោះ​ការ​ឆ្លៀត ឱកាស​នៅពេល​ស្រុកទេស​មាន សន្តិភាព​មក​បំពាន​លើ​អ្នក​ដែល ធ្លាប់​មាន​គុណ​បំណាច់​ចំពោះ ជាតិ បែប​ហ្នឹង​គឺ​វា​ផ្ទុយស្រឡះ  ពី​គោលនយោបាយ​លើកស្ទួយ អតីតយុទ្ធជន​របស់​ប្រមុខ​រាជ រដ្ឋាភិបាល ទាំងស្រុង ៕

 

sorkheng_chansophal 2015_07_20ch2-(4)

Filed in: ព័ត៌មានក្នុងប្រទេស, ព្រឹត្តិការណ៏​ព័ត៌មានថ្មី
© 2025 La Presse Nationale. All rights reserved. XHTML / CSS Valid.